Cambodia News
-
ព័តមានអន្តរជាតិ
បទវិភាគ៖ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនពន្លឿនការធ្វើបរិវត្តកម្មឆ្ពោះទៅរកភាព”បៃតង”ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករបៃតងកាន់តែច្រើនសម្រាប់ការអភិវឌ្ឍនៃប្រទេសនានា
Cambodia News នាពេលថ្មីៗនេះ នៅតាមកំពង់ផែយ៉ាងចូវ ខេត្តជាំងស៊ូ ប្រទេសចិន ម៉ាស៊ីនថាមពលដើរដោយខ្យល់ចំនួន ៤ ឈុតត្រូវបានស្ទូចឡើងលើនាវាសម្រាប់នាំចេញទៅបរទេស ។ យោងតាមការបង្ហាញរបស់បុគ្គលិកបានឱ្យដឹងថា កាលពីមុន ការនាំចេញគ្រឿងបរិក្ខារថាមពលដើរដោយខ្យល់របស់ប្រទេសចិនភាគច្រើនគឺ នាំចេញគ្រឿងបន្លាស់តែប៉ុណ្ណោះ ប៉ុន្តែ ស្របពេលដែលបរិមាណនាំចេញបានកើនឡើងនិងខ្សែសង្វាក់ឧស្សាហកម្មប្រមូលផ្តុំព្រមៗគ្នា បច្ចុប្បន្ននេះ នៅតាមកំពង់ផែយ៉ាងចូវ ចំនួនគ្រឿងបរិក្ខារថាមពលដើរដោយខ្យល់ជាង ៩០…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាសាទរបុណ្យសែនព្រះខែប្រពៃណីជនជាតិចិន
Cambodia News ភ្នំពេញ៖ សង្គមស៊ីវិលកម្ពុជា-ចិន បានរួមគ្នាសាទរបុណ្យសែនព្រះខែ ប្រពៃណីជនជាតិចិន តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងការជួបជុំរវាងតំណាងសង្គមស៊ីវិល និងសហជីពកម្មករកម្ពុជា ដើម្បីបង្កើនការយល់ដឹង មិត្តភាព និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ កម្មវិធីនេះសហការរៀបចំដោយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រោមការគាំទ្រពីមូលនិធិចិនដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងមូលនិធិចិន Peaceland នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦…
Read More » -
ព័តមានអន្តរជាតិ
កិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកបើកធ្វើនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក
Cambodia News ថ្ងៃទី២០ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកHe Lifeng ប្រធានភាគីចិនសម្រាប់កិច្ចពិគ្រោះពិភាសក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនិងជាឧបនាយករដ្ឋមន្ត្រីចិននិងលោកScott Bessentប្រធានភាគីអាមេរិកសម្រាប់កិច្ចពិគ្រោះពិភាសក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកនិងលោកJamieson Greerតំណាងពាណិជ្ជកម្មអាមេរិកបានធ្វើកិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ភាគីទាំងពីរបានចាត់ទុកគំនិតឯកភាពសំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរជាគោលការណ៍ណែនាំ ប្រកាន់ខ្ជាប់គោលការណ៍គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដោយបានផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់ ស៊ីជម្រៅនិងមានលក្ខណៈស្ថាបនាស្តីពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដូចជាជាការអនុវត្តគំនិតឯកភាពដែលឈានដល់ក្នុងកិច្ចពិគ្រោះពិភាក្សាជាច្រើនលើក និងការជំរុញការវិនិយោគផ្នែកពាណិជ្ជកម្មទ្វេភាគីជាដើម ព្រមទាំងធ្វើកិច្ចសន្ទនាស្តីពីបញ្ហាពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតផងដែរ៕
Read More » -
ព័តមានអន្តរជាតិ
បទវិភាគ៖យល់ដឹងគ្នា មានភាពស្និទ្ធស្នាលនិងតភ្ជាប់គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការចិន-អាស៊ានត្រូវលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់
