Cambodia News
-
បារាំងនឹងបោះឆ្នោតគាំទ្រសំណើរបស់ប៉ាឡេស្ទីនជារដ្ឋសង្កេតការណ៍នៅអ.ស.ប.
នៅថ្ងៃព្រហស្បតិ៍ស្អែកនេះមហាសន្និបាតអ.ស.ប.នឹងធ្វើការបោះឆ្នោតទៅ លើសំណើរបស់ប៉ាឡេស្ទីន ដែលសុំធ្វើជារដ្ឋសង្កេតការណ៍របស់អ.ស.ប.។ អ៊ីស្រា អែល និងសហរដ្ឋអាមេរិក សុទ្ធតែបានជំទាស់នឹងសំណើនេះ ចំណែកបារាំងវិញបាន ប្រកាសតាំងពីម្សិលមិញម៉្លេះថានឹងបោះឆ្នោតគាំទ្រ។ដោយសារតែនៅក្នុង មហាសន្និបាតអ.ស.ប.មិនមានប្រទេសណាអាចប្រើសិទ្ធិវ៉េតូបាន គេរំពឹងថា នៅថ្ងៃ ស្អែកនេះមហាសន្និបាតទំនងជានឹងអនុម័តយល់ព្រមតាមសំណើរបស់ប៉ាឡេស្ទីន។
Read More » -
ប៉ូលិសចិននឹងឡើងឆែកឆេរទូកបរទេសដែលចូលក្នុងដែនសមុទ្រជាប់ជម្លោះ
ប៉ូលិសមូលដ្ឋាននៅខេត្តប៉ែកខាងត្បូងប្រទេសចិនត្រូវបានផ្តល់សិទ្ធិអំណាចឲ្យ ឡើងឆែកឆរទូកបរទេសទាំងឡាយណាដែលចូលមកក្នុងសមុទ្រចិនខាងត្បូង ដែលចិន ចាត់ទុកថាជាដែនទឹករបស់ខ្លួន។ នេះបើយោងតាមកាសែតផ្លូវការរបស់រដ្ឋចិន ដែលបានចុះផ្សាយនៅថ្ងៃពុធនេះ ។ វិធានការនេះទំនងជានឹងធ្វើឲ្យជម្លោះ នៅសមុទ្រចិនខាងត្បូងមានសភាពកាន់តែ តាន តឹងខ្លាំងឡើងថែមទៀត។
Read More » -
បុរសម្នាក់ត្រូវសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនពីបទរក្សាទុកនូវគ្រាប់កាំភ្លើង និងស្លាកលេខម៉ូតូមួយចំនួនខុសច្បាប់
ភ្នំពេញ ៖ កាលពីវេលោម៉ោង ១៦ និង៤០នាទី ថ្ងៃទី២៧ វិច្ឆិកា ២០១២ ស្ថិតនៅចំណុច វិទ្យាល័យវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ដើម្បីបញ្ជូនទៅតុលាការ ពីបទរក្សាទុកនូវគ្រាប់កាំភ្លើង និងស្លាកលេខម៉ូតូមួយចំនួនខុសច្បាប់ ។
Read More » -
អាជ្ញាធរបញ្ឈប់ឲ្យមានការចតរថយន្តលើចិញ្ចើមផ្លូវព្រះមុនីវង្ស ត្រឹមថ្ងៃទី១៥ ខែធ្នូ
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ សាលារាជធានីភ្នំពេញ និងកំណត់ឲ្យម្ចាស់ អាជីវកម្មទាំងអស់ ដែលមានទីតាំង នៅសងខាងដង មហាវិថីព្រះមុនីវង្ស បញ្ឈប់ការប្រើប្រាស់ ចិញ្ចើមផ្លូវ និងទ្រូងផ្លូវធ្វើជា ទីតាំងអាជីវកម្ម ចំណតរថយន្ត និងយានយន្ត គ្រប់ប្រភេទ…
Read More » -
ជនសង្ស័យពីរនាក់ មានម្នាក់ជាសិស្សរៀននៅវិទ្យាល័យសន្ធរម៉ុក ត្រូវនគរបាលដេញចាប់បានភ្លាមៗក្រោយពីធ្វើសកម្មភាពឆក់កាបូប
ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង០៥នាទី ព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០១២ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៥៨៤ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក ជនសង្ស័យចំនួនពីរនាក់ ក្នុង នោះម្នាក់ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ សន្ធរម៉ុក ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក ដេញចាប់បាន ភ្លាមៗ…
