វីត​វីត ត្រូវ​គេ​ទាក់​ទង​ទៅ​ធ្វើ​ពិធី​ការិ​នី​នៅ​អាមេ​រិក​

ភ្នំ​ពេ​​ញ​​​ ៖​ ​ពិធី​​​ការិនី​​សម្បុរ​​ខ្មៅ​​ស្រស់​ ​កំពុង​​តែ​​លេច​​ធ្លោ​ប្រចាំ​ស្ថា​នីយ​​ទូរទស្សន៍​​អប្សរា​​ កញ្ញា​​វីត​​វីត​ ត្រូវ​​លោក​​ហ្វៃ​ ​សំអាង​​ ជា​​អ្នក​​គ្រប់​​គ្រង​​កម្ម​​វិធី​​កម្សាន្ត​​ដាក់​​កម្ម​​វិធី​​ ថ្មីៗ​​មួយ​​ចំនួន​​ឱ្យ​​នាង​​កាន់​​កាប់​​បន្ថែម​​ទៀត​ ​ដោយ​​យល់​ថា​ ​នាង​មា​ន​ទេ​ព​​កោសល្យ​​គួ​រ​ឱ្យ​ចា​ប់​​អារម្មណ៍​ ​។ ទន្ទឹម​​នេះ​​មាន​​គេ​ទា​ក់​ទ​ង​​វីត​​វី​ត​ ​ឱ្យ​​ទៅ​ធ្វើ​​ជា​ពិ​ធី​ការិនី​​ក្នុង​​កម្ម​វិធី​​ធំ​មួយ​​នៅ​អាមេរិក​ ។​​

S_0373នេះ ​​មិន​​មែន​​ជា​រឿង​​មួយ​ធម្មតា​​ទេ​​ ដែល​​កញ្ញា​វី​ត​វីត​ ត្រូវ​​គេ​ទាក់​​ទង​​ឱ្យ​ទៅ​អាមេរិក​ ក្នុង​​តួនាទី​ជា​​ពិធីកា​រិនី​ ​ខណៈ​ដែ​ល​នៅ​​ចុ​ង​ឆ្នាំ​​២០១៣​​ បង​​ប្អូន​​ខ្មែរ​​យើង​​នៅ​ទីនោះ​​រៀប​​ចំ​កម្ម​​វិធី​កម្សាន្ត​​ច្រើន​ ។​

តាម​​​ប្រ​ភព​​​ព័​ត៌​​មាន​មួយ​​ឱ្យ​ដឹ​ង​កាល​​ពី​ពេល​​ ថ្មីៗ​​នេះ​ថា​​ មា​ន​អ្នក​នៅ​​ស្រុ​ក​ខ្មែ​រ​ម្នាក់​​ត្រូវ​​អាណិក​​ជន​​នៅ​អាមេ​រិក​​ផ្តល់​​សិទ្ធិ​​​ ឱ្យ​​រត់​​សំបុត្រ​​ស្នាម​​ ផ្សេងៗ​​ និង​​ទាក់​​ទង​យក​​ពិធី​​ការិនី​ពីរ​​នាក់​​គឺ​​ កញ្ញា​ឌួង​​ ហ្សូរីដា​​ និង​​វីត​​វីត​ ឱ្យ​​ទៅ​អត្ថា​ធិប្បាយ​​ក្នុង​​កម្ម​​វិធី​​ធំ​មួយ​​ ហើយ​​ជម្រើស​​ធ្លាក់​​ទៅ​លើ​​វីតវីត​​ ។​ អ្នក​​រត់​​ការ​រូប​​នោះ​បាន​​ទៅ​​ជូន​​ដំណឹង​​នេះ​​ដល់​​កន្លែង​​ធ្វើ​ការ​​របស់​​ វីត​វីត​​ ដើម្បី​​ឱ្យ​នា​ង​បា​ន​​ដឹង​​ជា​មុ​ន​ ​និង​​ប្រាប់​​ពី​ថ្ងៃ​​ចេញ​​ដំណើរ​​ ។​

