បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​កា​ប៊ុល​សម្លាប់​មនុស្ស​៥៧​នាក់ និង​របួស​១១៩​នាក់

សារព័ត៌មាន​ Cambodia News/

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មនុស្ស​ចំនួន​៥៧​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ខណៈដែល​១១៩​នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដ៏​គួរ​ឲ្យ​រន្ធត់ នៅ​ខាងក្រៅ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ទីក្រុង​កា​ប៊ុល​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួរ​ចេញផ្សាយ​នៅ​ព្រឹក​នេះ​។​

ការវាយប្រហារ​ខាងលើ​បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ នៅ​ចំពេល​មនុស្សម្នា​ជាច្រើន​នាក់ កំពុង​រង់ចាំ​យក​អត្តសញ្ញាណប័ណ្ណ ហើយ​ក្រុម​តា​លី​បង់​ដែល​តែងតែ​ដឹកនាំ​សកម្មភាព​វាយប្រហារ ដោយ​បំផ្ទុះ​គ្រាប់បែក​ប្រឆាំងនឹង​អាជ្ញាធរ ក៏បាន​ចេញមុខ​បដិសេធ​ដែរ​ថា ខ្លួន​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះឡើយ​។

ប៉ុន្តែ​ភ្លាមៗ​នោះ ក្រុម ISIS បាន​ចេញមុខ​អះអាងថា ខ្លួន​គឺជា​អ្នក​នៅ​ពីក្រោយ ការវាយប្រហារ​នេះ​ដែលមាន​គោលដៅ លើ​អ្នក​កាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត​៕

Related Articles

Back to top button
Close
Close