លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាពិសាតែ​ពិភាក្សា​ការងារ​ជាមួយ​លោក Donald Trump ប្រធានាធិបតីអាមេរិក និងលោកស្រី Melania Trump ជាភរិយា

Cambodia News

នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិង​លោកស្រី Peng Liyuan ជាភរិយាបានពិសាតែពិភាក្សាការ​ងារ​ជា​មួយលោក Donald Trump ប្រធានាធិបតីអាមេរិក និងលោកស្រី Melania Trump ​ជាភរិយានៅ​សេតវិមាន​ ។ ប្រមុខរដ្ឋប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការធ្វើឲ្យ​ខ្លឹមសារ នៃទំនាក់ទំនង រវាងចិន និងអាមេរិកកាន់តែសម្បូរបែប ហើយរួមគ្នាកសាង“​ទំនាក់​ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនា ដោយឈរលើមូលដ្ឋានគោរពគ្នា យុត្តិធម៌និង​សម​ភាព​ទៅ​វិញទៅមក”។

លោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងថា នេះជាការបំពេញទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សហរដ្ឋអាមេរិករបស់ខ្ញុំ មកកាន់វ៉ាស៊ីនតោនសារជាថ្មី ដែលរំលងអស់រយៈពេល ១១ ឆ្នាំ  ដំណើរ​ទស្សនកិច្ច​លើកនេះ យើងបានបំពេញបន្ថែមនូវខ្លឹមសារនៃទំនាក់ទំនងចិន-អាមេរិក ហើយ​បាន​ឯកភាព​គ្នា​ក្នុងការរួមគ្នាកសាង“ទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រ​ប្រកបដោយលក្ខណៈស្ថាបនា ដោយឈរលើមូលដ្ឋានគោរពគ្នា យុត្តិធម៌និង​សម​ភាព​ទៅ​វិញទៅមក” ​ចំពោះវិស័យ​សេដ្ឋកិច្ច និងពាណិជ្ជកម្មបានទទួលលទ្ធផល ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅមកផងដែរ ដែលនឹងត្រូវទទួលបានការស្វាគមន៍ពីប្រជាជន នៃប្រទេសទាំងពីរ និង​សហគមន៍​អន្តរជាតិ​ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ​ខ្ញុំមានឆន្ទៈធ្វើការជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក ដើម្បី​រួមគ្នា​បង្កើត​ទំព័រដ៏សំខាន់មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រអភិវឌ្ឍ​

ទំនាក់ទំនង​រវាងចិន និងអាមេរិកតាមរយៈភាពក្លាហាន និង​ស្មារតី​ទទួល​ខុសត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​ ។

លោក Donald Trump បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក​ របស់​លោក Xi Jinping ប្រធានរដ្ឋចិនលើកនេះ​ គឺជាដំណើរទស្សនកិច្ច​មួយ​ប្រកប​ដោយ​លក្ខណៈ​​ស្ថាបនានិងមានភាពជោគជ័យ ។ ភាគីទាំងពីរ​បាន​ពិគ្រោះ​ពិភាក្សា​គ្នា​យ៉ាង​ស៊ីជម្រៅ​​អំពី​ទំនាក់​ទំនង​រវាង​អាមេរិកនិងចិន ព្រមទាំងបញ្ហាអន្តរជាតិនិងតំបន់ដ៏សំខាន់ៗ ដោយ​សម្រេច​បាន​នូវ​លទ្ធ ផលវិជ្ជមានជាច្រើន ដែលបាន​ផ្តល់ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​ ។ ​ ខ្ញុំ រំពឹងទុកថា បន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋចិន Xi jingping ​រួមគ្នា​ដឹកនាំការអភិវឌ្ឍទំនាក់ទំនងរវាងអាមេរិកនិងចិន ។

បន្ទាប់ពីពិសាតែពិភាក្សាការ​ងារ ​លោក Xi Jinping ​ប្រធានរដ្ឋចិន និងលោកស្រី Peng Liyuan ជា​ភរិយា​ បានអញ្ជើញទៅ​ទស្សនា​បណ្ណសារជាតិ​​សហរដ្ឋ​អាមេរិក ​ដោយ​មានការអមដំណើរពីលោកDonald Trump ប្រធានាធិបតី​អាមេរិក ​និង​លោកស្រី ​Melania ​Trump ជាភរិយា ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរនិងលោកស្រីភរិយា បាន​អញ្ជើញ​ដើរចូល​សាលកណ្តាល​នៃបណ្ណសារជាតិរួមគ្នា ហើយបាន​ស្តាប់​ការ​ណែនាំ​អំពី​បណ្ណសារនេះ និងវត្ថុដែលដាក់តាំងបង្ហាញ ។

លោក Xi Jinping បានថ្លែងថា ឯកសារបណ្ណសារផ្ទុកនូវប្រាជ្ញារបស់បុព្វបុរស និងជាប្រភពនៃការបំផុសគំនិតសម្រាប់អនាគត ។ អស់រយៈពេល ២៥០ ឆ្នាំមកហើយ ប្រជាជនអាមេរិកបានខិតខំស្វែងរកក្តីសុបិនអាមេរិក ដោយ​កសាង​ប្រទេស​ជាតិ​ដ៏​ខ្លាំងធូរធា និងស្រស់ស្អាតនៅលើទ្វីបអាមេរិកខាងជើង។ ប្រជាជនចិន​បន្ត​វេន​នូវ​ប្រពៃណី​វប្បធម៌ដែលមានអាយុកាល ៥០០០ ឆ្នាំរបស់ប្រជាជាតិចិន ហើយ​ទទួល​បាន​នូវ​​​​សមិទ្ធផលថ្មីឥតឈប់ឈរ​នៅ​លើ​ដំណើរមាគារ​ថ្មី​ដែល​ឆ្ពោះទៅ​រក​ការ​សម្រេច​បាន​នូវ​

សុបិន​ចិនស្ដីពី​ការ​ស្តារឡើង​វិញ​ដ៏​អស្ចារ្យ​នៃប្រជាជាតិចិន ។ ចិន និងអាមេរិកគឺជា​ប្រទេសទាំងពីរ​ដែល​មាន​លក្ខណៈពិសេសរៀងៗខ្លួន  ទោះបីប្រវត្តិសាស្ត្រ វប្បធម៌ ប្រព័ន្ធសង្គមនិង​មាគ៌ា​នៃ​ការ​អភិវឌ្ឍ​មានភាពខុសគ្នាក៏ដោយ ក៏ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​មាន​បំណង​ប្រាថ្នា​រួមគ្នាចំពោះជីវភាពរស់នៅដ៏ល្អបវរ ។ តាមរយៈការទទួលស្គាល់និង​ការ​គោរពភាព​ខុសគ្នា​របស់គ្នាទៅវិញទៅមក ពង្រឹងការយល់ដឹងគ្នានិងការរៀនសូត្រពីគ្នា ការ​ស្វែង​រក​ចំណុចរួម​ ការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការនិងគ្រប់គ្រង ការ ខ្វែងគំនិតគ្នាដោយសមរម្យ នោះទំនាក់ទំនងទ្វេភាគីនឹងអាចបោះជំហានទៅមុខ ប្រកប​ដោយ​​ស្ថិរភាព​និងយូរអង្វែង ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close