Cambodia News
-
ព័តមានអន្តរជាតិ
លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការអភិវឌ្ឍឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿន
Cambodia News នាពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការអភិវឌ្ឍឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនដោយលើកឡើងថា ចាប់តាំងពីសមាជលើកទី ១៨ របស់បក្សកុម្មុយនីស្តចិនមក ឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនរបស់ប្រទេសចិនមានការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងជាបន្តបន្ទាប់ សមត្ថភាពច្នៃប្រឌិតថ្មី កម្លាំងប្រកួតប្រជែងនិងកម្លាំងជាក់ស្តែងចម្រុះបានកើនឡើងគួរឱ្យកត់សម្គាល់ ហើយបានបោះជំហានយ៉ាងរឹងមាំទៅរកកិច្ចកសាងប្រទេសខ្លាំងក្លាខាងផលិតកម្ម ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា…
Read More » -
ព័តមានអន្តរជាតិ
បទវិភាគ៖ការដាក់ឱ្យប្រើប្រាស់ព្រែកជីកPingluត្រូវបានរំពឹងថានឹងបង្កើតជាថ្មីឡើងវិញនូវនិម្មាបនកម្មថ្មីនៃពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងចិននិងប្រទេសអាស៊ាន
Cambodia News ប្រវែង១៣៤,២គីឡូម៉ែត្រ សាងសង់ចំណាយរយៈពេល៤ឆ្នាំនិងវិនិយោគសរុប៧២,៧ពាន់លានយាន់ប្រាក់ចិន…ព្រែកជីកPingluត្រួវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៦ខែកញ្ញា ដែលជាព្រែកជីកធំដំបូងគេដែលតភ្ជាប់ពីទន្លេទៅសមុទ្របន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក ។ ចាប់ពីពេលនេះតទៅ ប្រវត្តិសាស្ត្រនៃការធ្វើដំណើរវាងផ្លូវដើម្បីចេញទៅសមុទ្រនៅតំបន់ភាគនិរតីនៃប្រទេសចិនបានសរសេរជាថ្មីឡើងវិញ ហើយកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានបានទទួល”ច្រកមាស”មួយ ។ វេបសាយអំពីកិច្ចការសមុទ្រនិងរបរនាវាចរណ៍សកលឈ្មោះ”Seatrade Maritime News “បានចុះផ្សាយបទអត្ថាធិប្បាយថា ការដាក់ឱ្យប្រើប្រាស់ព្រែកជីកPinglu វាត្រូវបានរំពឹងថានឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងអាស៊ានបន្ថែមទៀត ហើយនឹងបង្កើតជាថ្មីឡើងវិញនូវនិម្មាបនកម្មពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងចិននិងប្រទេសអាស៊ាន ។ បើនិយាយចំពោះពេលវេលាជាច្រើន តម្លៃនៃការដាក់ឱ្យប្រើប្រាស់ព្រែកជីកPingluគឺកាន់តែលេចធ្លោ ។ ឆ្នាំនេះជាខួបទី៥នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន ជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត”ផែនការសកម្មភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន(២០២៦-២០៣០)” ហើយក៏ជាឆ្នាំគន្លឹះសម្រាប់ការពន្លឿនការអនុវត្តជាក់ស្តែងបន្ទាប់ពីការចុះហត្ថលេខាលើពិធីសារលើកកម្ពស់កម្រិតនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន៣.០ផងដែរ ។ នៅថ្ងៃទី ១៧ ខែកញ្ញា ពិព័រណ៍ចិន-អាស៊ានលើកទី ២៣…
Read More » -
ព័តមានអន្តរជាតិ
ការស្ទង់មតិរបស់បណ្តាញ CGTN丨អភិបាលកិច្ចសកលត្រូវដើរចេញផុតពីពាក្យសម្តីមិនសមហេតុផលស្តីពី“ការយកអសន្តិសុខដូរយកសន្តិសុខ”
Cambodia News ក្នុងស្ថានការណ៍អន្តរជាតិដែលកំពុងប្រែប្រួលនិងរង្គោះរង្គើ ឱនភាពសន្តិសុខជាបញ្ហាដែលគួរឱ្យព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ។ សហគមន៍អន្តរជាតិមិនដែលខ្វះការទាមទារផ្នែកសន្តិសុខទេ តែអ្វីដែលកម្រមានពិតប្រាកដនោះ គឺវិធីប្រកបដោយប្រសិទ្ធភាពសម្រាប់ដោះស្រាយការទាមទារផ្នែកសន្តិសុខ ។ តាមការស្ទង់មតិដែលបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំឡើងចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៦ភាគរយបានអំពាវនាវឱ្យប្រទេសនានាដោះស្រាយវិវាទអន្តរជាតិតាមរយៈកិច្ចសន្ទនានិងការចរចា