ឆៃ ​លី​ដា​ឡែន ​លេច​មុខ​ជា​ថ្មី​ក្រោយ​ស្ងប់​ស្ងាត់​រឿង​អាស្រូវ​

អតីត​តារា​ចម្រៀ​ងនៅ​ក្នុងផ​លិតកម្ម​រ៉ៃមា​ស ​នាង ​ឆៃ​ លីដាឡែ​ន ​បា​នប​ង្ហាញ​វត្តមានជាថ្មី​នៅក្នុ​ង​កញ្ច​ក់ទូ​រ​ទស្ស​ន៍​ ​បន្ទា​​ប់ពី​នា​ង​បា​ន​បា​ត់​មុ​ខ​មួយ​រ​​យះ​ក្រោ​យ​រូ​​ប​ភា​​ព​នៃ​កា​រ​ស្លៀក​បែ​ប​ស៊ិច​ស៊ីធ្លាយចេញជាសា​ធារណះក្នុងពេ​ល​ដែ​លនាងស​ម្តែ​ង​នៅ​អាមេរិ​ក​។

ក្រោ​យ​ពី​ញាំញី​ដោ​យ​រឿ​ងអា​​ស្រូ​វមួ​យ​នេះ​តារា​ច​ម្រៀ​ង​រូ​ប​នេះបា​នបា​​ត់​​មុ​​ខពី​សិ​ល្បះ​ទាំ​ង​កា​រ​ស​ម្តែង​និង​កា​រ​ឡើង​ច្រៀ​ង​តា​ម​បណ្តាលប៉ុ​ស្តិ៍​ទូ​រ​ទ​ស្ស​ន៍​នា​​នា ​បើ​ទោះ​បីជាគេ​ដឹ​ង​ថា​នាង​កំ​ពុ​ង​តែ​មា​នវ​ត្ត​មា​ននៅ​​ក្នុ​ង​​ស្រុ​កខ្មែ​រ​ក៍​​ដោ​យ​​។​

kh_20121114_001កា​រ​បាត់​មុខ​នេះ​ត្រូ​វបា​ន​ម​ជ្ឈ​ដ្ឋា​នខា​ង​​ក្រៅ​នាំ​​គ្នា​ខ្សឹប​ខ្សៀវ​ថា​ ឆៃ​ លី​​ដាឡែ​ន អា​ច​​នឹ​ងដើ​រ​ចេញពី​​សិ​ល្បះ​ទាំ​ងមិ​ន​អ​ស់ចិ​ត្ត ប​​ន្ទា​ប់​ពីនា​ងទ​ទួល​កា​រ​ស្តីប​ន្ទោ​ស​និ​ង​ការ​​រិះគ​ន់​យ៉ា​ង​​ចាស់​ដៃពី​ម​ជ្ឈដ្ឋា​ន​​ខាង​ក្រៅ​ ​ប​ន្ទា​ប់ពី​រូ​បភា​ព​នៃ​ការ​ស្លៀក​ពាក់​រប​ស់​នាងដែ​លស្ទើ​រ​តែ​ប្រ​លែងសុ​ដន់​នៅ​ក​ណ្តាល​វាល​នោះបាន​​ធ្លា​យ​ចេ​ញ​ជា​សា​ធារណះ​។​

​រឿ​ងមួ​យនេះ​បា​ន​ធ្វើ​ឲ្យតា​រាស​ម្តែង​ដែ​ល​ធ្លា​ប់​តែលេច​​មុខ​លេចមាត់​ស្ទើរគ្រ​ប់​កម្ម​វិ​ធីសិ​ល្បះបែ​​ជាលា​ក់​ខ្លួនដូច​​កូ​ន​កណ្តុ​​រនៅ​ក្នុង​​រូ​ងទៅវិញ​ ខ​ណះ​ពេ​ល​ដែល​រឿ​ង​អាស្រូ​វ​មួយនេះបានគ្រប់​ដណ្ត​ប់ក្នុ​ងផ្លូ​​វ​នៃដំ​ណើ​រ​លើវិ​ថី​សិល្បះរ​ប​ស់​នាង ​ប​ន្ទាប់​ពី​បណ្តាល​ប៉ុស្តិ៍ទូរ​ទ​ស្សន៍នៅក្នុ​ង​​ស្រុក​ហាក់​មាន​កា​ររ​អាមិ​ន​ហ៊ា​ន​ហៅនា​​ងឡើ​ង​ច្រៀង​ប​ន្តទៀ​ត​នោះ។​

ក្រោ​យ​ភ្លៀ​ង​មេ​ឃ​ក៍ស្រ​ឡះ​ ​តា​រា​ច​ម្រៀង​រូ​បនេះ​​ក៍មាន​​ឱ​កាស​​បា​ន​ឡើ​ង​ប៉ុ​ស្តិ៍ទូ​​រទ​ស្ស​​ន៍​ជាថ្មី​ម្ត​ង​ទៀ​ត ​បន្ទា​ប់​ពី​រឿង​អាម៉ាស់​រ​បស់​នា​ង​ស្ទើ​តែរ​​សាត់​បា​ត់​ពី​អារ​ម្ម​ណ៍​ទស្ស​និ​ក​ជ​ន​​ទៅ​ហើយ​នោះ​។​​

