លោក Han Zheng អញ្ជើញចូលរួមកិច្ចប្រជុំដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ និងបានថ្លែងសុន្ទរកថា
Cambodia News
នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៦ តាមម៉ោងក្នុងតំបន់ លោក Han Zheng អនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កនិងបានថ្លែងសុន្ទរកថា ។
លោក Han Zheng បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ហើយបន្ទាប់មកក៏បានលើកឡើងនូវគំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកលនិងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលបានផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រសម្រាប់ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ។ ប្រទេសកាន់តែច្រើនឡើងៗ មានឆន្ទៈរួមគ្នា ដើម្បីបំពេញបេសកកម្មប្រវត្តិសាស្ត្ររបស់ពួកគេ ឆ្លើយតបនឹងការលំបាកនិងបញ្ហាប្រឈម ព្រមទាំងបង្កើនសុខុមាលភាពរួមរបស់មនុស្សជាតិ។
លោក Han Zheng បានលើកឡើងនូវសំណើចំនួនបួន៖ ទីមួយ គាំពារសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម និងកសាងសន្តិភាពយូរអង្វែងតាមរយៈសន្តិសុខរួម ។ ទីពីរ ប្រឈមមុខនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍសកលដោយពង្រឹងកិច្ចសហប្រតិបត្តិការបើកទូលាយដើម្បីជំរុញវិបុលភាពរួម ។ ទីបី ជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមកខាងអរិយធម៌ ដោយកសាងសាមគ្គីភាព និងការទុកចិត្តគ្នាឡើងវិញតាមរយៈកិច្ចសន្ទនា។ ទីបួន ជំរុញគោលការណ៍ពហុភាគីនិយមនិងពារភាពយុត្តិធម៌ តាមរយៈសកម្មភាពជាក់ស្តែង៕