ហើយវេទិកាXIANGSHANក្រុងប៉េកាំងដែលបានរៀបចំឡើងក្នុងរយៈពេល២០ឆ្នាំជាប់ៗគ្នា គឺជាការឆ្លើយតបយ៉ាងសកម្មចំពោះការរំពឹងទុករបស់មតិសាធារណៈ។ វេទិកាឆ្នាំនេះបានផ្តោតលើតួនាទីនិងទស្សនវិស័យរបស់ប្រទេសសកលខាងត្បូង ដែលជាការជំរុញឱ្យអភិបាលកិច្ចសន្តិសុខអន្តរជាតិប្រែក្លាយពីការដឹកនាំដោយប្រទេសមួយចំនួនតូចទៅរកការរួបរួមគ្នាប្រកបដោយសមភាពនិងបរិយាបន្នកាន់តែខ្លាំងឡើងៗ ។ ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨០,៤ភាគរយដែលមកពីប្រទេសសកលខាងត្បូងបានលើកឡើងថា គំនិតសង្គ្រាមត្រជាក់និងនយោបាយអំណាចផ្តាច់ការនឹងគំរាមកំហែងដល់សន្តិភាពពិភពលោក និងធ្វើឱ្យបញ្ហាប្រឈមផ្នែកសន្តិសុខមានភាពកាន់តែធ្ងន់ធ្ងរ ហើយបានអំពាវនាវឱ្យប្រទេសនានារួមគ្នាបង្កើតនិម្មាបនកម្មសន្តិសុខដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាពនិងនិរន្តរភាព ។ កិច្ចសន្ទនាផ្នែកសន្តិសុខដែលមានអត្ថន័យពិតប្រាកដ មិនមែនជាការបញ្ជាក់គ្នាទៅវិញទៅមករវាងអ្នកដែលមានទស្សនៈប្រហាក់ប្រហែលគ្នានោះទេ ប៉ុន្តែគឺជាការធ្វើឱ្យភាគីនានាដែលមានការខ្វែងគំនិតនៅតែអាចបញ្ជាក់ពីការកង្វល់និងគ្រប់គ្រងហានិភ័យបាន ។…
Read More » -
ព័តមានអន្តរជាតិ
ពី «អ្នកលក់កំពូល» ទៅជា «អ្នកទិញកំពូល» ទីផ្សារចិនកំពុងបង្កើតសន្ទុះថ្មីសម្រាប់សេដ្ឋកិច្ចសកល
Cambodia News បន្ទាប់ពីត្រូវបានប្រសិទ្ធនាមថាជា «រោងចក្ររបស់ពិភពលោក» ឬ «អ្នកលក់កំពូល» អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ប្រទេសចិនបាន និងកំពុងវិវត្តខ្លួនទៅជា «ទីផ្សាររបស់ពិភពលោក» ឬ «អ្នកទិញកំពូល»។ ក្នុងឆ្នាំ២០២៥ ប្រទេសចិនបាននាំចូលទំនិញសរុបប្រមាណ ២,៥៨ ទ្រីលានដុល្លារអាម៉េរិក ដោយបន្តឈរជាទីផ្សារនាំចូលធំទី២ របស់ពិភពលោក ក្នុងរយៈពេល ១៧…
Read More » -
ព័តមានអន្តរជាតិ
ជំហានថ្មីនៃការពង្រឹងសន្តិសុខ និងទំនាក់ទំនងយុទ្ធសាស្ត្រ កម្ពុជា-ចិន អំឡុងវេទិកាប៉េកាំង សៀងសាន
Cambodia News រដ្ឋមន្ត្រីការពារជាតិកម្ពុជាអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១១ នៅចិន, សង្គមស៊ីវិលថា គឺជាជំហានថ្មីនៃការពង្រឹងសន្តិសុខ និងទំនាក់ទំនងយុទ្ធសាស្ត្រ កម្ពុជា-ចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីអំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១១…
Read More » -
ព័តមានអន្តរជាតិ
បទវិភាគ៖ប្រមូលផ្តុំកម្លាំងនៃប្រទេសសកលខាងត្បូងដើម្បីរួមគ្នាឆ្ពោះទៅរក”ទសវត្សរ៍មាស”បន្ទាប់
Cambodia News ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែកញ្ញា កិច្ចប្រជុំកំពូលBRICS លើកទី ១៨ បានបើកធ្វើនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំដំណាក់កាលទីមួយនិងទីពីរនៃកិច្ចប្រជុំកំពូល BRICSលើកទី ១៨ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយបានផ្តួចផ្តើមឱ្យប្រទេស…
Read More » -
ព័តមានអន្តរជាតិ
បណ្ណាល័យឡានឆាង-មេគង្គ៖ សៀវភៅភ្ជាប់ចំណេះដឹង មិត្តភាពឆ្លងកាត់ព្រំដែន
Cambodia News (ប៉េកាំង) យោងតាមលោកស្រី Wang Fengjuan អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិ នៃមជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការបោះពុម្ពផ្សព្វផ្សាយនិងចែកចាយសៀវភៅអន្តរជាតិ (China International Publishing Center) បានរំលេចថា ក្រោមកិច្ចសហការជាមួយលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន CIPCបានជួយកែលម្អបណ្ណាល័យមេគង្គ-ឡានឆាង បាន៤ទីតាំង ហើយគ្រោងនឹងរៀបចំទីតាំងទី៥នាខែធ្នូ…
Read More » -
ព័តមានអន្តរជាតិ
