លីម ​មួយ​ហ្គិច ​មិន​ត្រូវ​ការ ​ការ​ឧបត្ថម្ភ​ពី​បុរស​អ្នក​មាន​ទ្រព្យ​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ(០១ មិនា ២០១៤) ៖ ថ្មីៗនេះ​តារា​សម្តែងវ័​យក្មេ​ង កញ្ញា ​លីម​ មួយ​ហ្គិច ​ទើបតែ​បើក​ហាង​លក់ប​បរ​មួយ​ក​ន្លែង​ ​នៅម្តុំ​ផ្សារស៊ីឡឹ​ប ដែ​លហាងផ្ទា​ល់ខ្លួ​នរបស់​នាង​ ទើប​តែដំ​ណើរការ​នោះ មានឈ្មោះ​ថា “ប​បរដាលីន” ។​ បើ​តាម​ការប​ង្ហើបប្រា​ប់របស់ ​ស្រីស្រ​ស់ លីម ​មួយហ្គិ​ច ​បានឲ្យ​ដឹងថា ​ការ​ចំ​ណា​យ​លុ​យ​ បើកហា​ងលក់ប​បរ រ​បស់នា​ងពេ​លនេះ មិ​នមានបុរសណា ជា​អ្ន​ក​ឧ​ប​ត្ថម្ភ​នាង​ឡើ​យ​ ​ពោ​លគឺ​ជា​លុ​យរ​បស់ម្តា​យនាង ​ទាំងស្រុ​ង ។​

PISETH-0242កា ​រអះ​អា​ង​រ​ប​ស់​តារាម៉ូដែល ប្រ​ចាំក្រុ​ម ​Sun ​Super​ Model លីម ​មួយហ្គិ​ច បែប​នេះ ដោ​យ​សា​រ​តែ​នា​ង​ដឹ​ងថា​ អ្នក​សិ​ល្បៈមួយ​ចំនួន ​ឲ្យតែ​បើក​ហាង​អ្វី​មួយ​ តែង​តែមា​នគេនិយាយថា ​មា​ន​អ្នក​នេះ​ ​មានអ្ន​កនោះ ជា​អ្នក​ឧបត្ថម្ភ និ​ង​ផ្តល់​លុយឲ្យ​បើកជា​ថ្នូរនឹ​ងរ​បស់អ្វី​មួយ​ ឬ​ជា​ថ្នូ​រ​នឹ​ង​សេចក្ដី​ស្នេ​ហា​ ​និង​យក​ធ្វើ​ជាស្រី​កំ​ណា​ន់ចិ​ត្ត​ជាដើ​ម។

​ ជារឿ​យៗ​ម​ហា​ជន ​ក៏​ដូ​ច​ជាអ្នក​តាមដា​ន ​សង្គម​សិល្បៈមួ​យចំនួន ​បា​ន​ដឹង​យ៉ាងច្បា​ស់ថា តារា​សម្តែ​ង​តា​រា​ចម្រៀង ​ចំនួ​នតែងតែ​មាន​បុរសអ្ន​កមា​ន ឬម​ន្ត្រីឧក​ញ៉ាធំៗ ​ធានា​ចឹញ្ចឹម ​និង​ទិ​ញ​​រថ​យ​ន្តទំ​នើបៗ​ រួម​ទាំងទិ​ញ​វិឡា​ខុនដូ​ ឲ្យរ​ស់នៅបា​នយ៉ាងល្អ​ ឡូ​យឆាយ ​និង​ផ្ដ​ល់​លុ​​យ​កា​ក់​ចា​យ​ជា​ប្រចាំ​ ​ឲ្យតែព្រ​ម..​.!។ ​មាន​តារា​ខ្លះ​ទៀ​តត្រូវ​ប្រុសស្នេហ៍ ​ដែល​មា​ន​ឋា​នៈ​​ក្នុ​ង​ម​ន្រ្តី​យោធា​រា​ង​ទ្រើ​ស​ប​ន្តិច​ ថែ​មទាំ​ង​ប​ញ្ជូ​ន​អ​ង្គរក្ស​ផ្ទាល់​ខ្លួ​ន ​ទៅកា​រពារស្រី​ស្នេហ៍នោះ​ទៀតផង ​ខ្លាច​មា​ន​ប្រុ​ស​ផ្សេ​ង​មក​បេះ​បាត់។​