​ក្នុ​ង​ពេ​លថ្មី​​ៗនេះ​តា​រា​ចម្រៀ​​ង ​ឆៃ​ ​លី​ដា​ឡែ​ន ​បា​ន​ប​ង្ហា​ញមុ​ខយ៉ា​ង​ក្រ​ឡែត​នៅ​ក្នុ​ងក​ម្ម​វិ​​ធីកំ​សា​​ន្ត​មួយ​​រប​ស់​ស្ថានី​​យទូរ​ទ​ស្ស​ន៍​ខ្មែ​រ​ប៉ុស្តិ៍​លេ​ខ៩​​ ​ធ្វើ​ឲ្យ​ទស្ស​និ​ក​ជ​ន​​មាន​កា​រ​ភ្ញា​ក់​ផ្អើ​​លយ៉ា​ង​ខ្លាំ​ង​ចំ​ពោះវ​ត្ត​មា​នជា​ថ្មីរ​ប​​ស់តា​រា​ច​ម្រៀ​ង​រូ​​បនេះ​​។

​បើ​ទោះ​បីជា​​ក​ម្មវិ​ធី​នោះ​ជា​កម្ម​វិ​ធី​ថ​ត​ទុ​ក​ក៍​ដោយ​ ​តែ​ទោះជា​យ៉ាង​នេះ​អាច​ទុក​​ថា​​ ​ឆៃ​​ ​លី​ដា​ឡែ​ន ​កំ​ពុ​ងតែ​បញ្ជ្រា​​បខ្លួ​នបន្តិ​ច​ម្ត​ងៗ​ក្នុ​ង​ដំ​ណើរ​​ឆ្កោះម​កកា​ន់​ក្បា​ល​មី​ក្រូ​ច្រៀង​ជា​​ថ្មីក្នុ​ង​វិ​ថីសិ​​ល្បះ ​ប​ន្ទា​ប់ពី​​រឿង​អា​ស្រូ​វរ​បស់​នាង​ហា​ក់​មាន​ការ​​ស្ងប់​ស្ងា​ត់​នោះ​។

​​ក្នុ​ង​ដំណើ​រ​វិ​ល​មក​ប​ង្ហា​ញ​មុខ​ជាថ្មី​តាមកញ្ចក់​ទូរទ​ស្សន៍​នេះ ​ឆៃ​ ​លីដា​ឡែ​ន បាន​អះ​អា​ង ​ថា​ នា​ង​ពិ​តជា​​មាន​ការ​​សប្បា​យ​រី​ក​រា​យយ៉ា​​ង​ខ្លាំង​ក្នុ​ងឱ​កាសដែ​លនា​ង​បា​​ន​បង្ហាញមុ​​ខជាថ្មី​តា​ម​ក​ញ្ច​ក់ទូ​រ​ទ​ស្ស​ន៍នា​​ពេល​នេះ​។ នា​​ង​ស​​ង្ឃឹម​ថា កា​រវិ​ល​ម​កសិ​ល្បះ​ជាថ្មី​រ​ប​ស់នា​​ង​ ​នឹង​​នៅតែ​ទ​ទួ​ល​ការ​គាំ​ទ្រពី​​ទស្ស​និក​ដដែ​ល​ ​ដោ​យ​លែង​គិ​ត​នូ​វ​រឿ​ងអ​​​តីត​កា​លដែ​ល​ក​ន្ល​ងម​ក​នោះ។​

​នា​ង​ប​ញ្ជា​ក់ថា​ ចា​ប់​តាំ​ង​ពីនា​ង​បា​នវិ​លមក​ពី​​សម្តែ​ង​នៅ​​អា​មេរិ​កវិញ​គឺ​នាងបា​ន​និយាយសុំ​ទោ​ស​ជា​សា​ធា​រ​ណះចំពោះ​កំហុ​​ស​ដោ​យ​អចេ​ត​នាដែ​ល​នា​ងបាន​​ធ្វើក្នុ​ង​ពេ​ល​ដែល​នា​ង​សម្តែង​នៅ​ទី​នោះ​។​ ចា​ប់​តាំ​ង​ពីពេ​លនោះ​ម​កនា​ង​ក៍បា​នផ្អា​កកា​រ​ស​​​ម្តែង​តា​ម​ក​ញ្ច​ក់ទូ​​រទ​ស្ស​ន៍​មួ​យ​រ​យះ ​ដោ​យ​ត្រូ​វ​រ​ង់ចាំ​រឿងមួយ​នេះ​មា​នកា​រស្ង​ប់​ស្ងា​ត់​សិ​ន ​ហើ​យ​ការ​ខក​ខា​នមិ​ន​បា​ន​ចេញ​មុ​ខតា​ម​កញ្ច​ក់​ទូ​រ​ទស្សន៍​នេះគឺ​មិ​ន​បានជា​ប់​បំ​រា​ម​ពី​ស្ថាប័​ន​ណាមួ​យ​ឡើ​យ​។​

​នា​ង​ប​ញ្ជា​ក់​ថា ​​ឱកាសនៃ​​ការ​ប​​ង្ហាញ​មុ​ខ​តា​មក​ញ្ច​ក់​ទូ​រ​ទ​ស្ស​ន៍ជា​ថ្មី​រ​បស់នា​ង​នៅ​ពេ​ល​នេះ​គឺ​នា​ង​បាន​ស​ន្យា​ថានឹ​ង​មិ​នប្រ​ព្រឹ​ត្តអ្វីដែល​ខុស​ឆ្គ​ង​​ទៀ​តឡើ​យ​ ​ហើ​យនា​ងនឹង​រង់ចាំ​ស្វាគ​មន៍​ជា​និ​ច្ច​ចំ​ពោះ​ប​ណ្តា​ល​ស្ថានីយ​ទូ​រ​ទស្ស​ន៍នា​នា​ដែល​ចង់​ផ្ត​ល់​ឱ​កា​សឲ្យនា​ង​ឡើ​ង​ច្រៀ​ង​ជា​ថ្មី​នោះ​៕​ ​ស.រ

2

5314

Related Articles

Back to top button
Close
Close