​២១​នាក់​របួស ក្រោយរថភ្លើង​បុក​រថយន្ត​ដឹកទំនិញ​នៅ​រដ្ឋ​កាលី​ហ្វ​រ​ញ៉ា

សារព័ត៌មាន​ Cambodia News/

អាមេរិក​ (០៧ កញ្ញា ២០៦) ៖ ​មនុស្ស​២១​នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​ រថភ្លើង​ដឹក​អ្នកដំណើរ​បុក​រថយន្ដ​ដឹកទំនិញ​ធុន​តូច​មួយគ្រឿង​កាលពី​នៅ ថ្ងៃ​អង្គារ​នាទី​ក្រុង Los Angeles រដ្ឋកា​លី​ហ្វ​រ​ញ៉ា ភាគ​និរតី​សហរដ្ឋអាមេរិក​។នេះ​បើ​យោងតាម​សារព័ត៌មាន Reuters ។​

យោងតាម ​ក្រុម​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ ហេតុការណ៍​គ្រោះ​ថា្នក់​នេះ​កើតឡើង​នៅ ម៉ោង​ប្រមាណ​ជា ១០ និង​៤០​នាទី​ព្រឹក (​ម៉ោង​នៅ​ទីក្រុង L.A សហរដ្ឋអាមេរិក​) នៅឯ​តំបន់ Sun Valley នៃ​ទីក្រុង Los Angeles​។

ប្រភព​ដដែល​បញ្ជាក់ថា ក្នុង​រថភ្លើង​នោះ​មាន​មនុស្ស​ជិះ​ប្រមាណ​២០០​នាក់​។​
​ មនុស្ស​២១  ​នាក់​ត្រូវបាន​បញ្ជូន ទៅកាន់​មន្ទី​ពេទ្យ​នៅក្នុង​តំបន់ ខណៈ​អ្នកបើកបរ រថយន្ដ​ដឹកទំនិញ មិនបាន​រងរបួស​អ្វី​នោះទេ​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​កំពុងបើក​ការ​ស៊ើប អង្កេត​រក​ដើមហេតុ​ពិតប្រាកដ​នៅឡើយ​៕

1

 

Related Articles

Back to top button
Close
Close