គង់ សុ​ជាតិ សុខចិត្ត​នៅមេម៉ាយសិន

ក្រោយពេលបាក់បែកជាមួយស្វាមីពិធីការិនីដែលមានសម្រស់មិនចេះរីងស្ងួតនាង គង់ សុជាតិ តែងតែ លេចលឺនូវព័ត៌មានជាបន្តបន្ទាប់ដែលបានផ្តោតសំខាន់ទៅលើស្នេហាថ្មី របស់នាង រហូតមានមានការអះអាងថា នាងមានម្ចាស់ស្នេហ៍បិទមុខរួចទៅហើយ ហើយ ក៍ជិតនឹងបាន រៀបការក្នុងពេលដ៏ខ្លីខាងមុខនេះទៀតផង។

ទោះយ៉ាងណា អ្នកនាង ហាក់ មិនទាន់ចង់ រំលេច ពីដំណឹង នេះឲ្យវែងឆ្ងាយឡើយ ខណៈ ដែល ដំណឹងនេះ កាលពីជាង កន្លះឆ្នាំមុន អ្នកនាងក៏ធ្លាប់ អួត ប្រាប់គេម្ដងដែរ ប៉ុន្តែបានត្រឹម ជាខ្យល់នោះ ស្របពេលដែល មុខរបររបស់ នាងកំពុងតែ កាក់កបដូចទឹកបាក់ ទំនប់ នោះ។

គេនៅចាំបានថា កាលពីចុង ឆ្នាំ២០១១ អ្នកនាងគង់ សុជាតិ ធ្លាប់រំលេចដំណឹងជិតរៀបការ បែបនេះ ម្ដងរូចមកហើយ ដើម្បី ប្រឆាំងនឹងព័ត៌មានដែល ផ្អើល ថា អ្នកនាងនិងពិធីកររូបសង្ហារ គឺលោកជា វិបុល បានបង្កាត់ ភ្លើងស្នេហ៍ បិទមុខជាមួយគ្នា ខណះពេលដែលនាង ធ្លាប់ បានអះអាងថា ប្រុស ដែលអ្នក នាងត្រៀមរៀបការ មានវ័យ សាមស្ដើង មានរូបរាងសង្ហា និងជាអតីតមិត្តចាស់របស់អ្នក នាង ដែលមានទំនាក់ទំនង ស្គាល់ គ្នាជាយូរមក ហើយ។ អ្នកនាងប្រាប់ថា បុរសនោះបានជួប ចរចារជាមួយចាស់ទុំរបស់អ្នក នាងរួចអស់ មកហើយ ប៉ុន្តែ ដោយសារតែការចរចារនៅមិន ទាន់រៀបរយទាំងស្រុង ទើបអ្វីៗនៅតែមិនទាន់លេចចេញ លទ្ធផល។ អ្នកនាងគ្រោងចូលរោងការនៅដើមឆ្នាំ២០១២ ប្រសិនបើចំណងទាក់ទងរវាងអ្នកនាង និងប្រុសនោះ មានភាពរលូន ហើយអាចឈានដល់ភាពរឹងមាំដូចការរំពឹង។ ប៉ុន្តែនៅពេលកាលបរិច្ឆេទឈានចូលមកដល់ អ្នកនាងបែរជារំលត់ព័ត៌មាននោះឈឹង ដោយវិល មកបង្វែររឿងបើកហាងកាហ្វេជំនួសទៅវិញ។ អ្នកនាងរមែងគេចចេញមិនឆ្លើយពាក់ព័ន្ធនឹងរឿង អាពាហ៍ពិពាហ៍ដូច មុន ក្រោយពេលអំឡុងពេលដើមឆ្នាំ២០១២កាន់តែរំលងផុតឆ្ងាយ។

ទោះជាយ៉ាងណាពិធីការិនីរូបនេះបានធ្លោយមាត់នៅក្នុងពិធីមង្គលការសុខ សុម៉ាវត្តីថា នាងក៍មាន គម្រោងចូលរោងការនៅក្នុងពេលឆាប់ៗខាងមុខនេះដែរ ដោយនាងបានលើកហេតុផលថា អ្នក នាង និងបុរសម្នាក់នោះ បានឈានដល់ចំណងទាក់ទងគ្នាកាន់តែប្រសើរហើយ ដោយកាល ពីប៉ុន្មានអាទិត្យមុន ចាស់ទុំរបស់ខាងប្រុសនោះ បានវិលមកកាន់តុចរចារ ជាមួយចាស់ទុំរបស់ នាងដូចមុនទៀតផង។ នាងបញ្ជាក់ថា នាងប្រហែលជាទទួលយកសំណើពីខាងប្រុស ដើម្បី ចូលរោងការឲ្យខានតែបាន នៅអំឡុងដើមឆ្នាំ២០១៣ បន្ទាប់ពីអះអាងថា អ្នកនាងក៏រឹងប៉ឺង ផ្នែកមុខជំនួញ និងជីវភាព ឯភាគីខាងប្រុស ក៏រឹងមាំក្នុងជីវិតឯកជនដូចគ្នា។ អ្នកនាង អ្នកនាង អះអាងថា ឈានចូលឆ្នាំហ្នឹង អ្នកនាងចាប់ផ្ដើមចង់រៀបការនឹងគេហើយ ដើម្បីកុំឲ្យជាប់ ឈ្មោះជា មេម៉ាយមានស្នេហ៍បិទមុខនាំឲ្យមានការរិះគន់បន្តទៅទៀត។

ផ្ទុយពីការអះអាងដូច្នោះនាង គង់ សុជាតិ បានអះអាងជាថ្មីប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា នាង នៅមិនទាន់មានពេលវេលាក្នុងការគិតគូចូលរោងការនៅឡើយទេ ខណះពេលដែល ការងារ របស់ នាងកំពុងតែមមាញឹកស្ទើរដកឃ្លាមិនរួចនោះ។ម្យ៉ាងទៀត កូនរបស់នាងនៅមិនទាន់ពេញវ័យ ហើយស្ថិតនៅក្នុងការគ្រប់គ្រងរបស់នាងផ្ទាល់ ជាហេតុធ្វើឲ្យនាងកាន់តែមមាញឹកខាងផ្នែក ជំនួញផង និងងាកមកមើលកូនផង។ទាំងនេះ គឺជាមូលហេតុដែលធ្វើឲ្យនាងនៅតែមិនអាចដក ឃ្លានៅក្នុងការគិតគូរពីបញ្ហាជីវិតនោះ។

យ៉ាងណាក៍ដោយទស្សនិកជនកំពុងតែរង់ចាំមើលតើអ្នកនាងពិតជាអាចរំលេចមង្គលការ បែប បើកចំហបាន១០០% ឬយ៉ាងណា ដើម្បីឆ្លើយតប នឹងអារម្មណ៍អន្ទះសារចង់ដឹងរបស់មហាជន ដែលទន្ទឹងចង់ឃើញអនាគតស្វាមីរបស់អ្នកនាង ថាជាអ្នកណាឲ្យពិតប្រាកដដែរនោះ៕

ដោយ៖ សារ៉ាយ

 

Related Articles

Back to top button
Close
Close