Cambodia News “ខ្ញុំពិតជារីករាយណាស់ដែលបានមកដល់ទីនេះ ប្រទេសចិនមានទីផ្សារប្រើប្រាស់ដ៏មានសក្តានុពលយ៉ាងខ្លាំង វាមានអំណោយផលដល់ការផ្សព្វផ្សាយកាហ្វេដែលផលិតដោយប្រទេសយើង ។” លោក Da Costa ពាណិជ្ជករចូលរួមពិព័រណ៍មកពីទីម័រខាងកើតដែលបានអញ្ជើញមកប្រទេសចិនជាលើកដំបូងបានថ្លែងដូចពោលខាងលើ ។ នេះគឺជាលើកដំបូងហើយដែលទីម័រខាងកើតបានបង្ហាញមុខក្នុងនាមជារដ្ឋសមាជិកផ្លូវការនៃអាស៊ាន និងជាសហម្ចាស់ផ្ទះនៃពិព័រណ៍ចិន-អាស៊ាន បន្ទាប់ពីបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ២០២៥ ។ នេះក៏ជាលើកទីមួយដែលរដ្ឋសមាជិកទាំង១១របស់អាស៊ានបានជួបជុំគ្នានៅទីក្រុង Nanning បន្ទាប់ពីការពង្រីកសមាជិកអាស៊ាន ដែលជាពេលវេលាជាប្រវត្តិសាស្ត្រសម្រាប់“រង្វង់មិត្តភក្តិ”នៃពិព័រណ៍ចិន-អាស៊ាន ។ ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែកញ្ញា ពិព័រណ៍ចិន-អាស៊ានលើកទី២៣បានបើកធ្វើនៅក្រុងNanning ភូមិភាគស្វយ័ត Guangxi ។ ឆ្នាំនេះគឺជាខួបទី៥ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន ហើយក៏ជាឆ្នាំគន្លឹះសម្រាប់ការពន្លឿនការអនុវត្តជាក់ស្តែងបន្ទាប់ពីបានចុះហត្ថលេខាលើពិធីសារស្តីពីការលើកកម្ពស់កម្រិតនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន៣.០ផងដែរ ។ ក្នុងបរិបទបែបនេះ ពិព័រណ៍ចិន-អាស៊ានលើកនេះបានដើរតួនាទីជាវេទិកា តាមរយៈការស្វែងរកថ្មី ជុំវិញប្រធានបទ“រួមគ្នាចែករំលែកកាលានុវត្តភាព៣.០ ត្រួសត្រាយជីវភាពដ៏ល្អបវរជាមួយគ្នា” ដើម្បីជួយកសាងសហគមន៍ជោគវាសនារួមចិន-អាស៊ានដែលមានភាពកាន់តែជិតស្និទ្ធ ។ ការបម្រើការកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានកំណែ៣.០គឺជាប្រធានបទគន្លឹះមួយនៃពិព័រណ៍ចិន-អាស៊ានលើកនេះ ។ នៅក្នុងពិព័រណ៍…
Read More » -
ព័តមានអន្តរជាតិ
បទវិភាគ៖សង្កេតមើលពីការកើនឡើងនិងអនាគតនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិនតាមរយៈពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល
Cambodia News ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី ៥ នឹងប្រព្រឹត្តិទៅនៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិនចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកញ្ញាខាងមុខ ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិអន្តរជាតិនិងមានលក្ខណៈជំនាញតែមួយគត់នៅក្នុងប្រទេសចិនដែលផ្តោតលើប្រធានបទពាណិជ្ជកម្មឌីជីថល ពិព័រណ៍នេះបានទាក់ទាញសហគ្រាសចិននិងអន្តរជាតិសរុបជាង ៥០០០ និងពាណិជ្ជករឯកទេសចំនួន ៨៧០០០ នាក់…
Read More » -
ព័តមានអន្តរជាតិ
ពិធីបើកមហោស្រពភាពយន្តអន្តរជាតិផ្លូវសូត្រលើកទី ១៣ បានប្រារព្ធធ្វើ
Cambodia News នៅថ្ងៃទី ១៩ ខែកញ្ញា ពិធីបើកមហោស្រពភាពយន្តអន្តរជាតិផ្លូវសូត្រលើកទី ១៣ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលប្រជាជនខេត្ត Shaanxi និងរដ្ឋបាលប្រជាជនខេត្ត Fujian បានប្រារព្ធធ្វើនៅទីក្រុង Xi’an ខេត្ត Shaanxi ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូដោយលើកឡើងថា ឆ្នាំនេះគឺជាខួបទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេហ្ស៊ីប ។ ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកៀហ្ស៊ីស៊ីស្ថាននិងអេហ្ស៊ីប ពិធីសម្ពោធការចាក់ផ្សាយភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត»(ប្រែជាពហុភាសា)និង(ប្រែជាភាសាអារ៉ាប់)ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅប្រទេសកៀហ្ស៊ីស៊ីស្ថាននិងអេហ្ស៊ីបដោយឡែកពីគ្នា លោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាននិងលោក Abdel Fattah El-Sisi ប្រធានាធិបតីអេហ្ស៊ីបានផ្ញើសារលិខិតអបអរសាទរការចាក់ផ្សាយកម្មវិធីនេះ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយចាប់ដៃគ្នាជាមួយមិត្តរួមអាជីពក្នុងមជ្ឈដ្ឋានជាតិនិងអន្តរជាតិដើម្បីបង្ហាញពីភាពទាក់ទាញនៃវប្បធម៌ចិនតាមរយៈរឿងរ៉ាវនៃផ្លូវសូត្រថ្មី ក៏ដូចជារួមចំណែកជាកម្លាំងក្នុងការជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ៕
