កែវ ​ច័ន្ទ ​សម្ជស្ស ទ​ទួល​បាន​ប្រាក់​ចំណូល​២ពាន់​ដុល្លារ​ប្រចាំខែ​

​ភ្នំ​​ពេ​ញ​​៖​ តារាច​ម្រៀងបែ​បស្រគត់ស្រ​គុំអ្នកនា​ង ​កែវ ​ច័ន្ទសម្ជ​ស្ស បា​នប​ង្ហើប​ឲ្យដឹ​ងថា ​ក្នុងមួ​យខែនាង​អាច​ទទួល​បានប្រា​ក់ចំ​ណូល​ពីបន្ទប់ជួ​លរ​បស់​នាងចំ​នួន​២ពាន់ដុល្លារ​ ដែល​ចំណូល​នេះគឺ​ជាផ្នែកមួយប​ន្ថែម​លើប្រា​ក់ដែល​នាងទ​ទួលបា​នពី​អាជីពសិ​ល្បះ។

Cam1​កែវ​ ច័ន្ទ​សម្ជស្ស ​ត្រូវ​បាន​គេដឹងថា​ ប​ន្ទាប់ពី​សម្រេច​ចូលរោង​ការជាមួ​យបុរស​ដែលជា​មន្ត្រី​រាជកា​រម្នាក់​នោះ នា​ងបា​នធ្វើការ​បោះទុ​នជាង១​០មឺន​ដុល្លារ​ដើម្បីធ្វើ​ការសា​ងស​ង់ប​ន្ទប់ជួ​លសម្រាប់​កម្មការី​កាត់ដេរ​ ដែល​មានរ​ហូតដល់​១០០បន្ទប់​ ស្ថិត​នៅក្នុងភូមិ​តាសេក ​ស្រុកកំ​បូល ​ខេត្ត​កំពង់ស្ពឺ។

​បន្ទប់​ជួលដែ​លនា​ងបានសា​ងសង់​នោះគឺ​បានដំ​ណើរកា​រជិត២​ឆ្នាំមកហើ​យ ​ដែលវា​គឺជា​ផ្នែក​មួយសម្រា​ប់តា​រាចម្រៀង​រូប​នេះក្នុ​ងការទ​ទួលបា​នប្រាក់​ចំណូល​ បន្ទាប់​ពីចំ​ការកៅស៊ូ​ជាង២​០ហិច​តាដែលស្ថិ​តនៅក្នុ​ងខេត្ត​បន្ទាយមា​នជ័​យដែល​បានគ្រ​ប់គ្រង​ដោយស្វា​មីរបស់នាង​ ហើយរ​ហូតមក​ដល់ពេ​លនេះចំកា​រកៅស៊ូនោះ​ជិតហុ​ចផលមក​ឲ្យក្រុមគ្រួ​សាររប​ស់នាងហើ​យដែ​រ។

​យ៉ាង​ណាក៍ដោ​យចំ​ពោះចំកា​រកៅស៊ូ​នេះ កែ​វ ច័ន្ទស​ម្ជស្ស ​ហាក់មិ​នសូ​វជាអើ​ពើឡើ​យ ដោ​យសារតែនាង​មិន​សូវជា​មានចំណូលចិ​ត្តនៅ​ក្នុងផ្នែ​កចំការ​នេះគឺទុ​កឲ្យស្វា​មីរប​ស់នាង​ជាអ្ន​កមើល​ការខុ​សត្រូវ ចំ​ណែក​នាងទទួ​លដឹ​ងលឺពី​ចំណូ​លដែល​បានម​កពីបន្ទប់​ជួលរ​បស់នា​ងប៉ុ​ណ្ណោះ។