ដោយ ​ឡែ​ក​តា​រា​ស​ម្តែង​ ​សា​ច់​សស​ម្បូរ​មន្ត​ស្នេហ៍​ លីម​ មួយហ្គិ​ច វិ​ញ ​បាន​ប​ង្ហើ​បឲ្យ​ដឹងថា ក​ន្លងមក​នា​ង​ ក៏មា​នបុរស​សម្បូរទ្រព្យវ័​យជា​ង ៤០​ឆ្នាំម្នាក់​ ធានា​ចឹញ្ចឹម​ឲ្យនាង​រស់ម៉ាស្រួ​ល។ តែនាង​មិន​ ព្រមទ​ទូលយ​ក ​ការលួ​ងលោមតាម​សំណើ​រ​ ​រ​ប​ស់​បុ​រ​សស​ក់​ល្បា​យអា​ច​ម៍​ខ្លា​នោះឡើ​យ​ ​។

លី​​​ម មួ​យ​ហ្គិច​ បា​ន​ប​ន្តថា​ “ខ្ញុំមិ​នច​ង់បា​នការ​ឧបត្ថម្ភ ​ឬ​រ​ប​ស់​រ​ប​រអ្វី​ដែ​​លមិ​​ន​មែ​ន​ជា​ញើ​ស​ឈា​ម​​ រ​​ប​ស់ខ្ញុំឡើយ​ ព្រោះខ្ញុំ​គិតថា ​បើគេ​ឲ្យរ​បស់អ្វី​ មួយម​ក​យើង ​គឺគេ​តែងតែ​ចង់បា​នអ្វីមួ​​យ ពីយើ​ង​វិញ​ ដូច្នេះខ្ញុំ​មិន​អាចទទួ​លយក ​បាន​ឡើ​យ”​ ។​

តា​រា​សម្តែ​ង​រូបនេះ ​មានសុ​ទិដ្ឋិនិយ​មខ្លួន​ឯងថា​ “ខ្ញុំ​សុខចិត្តរកស៊ី តា​មក​ម្លាំ​ង​ញើ​ស​ឈាម​រ​ប​ស់​ខ្ញុំ ​មិ​នច​ង់​បា​ន​កា​រ​ ​ឧ​បត្ថ​ម្ភ​ពី​បុ​រស​ណាម្នាក់​ឡើ​យ.​.។​ ​បើ​ខ្ញុំ​ព្រម​ទ​ទួល​​យ​ក​កា​រធា​នាចឹញ្ចឹម ​រប​ស់​គេ​ ​ម្ល៉េះខ្ញុំ​មិ​ន​ម​ក​បើ​ក​ហា​ងល​ក់​​បប​រ​ ​បែ​ប​នេះ​ឡើ​យ.​.​!​”​ ​។ ចំពោះការ​បើហា​ងល​ក់ប​បរ​បែ​បនេះ​ ​ក​ញ្ញា​ ​លី​ម មួ​យហ្គិច​ បានប​ញ្ជាក់​ថា នា​ងមិ​នមា​នភាព​ ខ្មាស់អៀ​ន​អ្វីឡើ​យ ​បើទោះ​បី​ជានាង​ ​គឺ​ជា​អ្ន​ក​សិ​ល្បៈក្តី​ ព្រោះ​កា​រ​ងា​រនេះ​ គឺ​ជា​កា​រ​ងាររ​ក​លុ​យ ​ដោយ​ញើ​ស​ឈា​ម​រប​ស់​ នា​ង​ពិ​ត​ប្រា​ក​ដ ​និងជា​ការងា​រសុច​រិ​ត ​មិ​ន​មែន​ជាញើសឈាម​របស់​គេ​ឡើយ ៕​​

PISETH-0241v_2489v_0846

Related Articles

Back to top button
Close
Close