តួនាទីរបស់ចិនក្នុង BRICS ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រទេសសាកលខាងត្បូងផ្តោតលើភាពបើកទូលាយ និងវិបុលភាពរួម
Cambodia News BRICS បានក្លាយជាវេទិកាដែលមានឥទ្ធិពលបំផុតលើពិភពលោក សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីផ្សារកំពុងរីកចម្រើនលូតលាស់ថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមចំណែកក្នុងការទប់ទល់វិបត្តិរួមគ្នាផង និង ជាយន្តការនៃការបើកទូលាយប្រកបដោយវិបុលភាពផង។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកប្រធានរដ្ឋចិន ស៊ី ជិនភីង បានថ្លែងសុន្ទរកថាគន្លឹះមួយ ក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨…
Read More » -
ព័តមានអន្តរជាតិ
បទវិភាគ៖ពាណិជ្ជកម្មសេវាកម្មក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើន “សេវាកម្មរបស់ចិន”តភ្ជាប់ជាមួយពិភពលោកទាំងមូល
Cambodia News ក្រុមហ៊ុនGE Healthcareរបស់អាមេរិកបានដាក់តាំងបង្ហាញឧបករណ៍ថតរូបភាពលំដាប់ខ្ពស់ជាច្រើនដែលផលិតដោយប្រទេសចិន ក្រុមហ៊ុនSchneider Electric SEរបស់បារាំងបានប្រកាសពីសេវាកម្មប្រព័ន្ធបញ្ជរតែមួយពេញមួយជីវិត និងសមិទ្ធផលច្នៃប្រឌិតថ្មី ក្រុមហ៊ុនKPMGដែលជាក្រុមហ៊ុនគណនេយ្យរបស់ប្រទេសហូឡង់បានបង្ហាញពីដំណោះស្រាយច្នៃប្រឌិតថ្មីក្នុងវិស័យដូចជា ឌីជីថលូបនីយកម្មនៅក្នុងប្រទេសចិនជាដើម ។ល។ ក្នុងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២៦ ដែលបើកធ្វើពីថ្ងៃទី៩ដល់ថ្ងៃទី១៣ខែកញ្ញា លោកHenning Kristoffersenតំណាងនៃប្រទេសកិតិ្តយស និងជាទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតន័រវេសប្រចាំប្រទេសចិនបានសម្គាល់ឃើញថា យោងតាមការលើកកម្ពស់គុណភាព និងលំដាប់ថ្នាក់របស់ពាណិជ្ជកម្មសេវាកម្មនៃប្រទេសចិន តម្រូវការខាងសេវាកម្មក្នុងស្រុកចិនក៏បានកើនឡើងជាបន្តបន្ទាប់ ដែលបាននាំមកនូវឱកាសថ្មីដល់សហគ្រាសនៃបណ្តាប្រទេសនានា…
Read More » -
ព័តមានអន្តរជាតិ
សេចក្តីប្រកាសក្រុង New Delhi នៃកិច្ចប្រជុំកំពូល BRICS លើកទី១៨
Cambodia News ថ្នាក់ដឹកនាំប្រទេស BRICS បានរម្លឹកឡើងវិញនូវការប្រកាន់ខ្ជាប់ស្មារតី BRICSនៃកាគោរពគ្នានិងការយោគយល់ពីគ្នា សមភាពអធិបតេយ្យភាព សាមគ្គីភាពនិងប្រជាធិបតេយ្យ ការបើកចំហនិងបរិយាបន្ន ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ ពិគ្រោះពិភាក្សានិងឈានដល់គំនិតឯកភាពរួម ។ ប្រទេសជាសមាជិក BRICS បានពង្រីកកិច្ចសហប្រតិបត្តិការខាងសន្តិសុខនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្មនិងហិរញ្ញវត្ថុ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការBRICS ក្នុងរយៈពេល២០ឆ្នាំកន្លងមក ។ ប្រទេសBRICS បានជំរុញសន្តិភាព និងកសាងសណ្តាប់ធ្នាប់អន្តរជាតិដែលប្រកបដោយលក្ខណៈជាតំណាងនិងកាន់តែយុត្តិធម៌ ស្តារនិងធ្វើកំណែទម្រង់នូវប្រព័ន្ធពហុភាគី ជំរុញឱ្យសម្រេចបាននូវការអភិវឌ្ឍជានិរន្តរភាព និងកំណើនប្រកបដោយបរិយាបន្ន ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេស BRICS ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃបណ្តាប្រទេសនានា។ ជឿជាក់ថា ប្រទេសBRICS នឹងពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូជាមួយទីផ្សារងើបឡើងថ្មីនិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បង្កើនសាមគ្គីភាពថែមមួយកម្រិតទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តល់ផលប្រយោជន៍ជាទូទៅយ៉ាងពិតប្រាកដ ។ ប្រទេសBRICS គាំទ្រយ៉ាងពេញទំហឹងចំពោះការងាររបស់ប្រទេសចិនដែលជាប្រធានផ្លាស់វេននិងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល BRICS លើកទី១៩ ឆ្នាំ២០២៧នៅប្រទេសចិន…
Read More »