លោកស្រី Peng Liyuan និងលោកស្រី Melania Trump ភរិយារបស់លោក Donald Trump ប្រធានាធិបតីអាមេរិកអញ្ជើញទស្សនាសារមន្ទីរជាតិសិល្បៈអាស៊ី
Cambodia News
នាថ្ងៃទី២៤ ខែកញ្ញា វេលាថ្ងៃត្រង់ តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន និងលោកស្រី Melania Trump ភរិយារបស់លោក Donald Trump ប្រធានាធិបតីអាមេរិកបានអញ្ជើញទស្សនាសារមន្ទីរជាតិសិល្បៈអាស៊ីនៅក្រុងវ៉ាស៊ីនតោន។
ភរិយារបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានអញ្ជើញទស្សនាសាលតាំងពិព័រណ៍នានា រួមទាំងសាល Peacock Hall ផងដែរ។ លោកស្រី Peng Liyuan បានកោតសរសើរចំពោះភាគីអាមេរិកដែលបានប្រគល់វត្ថុបុរាណវប្បធម៌ចិនត្រឡប់មកប្រទេសចិនវិញជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសង្ឃឹមថា ប្រទេសចិននិងសហរដ្ឋអាមេរិកនឹងបន្តបង្កើនការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការផ្នែកអភិរក្សបេតិកភណ្ឌវប្បធម៌ ដើម្បីបង្កើនចំណងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ។
បន្ទាប់ពីការទស្សនា លោកស្រី Peng Liyuan និងលោកស្រី Melania Trump បានអញ្ជើញទស្សនាការច្រៀងចម្រៀងចិនដោយយុវជនអាមេរិក និងបានធ្វើការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធជាមួយពួកគេ។ លោកស្រី Peng Liyuan បានលើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យបន្តខិតខំប្រឹងប្រែងរៀនភាសាចិន និងវប្បធម៌របស់ប្រទេសចិន ដើម្បីក្លាយជាបេសកជននៃមិត្តភាពរវាងប្រទេសចិននិងអាមេរិក៕