Read More » -
ព័តមានអន្តរជាតិ
ចិន-អាស៊ានក្នុងយុគសម័យថ្មីនៃការតភ្ជាប់ និងការរៀបចំខ្សែច្រវាក់សេដ្ឋកិច្ចតំបន់
Cambodia News ពិព័រណ៍ចិន-អាស៊ានលើកទី២៣ ចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដែលរៀបចំនៅទីក្រុងណាននីង ភូមិភាគស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលស្ថិតនៅភាគខាងត្បូង ប្រទេសចិន គឺជាការឆ្លុះបញ្ចាំងមួយនៃទំនាក់ទំនងដែលកំពុងកាន់តែស៊ីជម្រៅ រវាងចិននិងអាស៊ានដែលកំពុងបន្តទទួលបានសារៈសំខាន់កាន់តែខ្លាំងឡើង ដោយមិនត្រឹមតែផ្តោតលើពាណិជ្ជកម្មទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកទៅដល់ការវិនិយោគ ឧស្សាហកម្ម បច្ចេកវិទ្យា ភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ…
Read More » -
ព័តមានអន្តរជាតិ
ការស្ទង់មតិរបស់បណ្តាញ CGTN បង្ហាញថា៖ពីការទស្សនាពិព័រណ៍ដល់ការធ្វើជំនួញ ហេតុអ្វីបានជាពិព័រណ៍ចិន-អាស៊ានក្លាយជា”ពិព័រណ៍ប្រកបដោយគុណភាពល្អ” ?
Cambodia News ក្នុងឱកាសបើកពិព័រណ៍ចិន-អាស៊ានលើកទី ២៣និងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ាន បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៩ ភាគរយសម្គាល់ឃើញថា ការរៀបចំជាបន្តបន្ទាប់នូវពិព័រណ៍ចិន-អាស៊ានបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនក្នុងការជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ។ ពិព័រណ៍ចិន-អាស៊ានលើកនេះបានទាក់ទាញសហគ្រាសប្រហែល ៣៣០០ ឱ្យចូលរួម ហើយតាមការប៉ាន់ប្រមាណ នឹងស្រូបទាញពាណិជ្ជករចិននិងអន្តរជាតិប្រហែល ៣៣០០០នាក់ទៅចូលរួមនិងបញ្ជាទិញ ។ ទាក់ទងនឹងករណីនេះ…
Read More » -
ព័តមានអន្តរជាតិ
លោក Ding Xuexiang អញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២៣ និងជួបសំណេះសំណាលជាមួយអ្នកនយោបាយបរទេសដែលអញ្ជើញចូលរួម
Cambodia News ពិព័រណ៍ចិន-អាស៊ានលើកទី២៣ និងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ាន បានបើកជាផ្លូវការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi កាលថ្ងៃទី១៧ខែកញ្ញា។ លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថា ។ ថ្លែងក្នុងសុន្ទរកថា លោក Ding…
Read More » -
ព័តមានអន្តរជាតិ
បទវិភាគ៖ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំទី ១ត្រូវបានប្រកាស “គជ់បូព៌ា”អបអរសាទរទទួលផែនការគោលនយោបាយអភិវឌ្ឍថ្មី
Cambodia News នៅថ្ងៃទី ១៦ខែកញ្ញា ហុងកុងដែលត្រូវបានប្រសិទ្ធនាមថា “គជ់បូព៌ា”បានអបអរសាទរទទួលផែនការគោលនយោបាយការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមថ្មី ។ នៅថ្ងៃដដែល តំបន់រដ្ឋបាលពិសេសហុងកុងនៃប្រទេសចិនបានប្រកាសនូវ«ផែនការ ៥ ឆ្នាំទី ១ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃតំបន់រដ្ឋបាលពិសេសហុងកុង(ឆ្នាំ ២០២៦-២០៣០)» ។ នេះជាលើកទីមួយហើយដែលតំបន់រដ្ឋបាលពិសេសហុងកុងធ្វើ ការរចនាពីលំដាប់កំពូលដោយគ្រប់ជ្រុងជ្រោយ អំពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដែលបានកំណត់យ៉ាងច្បាស់លាស់នូវគោលដៅសំខាន់ៗ…
Read More »