ព័តមានអន្តរជាតិ
-
លោក Xi Jinping ប្រធានរដ្ឋចិនសម្តែងការជូនពរ និងសួរសុខទុក្ខដ៏ស្មោះជូនចំពោះគ្រូបង្រៀន និងបុគ្គលិកអប់រំទូទាំងប្រទេសចិន
Cambodia News ក្នុងឱកាសទិវាគ្រូបង្រៀនចិនលើកទី៤២ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានតាងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្តែងការជូនពរ និងសួរសុខទុក្ខដ៏ស្មោះជូនចំពោះគ្រូបង្រៀន និងបុគ្គលិកអប់រំទូទាំងប្រទេស។ លោក Xi Jinping បានថ្លែងថា អស់កាលជាយូរមក គ្រូបង្រៀនទូទាំងប្រទេសបានអនុវត្តគោលនយោបាយអប់រំរបស់បក្សយ៉ាងម៉ត់ចត់ ខិតខំបង្រៀន…
Read More » -
ក្រសួងការបរទេសចិន៖សង្ឃឹមថាភាគីអាមេរិកកុំចោទប្រកាន់និងលាបពណ៌ចំពោះប្រទេសចិនដោយមិនពិត
Cambodia News ទាក់ទិននឹងការផ្សាយព័ត៌មានដែលអះអាងថាភាគីអាមេរិកបានចោទប្រកាន់សហគ្រាសបញ្ញាសិប្បនិម្មិតចិនថា“ចម្លង”បច្ចេកវិទ្យារបស់សហគ្រាសអាមេរិក លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថែ្លងនៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ការអភិវឌ្ឍខាងបញ្ញាសិប្បនិម្មិតរបស់ចិនគឺជាសមិទ្ធផលនៃការស្រាវជ្រាវដោយឯករាជ្យម្ចាស់ការ ហើយក៏បានអំណោយផលពីការដែលភាគីចិនប្រកាន់ខ្ជាប់ទស្សនៈពិគ្រោះពិភាក្សាគ្នា កសាងជាមួយគ្នា ចែករំលែកគ្នា ក៏ដូចជាបើកទូលាយនិងកិច្ចសហប្រតិបត្តិការ។ ភាគីចិនយល់ឃើញជានិច្ចថា បណ្តាភាគីនានាគួរបង្កើនកិច្ចសហប្រតិបត្តិការ ជំរុញឱ្យការអភិវឌ្ឍបញ្ញាសិប្បនិម្មិតមានភាពការបើកទូលាយ ផ្តល់ផលប្រយោជន៍ជាទូទៅ និងមានសុចរិតភាព និងបម្រើដល់ផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល។ សង្ឃឹមថា ភាគីអាមេរិកអាចអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ កុំចោទប្រកាន់និងលាបពណ៌ចំពោះប្រទេសចិនដោយមិនពិត។ ប្រទេសចិននិងអាមេរិកសុទ្ធតែជាប្រទេសធំខាងបញ្ញាសិប្បនិម្មិត ដូច្នេះគួរបង្កើនកិច្ចសហប្រតិបត្តិការគ្នា៕
Read More » -
លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Burnham នាយករដ្ឋមន្ត្រីអង់គ្លេស
Cambodia News នៅយប់ថ្ងៃទី ៨ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Burnham នាយករដ្ឋមន្ត្រីអង់គ្លេសតាមការណាត់។ លោក Xi Jinping បានសម្តែងការអបអរសាទរចំពោះលោក Burnham ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ព្រមនិងលើកឡើងថា ប្រទេសចិន និងអង់គ្លេស…
Read More » -
បណ្តុះពន្លកនៃយុគសម័យថ្មីឱ្យបានល្អ
Cambodia News ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសជាតិ។ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន តែងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍការអប់រំមូលដ្ឋាន និងបានផ្តល់អនុសាសន៍ណែនាំនិងលើកទិសដៅសម្រាប់ការកសាងប្រទេសខ្លាំងក្លាខាងការអប់រំ។ សន្និសីទស្តីពីការអប់រំមូលដ្ឋានប្រទេសចិនបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងនៅខែកក្កដា ឆ្នាំនេះ ដើម្បីផ្សព្វផ្សាយអនុសាសន៍ណែនាំសំខាន់របស់លោកXi Jinping ស្តីពីការអប់រំមូលដ្ឋាន។ លោកXi Jinping បានសង្កត់ធ្ងន់លើ “ការបង្កើតនិម្មាបនកម្មថ្មីសម្រាប់ការអភិវឌ្ឍការអប់រំមូលដ្ឋានប្រកបដោយគុណភាពខ្ពស់ជាបន្តបន្ទាប់” ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ការងារអប់រំមូលដ្ឋាននៅក្នុងយុគសម័យថ្មីរបស់ប្រទេសចិន។ អ្នកអប់រំត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីថែរក្សាកុមារនិងក្មេងជំទង់ឱ្យធំធាត់ឡើងប្រកបដោយសុខភាពល្អ និងជំរុញការអភិវឌ្ឍការអប់រំជាកាតព្វកិច្ចប្រកបដោយគុណភាពខ្ពស់ និងតុល្យភាព។ លោក Xi Jinping បានលើកឡើងថា «វ័យជំទង់ គឺជារយៈពេលមាសសម្រាប់លើកកម្ពស់សុខភាពរបស់មនុស្សយើង»។ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ លោកXi Jinping …
Read More » -
លោកXi Jinping ផ្ញើសារលិខិតអបអរសាទរជូនលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី ៧៨ នៃថ្ងៃបុណ្យជាតិកូរ៉េខាងជើង
Cambodia News នៅថ្ងៃទី ៩ ខែកញ្ញា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋ ចិនបានផ្ញើសារលិខិតអបអរសាទរជូនលោក គីម ជុងអ៊ុន អគ្គលេខាធិការនៃបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី ៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ។ លោក…
Read More » -
លោកXi Jinping ផ្ញើសារលិខិតអបអរសាទរជូនលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី ៧៨ នៃថ្ងៃបុណ្យជាតិកូរ៉េខាងជើង
Cambodia News នៅថ្ងៃទី ៩ ខែកញ្ញា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋ ចិនបានផ្ញើសារលិខិតអបអរសាទរជូនលោក គីម ជុងអ៊ុន អគ្គលេខាធិការនៃបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី ៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ។ លោក…
Read More » -
ក្រសួងការបរទេសចិនឆ្លើយតបនឹងការលើកឡើងខុសឆ្គងរបស់អាជ្ញាធរLaiQingde៖ កោះតៃវ៉ាន់មិនមែនជាប្រទេសមួយទេ នៅពេលអនាគតក៏មិនមែនដែរ
Cambodia News ថ្ងៃទី៨ ខែកញ្ញា លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយព័ត៌មានឱ្យដឹងថា បុគ្គលLaiQingde បានអះអាងថាចិនបានមួលបង្កាច់អត្ថន័យនៃសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិ។ កោះតៃវ៉ាន់ជា“រដ្ឋអធិបតេយ្យភាពដែលឯករាជ្យ”សេចក្តីសម្រេចចិត្តនេះគ្រាន់តែដោះស្រាយបញ្ហាអំពីអាសនៈនិងសិទ្ធិជាតំណាងរបស់សាធារណរដ្ឋប្រជាមានិតចិននៅអង្គការសប្រជាជាតិតែប៉ុណ្ណោះ គ្មានទាក់ទងអ្វីជាមួយនឹងកោះតៃវ៉ាន់ទេ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ? លោកស្រីMao Ningបានបញ្ជាក់ថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ កោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីចិនដែលមិនអាចកាត់ផ្តាច់បាន វាគឺជាប្រវត្តិសាស្ត្រនិងការពិតខាងផ្លូវច្បាប់ដែលមិនអាចកែប្រែបាន។ សេចក្តីសម្រេចចិត្តលេខ ២៧៥៨…
Read More » -
