បុរស​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​បាន​​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​ពី​បទ​រក្សា​ទុក​នូវ​គ្រាប់​កាំ​ភ្លើង​ និង​ស្លាក​លេខ​ម៉ូ​តូមួ​យ​ចំ​នួន​ខុស​ច្បាប់​

ភ្នំពេញ ៖ កាលពីវេលោម៉ោង ១៦ និង៤០នាទី ថ្ងៃទី២៧ វិច្ឆិកា ២០១២ ស្ថិតនៅចំណុច វិទ្យាល័យវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ដើម្បីបញ្ជូនទៅតុលាការ ពីបទរក្សាទុកនូវគ្រាប់កាំភ្លើង និងស្លាកលេខម៉ូតូមួយចំនួនខុសច្បាប់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលត្រូវគេចាប់ឃាត់ខ្លួនខាងឈ្មោះ ឈិន ឡៃ អាយុ៣២ឆ្នាំ រស់នៅផ្ទះលេខ ៧១៤B សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននិងឆែកឃើញមានស្លាកលេខចំនួន ៣ ទី១ ស្លាកលេខភ្នំពេញ 1AT-9816 ទី២ 1E-7525 និងទី៣ 1A-5426 និងគ្រាប់កាំភ្លើងម៉ាក K-59 ចំនួន១១គ្រាប់ ហើយត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងអនុញ្ញាតឲ្យនគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ ចុះឆែកឆេរដល់លំនៅដ្ឋានឃើញមានស្លាកលេខចំនួន២ទៀត គឺទី១ ភ្នំពេញ 1BE-2883 និងទី២1BL-2300 ។

តាមចម្លើយសារភាពរបស់ ឈិន ឡៃ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានកសាងសំណុំរឿងបញ្ជូន មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសន្និដ្ឋានថា នេះជាបទល្មើស ប៉ុនប៉ងលួច និងកាន់កាប់គ្រាប់រំសេវជាតិផ្ទុះខុសច្បាប់៕

ដោយ៖ ហេង នាង

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។

Related Articles

Back to top button
Close
Close