លោក ​Xi Jinping ប្រធានរដ្ឋ​ចិន​ជួបសន្ទនា​ជា​មួយលោក​ Donald Trump ប្រធានាធិបតីអាមេរិក​

Cambodia News

នៅព្រឹកថ្ងៃទី​២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់​ ​លោក ​Xi Jinping ប្រធានរដ្ឋ​ចិនបាន​​ជួបសន្ទនា​ជា​មួយលោក​ Donald Trump​ប្រធានាធិបតីអាមេរិក​នៅ​សេតវិមាន។

លោក ​Xi Jinping បាន​លើកឡើងថា​ ​ប្រមុខរដ្ឋ​របស់​ប្រទេសចិន ​និង​អាមេរិក​បាន​សម្រេច​ដំណើរទស្សនកិច្ច​ទៅវិញទៅមក​ក្នុងរយៈពេល​កន្លះឆ្នាំ​ ដែលមិនធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។​ នៅខែឧសភា ​ឆ្នាំ​២០២៦​ ​ខ្ញុំនិង​លោក Donald Trump​ បាន ​ឯកភាពគ្នា​ក្នុងការកសាងទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈស្ថាបនា​រវាង​ប្រទស​ចិន​និង​អាមេរិក​។ ​

ការ​កំណត់​​ថ្មីនេះ ​បាន​ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង នៃទំនាក់ទំនងរវាងចិន​និង​អាមេរិក ​ព្រមទាំងបង្ហាញពី​ការរំពឹងទុកសម្រាប់អនាគត ហើយនេះជាជំហានដ៏សំខាន់មួយ ​ដែល​ឆ្ពោះទៅរកមាគ៌ាដ៏ត្រឹមត្រូវស​ម្រាប់ប្រទេសទាំងពីរ​ក្នុងការរួមរស់ជាមួយគ្នា។យើង​ត្រូវ​តែ​ប្រែក្លាយចក្ខុវិស័យទៅជាសកម្មភាព ខិតខំ​ប្រឹងប្រែងឆ្ពោះទៅរក​គោលដៅ​ដែល​ចាត់ទុក​កិច្ចសហប្រតិបត្តិការ​ជា​ស្នូល ​ ការប្រកួតប្រជែងមានកម្រិត​ ការ​ខ្វែងគំនិតដែលអាច​គ្រប់គ្រង​ និង​សន្តិភាពដែលអាច​រំពឹងទុក​ ​ ដើម្បី​ស្វែងរកមាគ៌ា​ត្រឹមត្រូវ​សម្រាប់​ការ​រួមរស់ជា​មួយគ្នា​រវាងប្រទេសធំទាំង​ពីរ​។

ប្រទេស​ចិន ​និង​អាមេរិកគួរតែ​និង​អាចសម្រេចបានការ​ផ្តល់​ផលប្រយោជន៍ទៅវិញទៅមក​ និង​ឈ្នះ-ឈ្នះតាមរយៈ​កិច្ចកិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រេចបានលទ្ធផលរួមតាមរយៈការប្រកួតប្រជែងគ្នាប្រកបដោយភាពសមហេតុផល​ ​គ្រប់គ្រងការ​ខ្វែង​គំនិតដោយ​សន្តិវិធី ​ ​ស្វែងរកចំណុចរួម និងរក្សានូវភាពខុសគ្នា​ និង​កសាងសន្តិភាព​តាមរយៈការ​កសាង​ទំនុកចិត្តទៅវិញទៅមក ​ដែលធ្វើ​ឱ្យទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈស្ថាបនា​រវាង​ប្រទស​ចិន​និង​អាមេរិក​ផ្តល់ផលប្រយោជន៍កាន់តែ​ច្រើន​ដល់ប្រជាជននៃប្រទេសទាំងពីរ ​និង​ពិភពលោកទាំងមូល។

លោក​Xi Jinpingបាន​សង្កត់ធ្ងន់ថា ​ក្រុមការងារ​ផ្នែក​សេដ្ឋកិច្ច ​និងពាណិជ្ជកម្ម​របស់ភា
គីទាំង​ពីរ​បាន​ធ្វើ​ការពិគ្រោះពិភាក្សា​ជុំថ្មី ​ ​ដែលសម្រេចបាន​ការរៀបចំរួមថ្មី​មួយ​ ​នេះ​គឺ​ដំណឹងល្អ​សម្រាប់​ឧស្សាហកម្ម​ ប្រជាជន​នៃ​ប្រទសទាំងពីរ​ ​ក៏​ដូចជា​សម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ។

លោក​ Xi Jinping បានបន្តទៀតថា ​ប្រទេស​ចិន​និង​អាមេរិក​សុទ្ធតែជាប្រទេសធំ​​ក្នុងវិស័យបញ្ញាសិប្បនិម្មិត។ទោះបីជាមានការប្រកួតប្រជែងរវាងប្រទេសទាំងពីរក៏ដោយ ​ក៏​នៅ​តែ​មាន​លទ្ធភាពកាន់តែទូលំទូលាយ​សម្រាប់ការសហការគ្នាផងដែរ។​ភាគីទាំងពីរ​អាច​បន្ត​ធ្វើ​កិច្ចសន្ទនា​អំពី​បញ្ញាសិប្បនិម្មិត ​ដើម្បី​ផ្លាស់ប្តូរ​មតិយោបល់​លើ​ហានិភ័យ​ និងអត្ថប្រយោជន៍របស់វា ​ព្រមទាំងធ្វើការរួមគ្នា​ដើម្បីទប់ស្កាត់​ការប្រើប្រាស់ខុស ​ឬការប្រើប្រាស់ក្នុងផ្លូវអាក្រក់ ។

ជា​ការ​ឆ្លើយតប​ ​លោក Donald Trump ​បាន​លើកឡើងថា​ ​ដំណើរទស្សន​កិច្ចផ្លូវរដ្ឋ​របស់លោក ​Xi Jinping មកកាន់​អាមេរិក​គឺជាដំណើរទស្សនកិច្ចដ៏មហិមា។ អាមេរិក​និង​ប្រទេស​ចិន​សុទ្ធតែជាប្រទេសធំ ហើយខ្ញុំ និងលោក​ Xi Jinping ​គឺជាមិត្តភក្តិដ៏​ល្អ ​ដែល​បន្ត​រក្សាការ​ប្រាស្រ័យទាក់ទង​យ៉ាងជិតស្និទ្ធ ​និងស៊ីជម្រៅ។ ​ក្រោមការដឹកនាំរបស់យើង ​ទំនាក់ទំនងរវាង​អាមេរិកនិងប្រទេសចិន​មុខជានឹង​ល្អ​ជាក់ជា​មិន​ខាន​។

ការ​ពិគ្រោះពិភាក្សា​ជុំ​ថ្មី​រវាង​ក្រុមការងារ​ផ្នែកសេដ្ឋកិច្ច ​និងពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ​ទទួលបានលទ្ធផល ថ្មី​ ហើយភាគីទាំងពីរគួរតែបន្តកិច្ចសន្ទនា ​និង​សម្រេចបាន​​កិច្ចព្រមព្រៀង​កាន់តែប្រសើរឡើង​ថែម​ទៀត។ បញ្ញាសិប្បនិម្មិតគឺជា បញ្ហាដែលពាក់ព័ន្ធនឹងអនាគតរបស់មនុស្សជាតិ ​ដូច្នេះ​ អាមេរិក​និងប្រទេសចិន​គួរតែ​បន្តរក្សាកិច្ចសន្ទនា​ និងបង្កើន​កិច្ចសហប្រតិបត្តិការលើវិស័យនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close