អ៊ែន​ជី ​ក្រោយ​រៀប​ការ​ផ្អាក​ចេញ​មុខ​ក្នុង​សិល្បៈ​

ភ្នំពេញ​ ៖ កញ្ញា​អ៊ែន ជី​ បាន​ចូល​រោង​ការ​សំពះ​ផ្ទឹម​ហើយ​ជាមួយ​លោក​ភីត​ធ័រ-សុធារ៉ា​ហេង ជា​អ្នក​រស់​នៅ​អាមេរិក​ ក្នុង​រថ្ឋ​ប៊ូ​ស្តុនកាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ ២០១៣ ​មង្គល​ការ​របស់​កញ្ញា​អ៊ែន​ជី​ ដែល​មាន​ឈ្មោះ​ពិត​ថា លី​ ចាន់​ដាលីស ដែល​បាន​ប្រារព្ធ​ឡើង​នៅ​មជ្ឈ​មណ្ឌល​ម៉ូដែន​៥ តាម​ផ្លូវ​ជាតិ​លេខ​៥​ មាន​អ្នក​សិល្បៈ​ចូល​រួម​ដូច​ជា​នាង​ទឹម រដ្ឋា, ទឹម​ វត្តី, ឃឹម ចរិយា​ កញ្ញា ស្រី​ណាក់​ លោក​អៀង វិឆ័យ​ អ្នក​នាង​ខាត់ សុឃីម លោក​ខាត់​ ចំរើន លោក​ខាត់​ សម្បត្តិ​កិត្យា​ លោក​ហង្ស សំបើមស័ក្ត​ ជា​ដើម​។

an-chis-wedding-4-2ស្វាមី អ្នក​នាង​អ៊ែន​ជី​ បាន​ប្រាប់​ថា លោក​ចាប់​ចិត្ត​ស្រឡាញ់​អ៊ែន​ជី​ បី​ឆ្នាំ​មក​ហើយ​ ដោយ​សារ​តែ​គាត់​មាន​អត្ត​ចរិត​ល្អ​ មាន​និស្ស័យ​ជាមួយ​គ្នា​ច្រើន​បំផុត​ទើប​ឆ្លង​ដល់​ពេល​រៀប​ការ​។ លោក​មិន​បាន​ហាម​ភរិយា​មិន​ឱ្យ​ចូល​សិល្បៈ​ទេ ពោល​​គឺ​ពេញ​ចិត្ត​ឱ្យ​គាត់​បម្រើ​វិស័យ​នេះ​ជានិច្ច​ តែ​គាត់​ប្រាប់​ថា​ចង់​ឈប់​ពី​សិល្បៈ​ ។ ទោះ​ជា​យ៉ាង​ណា​លោក​មិន​ទាន់​ដឹក​ដៃ​ភរិយា​ចេញ​ទៅ​អាមេរិក​ភ្លាមៗ​ទេ ព្រោះ​នៅ​រត់​ការ​ឯក​សារ​ខ្លះៗ។

ពិធី​ជប់​លៀ់ង​មង្គ​ល​ការ​របស់​ពិធី​ ការិនី​ប្រចាំ​ ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍​នេះ​នឹង​ប្រារព្ធ​នៅ​ល្ងាច​នេះ​ក្នុង​បរិវេណ​មជ្ឈ​ មណ្ឌល​ម៉ូឌែន​៥ ដដែល ដោយ​នាង​បាន​អញ្ជើញ​ភ្ញៀវ​ចំនួន​៤០០​នាក់​ ដោយ​អ្នក​សិល្បៈ​នាង​បាន​អញ្ជើញ​ចំនួន​២០​តុ​។ ការ​រៀប​ការ​របស់​អ្នក​សិល្បៈ​ឆ្នាំ​នេះ​មាន​ភាព​ផុស​ផុល​ រី​ឯ​មហា​ជន​ក៏​មាន​ការចាប់​អារម្មណ៍​ណាស់​ដែរ ដែល​កន្លង​មក​មិន​សូវ​ឃើញ​អ្នក​សិល្បៈ​រៀប​ការ​នោះ​ទេ ៕ Cambodia News

An-Chis-wedding-7

 

Related Articles

Back to top button
Close
Close