ព័តមានអន្តរជាតិ
-
បទវិភាគ៖ប្រទេសចិនបានដើរតាមមាគ៌ាកាត់បន្ថយភាពក្រីក្រដែលប្រកបដោយលក្ខណៈពិសេសយ៉ាងច្បាស់លាស់ គឺលុបបំបាត់ភាពក្រីក្រក្នុងការអភិវឌ្ឍ
Cambodia News “យើងមិនធ្វើត្រាប់តាមរូបមន្តរបស់បរទេសទេ ហើយក៏មិននាំចេញរូបមន្តរបស់ប្រទេសចិនដែរ យើងរឹតតែមិនទាមទារឱ្យប្រទេសដទៃទៀតចម្លងបទពិសោធរបស់ចិននោះទេ ”។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ដូចពោលខាងលើនៅអំឡុងពេលថ្លែងអំពីការអនុវត្តជាក់ស្តែងក្នុងវិស័យកាត់បន្ថយភាពក្រីក្ររបស់ចិន ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំមួយដែលមានចំនួនប្រជាជនជាង ១ ពាន់ ៤ រយលាននាក់ ចាប់តាំងពីឈានចូលយុគសម័យថ្មីមក ប្រទេសចិនបានធ្វើឱ្យប្រជាជនក្រីក្រនៅតាមជនបទចំនួនជិត ១០០ លាននាក់បម្រះខ្លួនចេញផុតពីភាពក្រីក្រទាំងស្រុងតាមរយៈយុទ្ធនាការយកឈ្នះលើឧបសគ្គកាត់បន្ថយភាពក្រីក្រដែលបានបង្កើតជាគំរូចិននៃអភិបាលកិច្ចខាងការកាត់បន្ថយភាពក្រីក្រ…
Read More » -
បទវិភាគ៖ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិត្រួសត្រាយអនាគតថ្មីនៃការប្រើប្រាស់និងជំរុញភាគលាភថ្មីនៃការប្រើប្រាស់
“យើងបន្តផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងវិស័យរថយន្ត កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ…”នេះជាការលើកឡើងរបស់លោក Maninder Sidhu រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិរបស់កាណាដាដែលជាប្រទេសភ្ញៀវកិត្តិយសក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី៦ដែលបិទបញ្ចប់នៅថ្ងៃទី១៨ ខែមេសា ។ ក្នុងពិព័រណ៍លើកនេះ សហគ្រាសបរទេសជាច្រើនដែលចូលរួមពិព័រណ៍បាននាំគ្នារៀបរាប់យ៉ាងលម្អិតនិងបង្ហាញពីក្តីរំពឹងទុកយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ។ ក្នុងនាមជា “ពិព័រណ៍សំខាន់ដំបូង” នៅក្នុងឆ្នាំចាប់ផ្តើមនៃ ការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” របស់ចិននិងជា “ការដាក់តាំងបង្ហាញជាលើកដំបូង” បន្ទាប់ពីការចាប់ដំណើរការនូវប្រតិបត្តិការគយពិសេសនៅកោះទាំងមូលនៃកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះមានចំណុចលេចធ្លោជាច្រើន៖ទំនិញតាំងពិព័រណ៍អន្តរជាតិមានចំនួន…
Read More » -
លំនឹងយុថ្កាសន្តិភាពសកលតាមរយៈប្រាជ្ញាចិនស្តីពីគំនិតផ្តួចផ្តើមសន្តិសុខសកល
Cambodia News ក្នុងបរិបទនយោបាយអន្តរជាតិសម័យទំនើប ដែលកំពុងប្រឈមមុខនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាងមហាអំណាច និងការកើនឡើងនៃជម្លោះតំបន់ និងពិភពលោក
Read More » -
ម៉ារ៉ាតុងរ៉ូបូត៖ ការឆ្ពោះទៅរកគន្លងផ្លូវល្បឿនលឿននៃការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិន
