ផ្ទុះ​ហ្គាស​នៅ​តៃ​វ៉ាន់ ​អ្នក​ស្លាប់​កើន​ឡើង​ដល់​ ២៤​នាក់​

សារព័ត៌មាន​​ Cambodia News/

តៃវ៉ាន់ (០២ សីហា ២០១៤) ៖ គិតត្រឹមម៉ោង ១១៖០០នាទីព្រឹក ថ្ងៃសុក្រ ទី០១នេះ ចំនួន​អ្នក​ស្លាប់ បានកើនឡើងដល់ ២៤នាក់ និង ២៧១នាក់រងរបួស ក្នុងគ្រោះថ្នាក់ផ្ទុះហ្គាសដ៏ខ្លាំងក្លា នៅ​ទីក្រុង Kaohsiung ភាគខាងត្បូងឆៀងខាងកើត កោះតៃវ៉ាន់។

មន្ត្រីពន្លត់អគ្គីភ័យ ក្នុងតំបន់បានឲ្យដឹងថា ហ្គាសបានចាប់ផ្តើម លេចធ្លាយ និង​ផ្ទុះ​ឡើង​នៅ​ម៉ោង​ ៨៖៤៦នាទីយប់ ថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយបានផ្ទុះឡើងជាបន្តបន្ទាប់ គ្រប​ដណ្តប់​លើ​ផ្ទៃដីប្រមាណ ៣គីឡូម៉ែត្រការ៉េ នេះបើតាមព័ត៌មានស៊ិនហួ ចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី១ ខែសីហា នេះ៕

1

23

Related Articles

Back to top button
Close
Close