Read More » -
ស្រ្តីមានផ្ទៃពោះ ៧ខែម្នាក់ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចក្រោយពីធ្វើសកម្មភាពឆក់ខ្សែក
ភ្នំពេញ៖ កាលពីវេលា ម៉ោង០៨និង៣០នាទី ព្រឹក ថ្ងៃទី៣០ វិច្ចិកា ២០១២ នៅក្នុងផ្សារដីហុយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្រ្តីមានផ្ទៃពោះ ៧ខែម្នាក់ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចក្រោយពីធ្វើ សកម្មភាព ឆក់ខ្សែក ប៉ុន្តែខ្សែក ត្រូវបានស្រ្តីសង្ស័យរូបនេះបានរំដោះឲ្យ ក្មេងប្រុសម្នាក់ទៀត យកទៅបាត់…
Read More » -
បុរសជាអ្នករត់ឌុបម្នាក់ត្រូវជនសង្ស័យពីរនាក់ច្របាច់ករួចប្លន់យកម៉ូតូទៅបាត់
ភ្នំពេញ ៖ ជនសង្ស័យពីរនាក់បានហៅអ្នករត់ម៉ូតូឌុបម្នាក់ ឲ្យឌុបពួកគេចេញ ពីសួនកំសាន្តក្បែរណាហ្គាមកឈប់ នៅចំណុចខាងក្រោយ ក្រសួងធនធានទឹក ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រួចបានធ្វើសកម្មភាព ប្លន់យកម៉ូតូពីអ្នក រត់ឌុបបានសម្រេច កាលពីវេលាម៉ោង ២៣ និង ០០ នាទីយប់ថ្ងៃទី ២៩ វិច្ឆិកា…
Read More » -
ក្នុងឱកាសបុណ្យអុំទូក៣ថ្ងៃគ្រោះថ្នាក់ចរាចរទូទាំងប្រទេសស្លាប់១៨នាក់
ភ្នំពេញ៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ វិច្ឆិកា ២០១២ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យ អុំទូក ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរទូទាំងប្រទេស មានចំនួន១៨នាក់ ដែលចំនួននេះ ដូចគ្នាធៀប នឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១១។
Read More » -
គង់ សុជាតិ សុខចិត្តនៅមេម៉ាយសិន
ក្រោយពេលបាក់បែកជាមួយស្វាមីពិធីការិនីដែលមានសម្រស់មិនចេះរីងស្ងួតនាង គង់ សុជាតិ តែងតែ លេចលឺនូវព័ត៌មានជាបន្តបន្ទាប់ដែលបានផ្តោតសំខាន់ទៅលើស្នេហាថ្មី របស់នាង រហូតមានមានការអះអាងថា នាងមានម្ចាស់ស្នេហ៍បិទមុខរួចទៅហើយ ហើយ ក៍ជិតនឹងបាន រៀបការក្នុងពេលដ៏ខ្លីខាងមុខនេះទៀតផង។
Read More » -
ឌួង ហ្សូរីដា ត្រូវប៉ាន់ពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី២១
ជាមួយនឹងមោទនភាពនៃភាពជោគជ័យក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែល កម្ពុជាធ្វើ ជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននោះតារាសម្ដែងនិងជាពិធីការិនីដែលកំពុង មានឈ្មោះ បោះ សម្លេងក្នុង ពិភពសិល្បៈកញ្ញា ឌួង ហ្សូរីដា ក៏បង្ហាញនូវក្ដីសប្បាយ រីករាយនិងរំភើបចិត្តយ៉ាង ខ្លាំងផងដែរ ខណៈពេលដែលមុខរបរកាត់ដេរម៉ូតសម្លៀកបំពាក់ របស់នាងក៏ទទួលបានជោគ ជ័យដែល មិននឹកស្មានដល់ដោយសារតែអតិថិជនបានមក កាត់ដេរសម្លៀកបំពាក់យ៉ាងច្រើននៅ ហាងកាត់ដេររបស់នាង…
Read More »