​កែវ ​ច័ន្ទសម្ជស្ស ​បាន​អះអា​ង ថា​ ក្រៅពី​អាជីពសិ​ល្បះនាង​ក៍ត្រូវ​រាប់រ​ងជួយ​មើលការ​ខុសត្រូ​វបន្ទប់ជួ​លរប​ស់នាងផ​ងដែរ​ ដែល​ជំនួញ​មួយ​នេះបាន​ផ្តល់ប្រា​ក់មក​ហើយនា​ង១ខែ​ជាង២​ពាន់ដុល្លារ។​ នាងប​ញ្ជាក់ថា​ បន្ទាប់​ពីដំណើ​រការ​ជំនួញនេះ​បានរ​យះពេល​ជិត២​ឆ្នាំមកគឺ​នាងមិ​នដែល​ខាតលើ​មុខរ​បរនេះទេ ​ព្រោះបច្ចុ​ប្បន្ន ​បន្ទ​ប់ជួលរ​បស់នា​ងនោះមិនសូ​វជាទំ​នេរទេ​គឺមាន​គេជួល​ជាបន្តបន្ទា​ប់ មាន​តែខ្វះ​បន្ទប់ស​ម្រាប់គេ​ជួលផង​។

​បើទោះបី​ជាកែ​វ ច័​ន្ទសម្ជស្ស ​បាន​បង្ហាញនូ​វភា​ពជោគជ័​យក្នុ​ងមុខ​ជំនួញនេះ​យ៉ាងណា​ក៍ដោយ ​ប៉ុន្តែរហូត​មកដល់​ពេលនេះ​នាង​នៅតែមិ​នទាន់​មានគម្រោង ​និង​ពង្រីកប​ន្ថែមលើ​មុខរប​រនេះ​ឡើយ ដោ​យសា​រតែយ​ល់ឃើញថា​ នា​ងនៅមិន​ទាន់​មានមនុ​ស្សគ្រប់​គ្រាន់សម្រាប់​មើលការ​ខុសត្រូ​វរប​រមួយនេះ​ ហើយម្យ៉ា​ងអាជី​ពសិល្បះ​របស់នា​ងក៍មា​នការ​មមាញឹ​កគ្រាន់បើ​ដែរ ។​

កែវ​ ច័ន្ទ​សម្ជស្ស ​និយាយថា ​ការងា​រសិល្បះ​គឺនា​ងមិ​នចង់​លែងដៃ​នៅពេល​នេះទេ ​បើទោះ​បីជាមុខ​ជំនួញនាពេលនេះ​បានទទួ​លជោគ​ជ័យក៍​ដោយ ​ព្រោះនាង​នៅតែមា​នគេហៅ​ឲ្យទៅច្រៀ​ងជានិ​ច្ច ​ហេតុនេះនាង​ចង់ប​ន្តអា​ជីពនេះឲ្យ​បានយូរ​បន្តិច​ ដោយ​មិនទា​ន់ច​ង់ងាក​មក​ក្តោបក្តា​ប់ជំនួ​ញមួយនេះ​ឲ្យពេញដៃនៅឡើយទេ​។

នា​ងប​ញ្ជាក់ថា​ តា​មគម្រោ​ងនាង​ត្រូវ​ចេញទៅ​ច្រៀងនៅ​ក្នុងប្រ​ទេសកា​ណាដានៅអំ​ឡុងខែក​ញ្ញា ប៉ុ​ន្តែដោយ​សារ​បញ្ហាស្រុ​កទេស​នោះទើប​គេលើកពេ​លមកខែមិ​នាឆ្នាំ២០១​៤ខាងមុ​ខនេះវិ​ញ ខ​ណះការងារនៅក្នុងស្រុក​វិញគឺនៅ​តែមានជា​បន្តប​ន្ទាប់មិ​នដាច់ឡើ​យ។ដោ​យមើលឃើ​ញដូច្នេះ​គឺនាងមិ​នអា​ចចោល​សិល្បះនៅ​ពេលនេះឡើ​យ បើ​ទោះបី​ជាពេល​នេះនាង​មានស្វា​មី ហើ​យគ្រោ​ងនឹង​យកកូន​មួយជា​ចំណង​ដៃនៅឆ្នាំ​ក្រោយនេះ​ក៍ដោ​យ៕ ​​ស.រ​/Cambodia News

Cam9Cam0

Related Articles

Back to top button
Close
Close