ក្រសួងការបរទេសចិន ៖ សម្ភារៈជំនួយបន្ទាន់ជំលានទី ៤ របស់ប្រទេសចិនចាប់ផ្តើមដឹកទៅកាន់ប្រទេសនេប៉ាល់
Cambodia News នៅថ្ងៃទី ៨ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។ លោកស្រី Mao Ning បានឱ្យដឹកថា ដើម្បីគាំទ្រដល់ការងារជួយសង្គ្រោះគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់ សម្ភារៈជំនួយសង្គ្រោះបន្ទាន់ជំហានទី ៤ របស់ប្រទេសចិនត្រូវបានដឹកចេញទៅនៅព្រឹកថ្ងៃនេះ បូករួមទាំងបរិក្ខារដឹកជញ្ជូនអំពូលបំភ្លឺនិងសម្ភារៈចាត់ចែងសាកសពជាដើម ។ មជ្ឈដ្ឋានផ្សេងៗក្នុងសង្គមចិនក៏បានផ្តល់ជំនួយយ៉ាងសកម្មដល់ប្រទេសនេប៉ាល់ផងដែរ ។ តំណាងមូលនិធិអភិវឌ្ឍន៍ជនបទចិនបានទៅកាន់តំបន់រងគ្រោះនៅប្រទេសនេប៉ាល់ ដើម្បីសង់ទីលំនៅបណ្តោះអាសន្ននិងផ្តល់សម្ភារៈប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងសេវាវេជ្ជសាស្រ្តជាមូលដ្ឋានដល់ជនរងគ្រោះ ។ ថ្មីៗកន្លងទៅនេះសមាគមសហគ្រាសនេប៉ាល់-ចិនបានប្រគល់ថវិកាសប្បូរសធម៌ជំហានដំបូងដល់ប្រទេសនេប៉ាល់ ។ លោកស្រី Mao Ning បានថ្លែងថា នៅចំពោះមុខគ្រោះមហន្តរាយធំៗ ប្រទេសចិននឹងបន្តឈររួមគ្នាជាមួយប្រទេសនេប៉ាល់ ដើម្បីជួយគ្នានិងជម្នះការលំបាក ៕
Read More » -
ការស្ទង់មតិរបស់បណ្តាញ CGTN | ភាពបើកចំហរបស់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនបង្កើនទំនុកចិត្តរបស់ទីផ្សារសកល
Cambodia News ក្នុងខណៈពេលបើកធ្វើពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២៦ (CIFTIS) បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន 89.6% យល់ឃើញថា CIFTIS បានក្លាយជាវេទិកាសំខាន់មួយសម្រាប់លើកកម្ពស់កម្រិតបើកចំហក្នុងវិស័យពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន។ CIFTIS ឆ្នាំនេះបានបង្កើតពន្លាពិព័រណ៍ “សេវាកម្មចិន” ជាលើកដំបូង ដោយបង្ហាញពីសមិទ្ធផលថ្មីបំផុតក្នុងវិស័យសេវាកម្មឌីជីថល…
Read More » -
ក្រសួងការបរទេសចិនថ្លែងថា ជប៉ុនគប្បីកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយយោធានិយម ហើយចាត់វិធានការជាក់ស្តែងដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងអាស៊ី និងសហគមន៍អន្តរជាតិ
Cambodia News ថ្ងៃទី៨ ខែកញ្ញា លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទ សារព័ត៌មានជាប្រចាំ។ អ្នកសារព័ត៌មានសួរថា៖ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានទាមទារឱ្យរុស្ស៊ីរុះរើវិមានរំលឹកជ័យជម្នះក្នុងសង្គ្រាមប្រឆាំងយោធានិយមជប៉ុន ដោយអះអាងថា ការរចនានៃវិមាននេះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនជប៉ុន ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ជប៉ុនបែរជាបញ្ជាក់ជាថ្មីថា «មាត្រារដ្ឋអរិភាព» នៅក្នុង«ធម្មនុញ្ញអង្គការសហប្រជាជាតិ»គឺហួសសម័យហើយ។ តើប្រទេសចិនមានការវាយតម្លៃយ៉ាងណាចំពោះការលើកឡើងរបស់រដ្ឋាភិបាលជប៉ុន? លោកស្រីMao Ning បានថ្លែងថា ជប៉ុនបានចូលរួមអង្គការសហប្រជាជាតិគ្រោមបុរេលក្ខខណ្ឌដែលទទួលស្គាល់ឧក្រិដ្ឋកម្មយោធានិយម…
Read More »