Cambodia News ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងរ៉ូបូតរូបរាងមនុស្សឆ្នាំ២០២៦ ដែលសហការរៀបចំដោយសាលារដ្ឋបាលក្រុងប៉េកាំង និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើម នឹងប្រព្រឹត្តទៅនៅតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យា Yizhuang ទីក្រុងប៉េកាំងនៅថ្ងៃទី១៩ ខែមេសានេះ ដែលនឹងមានការចូលរួមពីក្រុមកីឡាកររ៉ូបូតចិននិងអន្តរជាតិជាង៧០ ក្រុម។ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងដែលមានចម្ងាយប្រហែល២១ គីឡូម៉ែត្រអាចនិយាយបានថាជាការធ្វើតេស្តចំពោះភាពធន់របស់មនុស្សយើង ចំណែកនិយាយចំពោះរ៉ូបូតវិញ វាជាការធ្វើតេស្តចំពោះដែនកំណត់នៃប្រព័ន្ធបច្ចេកវិទ្យារ៉ូបូត។ ក្នុងនាមជាព្រឹត្តិការណ៍ប្រកួតពាក់កណ្តាលម៉ារ៉ាតុងរ៉ូបូតរូបរាងមនុស្សដំបូងគេលើពិភពលោក គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ វាមិនមែនស្ថិតនៅលើតែការបង្អួតគ្នាខាងបច្ចេកវិទ្យារ៉ូបូតនោះទេ តែវាជាការជំរុញការប្រើប្រាស់រ៉ូបូតរូបរាងមនុស្សឱ្យបានកាន់តែទូលំទូលាយ និងពន្លឿនការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាជាមួយនឹងឧស្សាហកម្ម…
Read More » -
បទវិភាគ៖យល់ដឹងពីភាពធន់និងទីបង្អែករបស់សេដ្ឋកិច្ចចិន៖អត្ថន័យដ៏ជ្រាលជ្រៅនៅពីក្រោយការចាប់ផ្តើមដ៏ល្អប្រសើរដែលហួសពីការព្យាករណ៍
Cambodia News នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយរបាយការណ៍ថ្មីបំផុត ដោយបានសម្រួលបញ្ចុះ០,២ភាគរយនៃការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ដែលមានត្រឹមតែ៣,១ភាគរយ ។ ក្នុងបរិបទបែបនេះ នៅថ្ងៃទី ១៦ ខែមេសា ប្រទេសចិនបានប្រកាសតារាងពិន្ទុសេដ្ឋកិច្ចនៅត្រីមាសទីមួយនៃឆ្នាំនេះ ពោលគឺតាមការគណនាជាបឋម បានកើនឡើង៥,០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ និងកើនឡើង០,៥ភាគរយបើប្រៀបធៀបនឹងត្រីមាសទីបួននៃឆ្នាំ២០២៥ ។…
Read More » -
បទវិភាគ៖តារាងពិន្ទុសេដ្ឋកិច្ចនៅត្រីមាសទីមួយរបស់ចិន ”លើសពីការរំពឹងទុក” ដែលបង្ហាញពីភាពធន់នៃសេដ្ឋកិច្ចដ៏ខ្លាំងក្លា
Cambodia News “សេដ្ឋកិច្ចចិនលើសពីការរំពឹងទុក មានកំណើនខ្លាំងក្លា…” ប្រព័ន្ធសារព័ត៌មានអន្តរជាតិដូចជា កាសែត«The Straits Times» ប្រទេសសិង្ហបុរី កាសែត«El País» ប្រទេសអេស្ប៉ាញនិងកាសែត«The New York Times» សហរដ្ឋអាមេរិកជាដើមបាននាំគ្នាចុះផ្សាយដំណឹងអំពីសមិទ្ធផលសេដ្ឋកិច្ចរបស់ចិនក្នុងត្រីមាសទីមួយដូចការលើកឡើងខាងលើ ។ តាមទិន្នន័យដែលរដ្ឋបាលជាតិស្ថិតិចិនបានប្រកាសកាលពីថ្ងៃទី១៦ ខែមេសា បង្ហាញឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP)…
Read More » -
