លោកXi Jinpingប្រធានរដ្ឋចិនឆ្លើយតបលិខិតរបស់គ្រូបង្រៀននិងនិស្សិតគ្រប់រូបនៃសាកលវិទ្យាល័យស៊ីឈួន
Cambodia News
ពេលថ្មីៗកន្លងទៅនេះ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបលិខិតពរបស់គ្រូបង្រៀននិងនិស្សិតគ្រប់រូបនៃសាកលវិទ្យាល័យស៊ីឈួន ដោយសម្តែងការជូនពរចំពោះគ្រូបង្រៀន និស្សិត បុគ្គលិកការងារនិងអតីតនិស្សិតគ្រប់រូបនៃសាកលវិទ្យាល័យស៊ីឈួន ក្នុងឱកាសខួបលើកទី ១៣០ នៃការបង្កើតសាកលវិទ្យាល័យស៊ីឈួន។
លោកXi Jinping បានសង្កត់ធ្ងន់ថា ស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅ ចាក់ឫសនៅភាគខាងលិចប្រទេសចិន និងការបណ្តុះបណ្តាលធនធានមនុស្ស គឺជាប្រពៃណីដ៏ល្អផូរផង់របស់សាកលវិទ្យាល័យស៊ីឈួន។ ឈរនៅចំណុចចាប់ផ្តើមថ្មីនេះ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តដើរតួនាទីសំខាន់នៃឧត្តមភាពក្នុងវិស័យសិល្បៈ វិទ្យាសាស្ត្រ វិស្វកម្ម និងវេជ្ជសាស្ត្រ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសខ្លាំងក្លាក្នុងវិស័យអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងធនធានមនុស្ស។
សូមបញ្ជាក់ថា សាកលវិទ្យាល័យស៊ីឈួន គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាដំបូងគេបង្អស់នៅភាគនិរតីនៃប្រទេសចិន៕