ប្រភព​ ​ដដែល​​ឱ្យ​​ដឹង​​ថា​ ​វីតវី​ត​​ ទៅ​​អាមេរិក​អាច​​ក្នុង​​អំឡុង​​ខែ​​ធ្នូ​ ​ខាង​មុខ​​ ហើយ​​កម្ម​​វិធី​​ដែល​នា​ង​​ទៅ​អត្ថា​​ធិប្បាយ​​នោះ​ជា​​ក​ម្ម​​វិធី​ប្រ​ឡង​​បវរ​កញ្ញា​ ​។ កម្ម​​វិធី​​ដែល​​វីត​​វីត​ ត្រូវ​​ទៅ​​នោះ​មាន​​រយៈ​ពេល​​ខ្លី​ ​តែ​ចាត់​​ទុក​​ថា​​មាន​​សំណាង​​ម៉្យាង​​ដែរ​​ ដោយ​​ក្នុង​​ជម្រើស​​ពិធី​​ការិនី​​ ល្បីៗ​​លំដាប់​​ជួរ​​មុខ​​ជា​​ច្រើន​​នាក់​ប្រចាំ​​នៅ​ក​ម្ពុជា​ ​ធ្លាក់​​លើ​រូ​ប​  នាង ​។​ ចំពោះ​កា​រ​ប្រ​កួត​បវរ​កញ្ញា​​​នៅ​​អាមេរិក​​នោះ​ ​ក៏​​យក​​បេក្ខនារី​​មួយ​ចំនួន​​ពី​​ស្រុក​​ខ្មែរ​​យើង​​ឱ្យ​​ចូល​​រួម​​ដែរ​​ ដោយ​​មាន​​លក្ខខណ្ឌ​​ច្រើន​ ​ដែល​​អាច​​ទៅ​ចូ​ល​រួ​ម​បាន​​មាន​​ទាំង​សម្រស់​​ កម្ពស់​​ ពិសេស​​គឺ​​ចេះ​ភាសា​​អង់​​គ្លេស​ ​។​

វីត​វីត​​ និ​យាយ​ថា​​ នាង​មិន​ទាន់​​ហ៊ាន​​សង្ឃឹម​​ថា​​ ក្តាប់​​ឱកាស​​នោះ​១​០០%​​ក្នុង​​ដៃ​ ​ឬ​យ៉ាង​​ណា​ទេ​​ ព្រោះ​ពេ​ល​​វេលា​​នៅ​យូរ​​ទៀត​​ ។​ បើ​​នាង​ប្រា​ប់​គេ​ឯ​ង​ថា​​ រឿង​នោះ​ច្បា​ស់​លាស់​​ហើយ​​ តែ​បែ​រ​ជា​អាក់​​ខាន​វិ​ញ​​ ច្បាស់​​ជា​ខ្មាស​​គេ​មិន​​ខាន​​ ។​ នាង​​ទុក​​ភាព​​ជាក់​លាក់​​នៃ​​រឿង​​នេះ​ទៅ​លើ​​អ្នក​​រត់​ការ​ ​។​ វីត​​វីត​ និយាយ​​ថា​​ នាង​​រីក​រាយ​​នៅ​ពេល​​បាន​ទទួល​​ដំណឹង​​នេះ​ ​។ គ្រាន់​​តែ​​ដឹង​​ថា​​ទៅ​ធ្វើ​​អត្ថា​ធិប្បាយ​​ក្នុង​​កម្ម​វិធី​​ធំ​​បែប​នេះ​​ នាង​​បុក​​ពោះ​រួ​ច​​ទៅ​ហើយ​ ​ខ្លាច​​មិន​​អាច​​រ៉ាប់​រង​​បាន​​ ព្រោះ​មិ​ន​មែ​ន​​នៅ​ទឹ​ក​ដី​​យើង​ ៕​ ស.រ/Cambodia News

Kosal-0415Kosal-0414Kosal-0416

Related Articles

Back to top button
Close
Close