បទវិភាគ៖ការពង្រីកបន្ថែមទៀតនៃតំបន់ពាណិជ្ជកម្មសេរីបង្ហាញថា ចិនបានបំពេញបន្ថែមភាពប្រាកដប្រជាដល់ពិភពលោកដែលមានភាពរង្គោះរង្គើតាមរយៈការបើកទូលាយប្រកបដោយកម្រិតខ្ពស់
Cambodia News ពេលថ្មីៗកន្លងទៅនេះ ទន្ទឹមនឹង«ផែនការមេអំពីតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីរបស់ប្រទេសចិន(ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង)»ត្រូវបានចេញផ្សាយ តំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីរបស់ចិនបានមានចំនួនសរុបឡើងដល់២៣។ មតិអន្តរជាតិបានយល់ឃើញថា នៅឆ្នាំចាប់ផ្តើមនៃការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ការបន្ថែមថ្មីនៃតំបន់ពាណិជ្ជកម្មសេរីរបស់ចិនមិនត្រឹមតែបានជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពេញបន្ថែមភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកដែលមានភាពរង្គោះរង្គើផងដែរ ដែលបង្ហាញពីការប្តេជ្ញាចិត្តនិងទំនួលខុសត្រូវរបស់ចិនក្នុងការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ។ ហេតុអ្វីបានជាតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីថ្មីត្រូវបានបង្កើតឡើងនៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង? ទីមួយ គឺដោយសារតំបន់នេះមានឧត្តមភាពផ្នែកទីតាំងភូមិសាស្ត្រដ៏ពិសេស ។ ក្នុងប្រវត្តិសាស្ត្រ ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងធ្លាប់ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៃ”ផ្លូវសូត្រវាលស្មៅ”និង”ផ្លូវតែមួយម៉ឺនលី” ហើយសព្វថ្ងៃនេះ វាជាទីតាំងគន្លឹះមួយនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”និងរបៀងសេដ្ឋកិច្ចចិន-ម៉ុងហ្គោលី-រុស្ស៊ី ។ លើសពីនេះទៀត…
Read More » -
មហិច្ឆតាវាតទីយោធារបស់ជប៉ុនបានលេចឡើងយ៉ាងច្បាស់ក្រឡែត
Cambodia News រសៀលថ្ងៃទី ៩ ខែមេសា លោកវរសេនីយ៍ឯក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសព័ត៌មានអំពីបញ្ហាពាក់ព័ន្ធយោធាក្នុងពេលថ្មីៗកន្លងទៅនេះ ។ មានអ្នកសារព័ត៌មានលើកសំណួរថា តាមការផ្សាយដំណឹងឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ប្រកាសថា បានដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ ដែល “មានសមត្ថភាពវាយប្រហារទៅលើមូលដ្ឋានសត្រូវ”រួចហើយ អ្នកវិភាគសម្គាល់ឃើញថា ទង្វើនេះមានចេតនាសំដៅចំពោះប្រទេសចិនយ៉ាងជាក់ច្បាស់ ។…
Read More » -
បទវិភាគ៖ជប៉ុនពន្លឿន”ការធ្វើយោធូបនីយកម្មឡើងវិញ”គឺជាជំហានដ៏មានគ្រោះថ្នាក់មួយទៀត
