ជាសមិទ្ធផលប្រទេសចិននិងអាមេរិកឈានដល់គំនិតឯកភាពរួម៨ចំណុច
Cambodia News
ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែកញ្ញា តាមពេលវេលាក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក។ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅស្តីពីទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនារវាងប្រទសចិននិងអាមេរិកនិងបញ្ហាសំខាន់ក្នុងតំបន់និងអន្តរជាតិ និងបានឈានដល់គំនិតឯកភាពរួមជាសមិទ្ធផលចំនួន៨ចំណុច រួមមាន៖
ទី១ ភាគីទាំងពីរយល់ព្រម បង្កើតទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈ ស្ថាបនារវាងប្រទសចិន និងអាមេរិកដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក យុត្តិធម៌និងសមភាព។
ទី២ ភាគីទាំងពីរ យល់ព្រមគាំទ្រគ្នាទៅវិញទៅមក ក្នុងការរៀបចំឱ្យបានល្អនូវកិច្ចប្រជុំក្រៅ ផ្លូវការថ្នាក់ដឹកនាំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីកនិងកិច្ចប្រជុំកំពូលG20។
ទី៣ ប្រមុខរដ្ឋនៃប្រទេសទាំងពីរឯកភាពថា អ៊ីរ៉ង់ត្រូវតែអនុវត្តកិច្ចសន្យាដែលមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយប្រទេសនិងអង្គការណាមួយសុទ្ធតែមិនអាចយកកម្រៃលើផ្លូវទឹកអន្តរជាតិបានឡើយ។
ទី៤ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរំលឹកឡើងវិញថា ប្រទេសចិននិងសហរដ្ឋអាមេរិកធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដោយបានប្រយុទ្ធរួមគ្នា ដើម្បីទទួល បានជ័យជម្នះនៃសង្គ្រាម។
ទី៥ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានទទួលស្គាល់តួនាទីវិជ្ជមាននៃយន្តការពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក និងសមិទ្ធផលនៃកិច្ចពិគ្រោះពិភាក្សានៃក្រុមការងារសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ក្នុងនោះបូករួមទាំងការបង្កើតនិងជំរុញយន្តការក្រុមប្រឹក្សាពាណិជ្ជកម្មជាដើម។
ទី៦ កិច្ចសហប្រតិបត្តិការនៃស្ថាប័នអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់ចិននិងសហរដ្ឋ អាមេរិក ទទួលបានសមិទ្ធផលជាក់ស្តែង។
ទី៧ ភាគីទាំងពីរបានយល់ព្រមបង្កើតកិច្ចសន្ទនារវាងចិននិងសហរដ្ឋអាមេរិក ស្តីពីបញ្ញា សិប្បនិម្មិត ដើម្បីផ្លាស់ប្តូរអំពីហានិភ័យនិងផលប្រយោជន៍ដែលពាក់ព័ន្ធនឹងបញ្ញាសិប្ប និម្មិត។
និងទី៨ ភាគីអាមេរិកស្វាគមន៍ចំពោះការចូលមកដល់នៃខ្លាឃ្មុំផេនដាមួយគូដែលប្រទេសចិនបានជួលឱ្យទៅសួនសត្វAtlanta៕



