បេប៊ី ​ឡើង​កូដ​ក្រោយ​ចូល​ឆ្នាំ​ថ្មី​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេ​ញ (២៥ មេ​សា ២​០១៤) ៖ តា​រា​​ចម្រៀ​ង​ ​តារា​​ស​ម្តែង​​វ័​​យ​ក្មេង​ ​ដែល​​កំពុង​​តែ​​ឡើង​​កូដ​​ពី​មួយ​​ថ្ងៃ​​ទៅ​មួ​យ​​ថ្ងៃ​​ឥត​​ ឈប់​​ឈរ​​ក្នុង​​អាជីព​​សិល្បៈ​ក​ញ្ញា ​ជុំ ​រចនា​​ពេជ្រ ​ហៅបេប៊ី​ កាន់​​តែ​​ប្រឹង​ពង្រី​ក​​ទី​ផ្សារ​​សិល្បៈ​​ច្រើន​​ជាង​​មុន​​ជា​​បន្ត​​​ បន្ទាប់ ។​

Cam6មុន ​​នេះ​​នាង​​ទើប​​តែ​​ក្លាយ​​ជា​តារាម៉ូ​ដែល​​មិន​​បាន​ប៉ុន្មាន​​ផង​ នាង​បាន​​បង្កើត​​ក្រុម​​រាំ​​លោត​​ហក់​​សម្តែ​ង​​ពេញ​​ឆាក ​។ ក្រៅពី​​នេះ ​នាង​​ទើប​​តែចុះ​​តុងត្រា​​ថ​ត​​រឿងភា​គខ្មែ​រ​​ព្រមៗ​​គ្នា​ បន្ទាប់​​ពី​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​​​រំលង​​ទៅថ្មី​ៗ​ ​ដែល​នេះ​​កាន់​​តែ​ធ្វើ​​ឱ្យ​​គេ​​មើល​​ឃើញ​​ថា ​តារា​​វ័យ​​ក្មេង​រូប​​នេះ កាន់​តែ​​ផុស​​ត្រ​ដែត​​ឡើង​​ជា​​បន្ត​​ទៀ​ត​​ក្នុង​​ជំហាន​​សិល្បៈ ។

ក ​ញ្ញា​បេប៊ី ទើប​តែ​បង្កើត​​ក្រុម​រាំ​ផ្ទាល់​ខ្លួន​មួយ ដើម្បី​ឡើង​សម្តែង​តាម​ស្ថានីយ​ទូរទស្សន៍​ក្នុង​ន័យ​វិវត្តន៍​​ខ្លួន​ឱ្យ​ កាន់​តែ​លេច​ធ្លោ​បន្ថែម​ទៀត ខណៈ​ដែល​តារា​ចម្រៀង​លេច​ធ្លោ​ជាច្រើន​ដួង​ទៀត គេ​មាន​ក្រុមរាំសម្តែង​ប្រជែង​គ្នាពេញ​​ពិភព​សិល្បៈ ។

ក្នុងពេល​ដែល​ បេប៊ី ​ឡើង​សម្តែង​ជា​បទ​ចម្រៀងញ័រ​ញាក់​អម​ជាមួយក្រុម​រាំ​នាងបាន​ឆក់​អារម្មណ៍​ អ្នក​ទស្សនាច្រើន​គ្រាន់​បើ ដោយ​សារ​តែ​ការ​បង្ហាញ​​ក្បាច់​រាំ​របស់​នាង​មើល​ទៅ​មាន​ការ​ទាក់​ទាញ​ ព្រម​ជា​មួយ​សមា​ជិក​មាន​លក្ខណៈ​ត្រូវដង្ហើម​ ត្រូវ​​ចង្វាក់គ្នា​មើល​ទៅ​មិន​ចាញ់​ក្រុម​តារា​ចម្រៀង​ប្រចាំ​​ផលិត​កម្ម​ នោះ​ឡើយ ។

កញ្ញា​បេប៊ី ដែល​កាន់តែ​ជោគ​ជ័យ​​ក្នុង​ទំព័រ​សិល្បៈ ហើយ​កាន់តែ​មាន​រូប​រាង​ស្រស់​ស្អាត មុខមាន​មន្ត​ស្នេហ៍​បាន​ប្រាប់​ថា ដើម្បី​ឱ្យ​ការ​សម្តែង​​របស់​នាង​ពេលឡើង​ច្រៀង​តាមស្ថានីយ​ទូរទស្សន៍​មាន​ ភាពប្លែក​ចៀសវាង​ភាព​ដដែលៗ​ នាង​បាន​បង្កើត​ក្រុម​រាំ​ផ្ទាល់​ខ្លួន​​មួយហាត់​រាំ​ក្នុង​ន័យ​វិវត្តន៍​ សមត្ថ​ភាព​ខ្លួន​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន៕

Cam133Cam31Cam22

Related Articles

Back to top button
Close
Close