Cambodia News ដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងក្លាទាំងក្នុងនិងក្រៅប្រទេស ជប៉ុនកំពុងពន្លឿន”ការធ្វើយោធូបនីយកម្មឡើងវិញ”ដែលជាជំហានដ៏មានគ្រោះថ្នាក់មួយទៀត ។ តាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុននាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនកំពុងគិតពិចារណាពីការដាក់ចេញផែនការដើម្បីបន្ធូរបន្ថយការរឹតត្បិតចំពោះការនាំចេញអាវុធ ដែលខ្លឹមសារទាំងមូលត្រូវបានបញ្ជាក់ឱ្យបានច្បាស់ ហើយគ្រោងនឹងកែសម្រួលគោលការណ៍បីស្តីពីការផ្ទេរបរិក្ខារការពារជាតិនិងសេចក្តីណែនាំអំពីការប្រើប្រាស់នៅចុងខែនេះ ។ នេះគឺជាទង្វើថ្មីបំផុតរបស់ជប៉ុនក្នុងការស្វែងរកការលុបចោលទាំងស្រុងនូវការហាមឃាត់ការនាំចេញអាវុធនិងបំបែកការជាប់ដៃជាប់ជើងពីរដ្ឋធម្មនុញ្ញសន្តិភាព ។ ប្រឈមមុខនឹងបម្រែបម្រួលយ៉ាងស៊ីជម្រៅនៃស្ថានការណ៍ពិភពលោក ”យោធានិយមបែបថ្មី”របស់ជប៉ុនបានបង្ហាញពីមុខមាត់ដ៏អាក្រក់ម្តងទៀតដែលបង្កជាការគំរាមកំហែងជាក់ស្តែងដល់សនិ្តសុខនិងស្ថិរភាពក្នុងតំបន់ ហើយបណ្តាលឱ្យប្រទេសជិតខាងនិងសហគមន៍អន្តរជាតិមានការប្រុងប្រយ័ត្នខ្ពស់ ។ អនុលោមតាមគោលនយោបាយបច្ចុប្បន្ន ការនាំចេញបរិក្ខារការពារជាតិរបស់ជប៉ុនទៅកាន់ប្រទេសដទៃទៀតត្រូវបានកំណត់ជាគោលការណ៍លើអាវុធ ៥ ប្រភេទដែលអាចប្រើប្រាស់ជាសំខាន់ក្នុងវិស័យភស្តុភារកម្ម ដូចជាការជួយសង្គ្រោះនិងការដឹកជញ្ជូនជាដើម ។ ចាប់តាំងពីលោកស្រី Sanae Takaichi បានចូលកាន់តំណែងកាលពីខែតុលា ឆ្នាំ ២០២៥មក ជប៉ុនបានពន្លឿនការជំរុញការបង្កើនកងទ័ពនិងកម្លាំងយោធា ។ នៅដើមខែកុម្ភៈ ឆ្នាំនេះ ជប៉ុនបានធ្វើការបោះច្នោតជ្រើសរើសនៃសភាតំណាងរាស្រ្ត ហើយពាក្យសន្យាដែលបានធ្វើពេលចូលរួមការបោះឆ្នោតរបស់បក្សសេរីប្រជាធិបតេយ្យក៏បូករួមទាំង”ការបន្ធូរបន្ថយការរឹតត្បិតចំពោះការនាំចេញអាវុធ”ផងដែរ ។ តាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនឱ្យដឹងថា ផែនការចុងក្រោយបំផុតដែលរដ្ឋាភិបាលលោកស្រី Sanae Takaichi កំពុងគិតពិចារណា រួមមាន៖ការលុបចោលការដាក់កំហិតលើការនាំចេញបរិក្ខារការពារជាតិចំនួន ៥ ប្រភេទដែលអាចប្រើប្រាស់ក្នុងវិស័យមិនមែនប្រយុទ្ធតែប៉ុណ្ណោះ អនុញ្ញាតជាគោការណ៍ឱ្យនាំចេញផលិតផលដែលបូករួមទាំងអាវុធមហាប្រល័យផងដែរ ហើយបានបង្កើតការកំណត់លើកលែងសម្រាប់ការនាំចេញទៅកាន់ប្រទេសដែលស្ថិតក្នុងការប៉ះទង្គិចដែលបន្សល់ទុកលំហរមួយចំនួនសម្រាប់ការនាំចេញនាពេលអនាគត ។ លើសពីនេះទៅទៀត តួនាទីរបស់សភាជប៉ុនកំពុងកើតមានការប្រែប្រូលដែលប្រែក្លាយពី”ការត្រួតពិនិត្យជាមុននិងឃ្លាំមើលក្រោយមក”ឱ្យទៅជាការទទួលយកយ៉ាងអសកម្មនូវ”ការរាយការណ៍ក្រោយមក” ដែលលែងដើរតួនាទីជា”ការជាន់ហ្វ្រាំង”សម្រាប់ការនាំចេញអាវុធ ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានវិភាគថា ប្រសិនបើផែនការនេះត្រូវបានអនុវត្ត នោះគឺមានន័យថា ពួកគេសម្រេចបាននូវ”ភាពរលុងដោយគ្រប់ជ្រុងជ្រោយ”លើការនាំចេញអាវុធ ។ ទាក់ទងនឹងរឿងនេះ សាធារណមតិក្នុងសង្គមជប៉ុនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ។ យោងតាមរបៀបវារៈរបស់រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ក្រៅពីការជំរុញការលុបចោលទាំងស្រុងនូវការហាមឃាត់ការនាំចេញអាវុធ រដ្ឋាភិបាលក៏មានផែនការធ្វើវិសោធនកម្ម”ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ” ធ្វើវិសោធនកម្ម”គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ”និងជំរុញរបៀបវារៈធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅឆ្នាំ ២០២៦ ។ល។ ការពិតជាក់ស្តែងគ្រប់បែបយ៉ាងបានបញ្ជាក់ថា ពួកស្តាំនិយមរបស់ជប៉ុនកំពុងពន្លឿនការល្មើសនឹងសន្តិនិយមបន្ទាប់ពីសង្គ្រាមលោកលើកទី២។ ហេតុនេះហើយ សហគមន៍អន្តរជាតិបានយល់ដឹងថែមមួយកម្រិតទៀតថា ប្រទេសចិនបានចាត់វិធានការដើម្បីបង្កើនការគ្រប់គ្រងការនាំចេញទំនិញដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធាចំពោះប្រទេសជប៉ុនតាមផ្លូវច្បាប់ ហើយដាក់បញ្ចូលអង្គភាពរបស់ជប៉ុនចំនួន ២០ ក្នុងបញ្ជីឈ្មោះស្តីពីការគ្រប់គ្រងការនាំចេញនិងដាក់បញ្ចូលអង្គភាពរបស់ជប៉ុនចំនួន ២០ ក្នុងបញ្ជីឈ្មោះផ្តោតសំខាន់ វាគឺមានសារសំខាន់ណាស់និងជាទង្វើដ៏ចាំបាច់សម្រាប់ទប់ស្កាត់”ការធ្វើយោធូបនីយកម្មឡើងវិញ”និងការប៉ុនប៉ងមានអាវុធនុយក្លេអ៊ែររបស់ជប៉ុន ក៏ដូចជាគាំពារសន្តិភាពក្នុងតំបន់និងពិភពលោក ។ សំដៅចំពោះសកម្មភាពដ៏គឃ្លើនគ្រប់បែបយ៉ាងរបស់ជប៉ុន សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់និងធ្វើពហិការយ៉ាងដាច់ណាត់ ហើយរួមគ្នាគាំពារសមិទ្ធផលជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរនិងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ បើសិនជាជប៉ុនធ្វើតាមតែទំនើងចិត្តរបស់ខ្លួន មុខជានឹងកាន់តែឆាប់វិនាសជាក់ជាមិនខាន ៕
Read More » -
លោក Xi Jinping៖ ការបើកផ្លូវសិក្សាសម្រាប់សិស្សានុសិស្សនៅតំបន់ខ្ពង់រាប
Cambodia News ការអប់រំគឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងប្រទេសដ៏ខ្លាំងក្លា និងការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ។ ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីររបស់ចិនឆ្នាំ ២០២៥ ប្រធានរដ្ឋចិនលោក Xi Jinpingបានពិភាក្សាអំពីការអប់រំជាមួយសមាជិកសភាទាំងឡាយ ដោយសង្កត់ធ្ងន់ថា “យើងត្រូវតែយល់ឲ្យស៊ីជម្រៅអំពីតម្រូវការនៃការធ្វើទំនើបកម្មតាមបែបផែនចិនចំពោះការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីពង្រឹងតួនាទីគាំទ្រនៃការអប់រំចំពោះវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធនធានមនុស្ស”។ លោក Zeng Qiang…
Read More »