ឃ្មឹប ​បង្ហាញ​វត្ត​មាន​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​ក្រុម​កំប្លែង​នាយ​ហុង​ដា​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (០៣ មិថុនា ២០១៤) ៖ អតីត​តារា​កំប្លែង​ក្នុង​​ក្រុម​នាយ​កុយ អ្នក​នាង រ៉េន សុធារី ហៅ​ឃ្មឹប បាន​បង្ហាញ​វត្ត​មាន​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​ក្រុម​កំប្លែង​ដែល​ដឹក​ នាំ​ដោយ​នាយ​ហុងដា ក្នុង​កម្ម​វិធី​ប៊ុមប៊ុម ខនសឺត របស់​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍ ។

នាង​ឃ្មឹប និង​នាយហុងដាអតីតស្វាមីបាន​ចែក​ផ្លូវ​គ្នា​កាល​ពី​ប៉ុន្មានឆ្នាំ​មុន។
នាង​ឃ្មឹប និង​នាយហុងដាអតីតស្វាមីបាន​ចែក​ផ្លូវ​គ្នា​កាល​ពី​ប៉ុន្មានឆ្នាំ​មុន។

តារា​កំប្លែង​ស្រអាប់​ពណ៌​ក្រោយ​លែង​លះ​ស្វាមី​រូប​ នេះ បាន​បង្ហាញ​វត្ត​មាន​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​តាម​កញ្ចក់​ទូរទស្សន៍​​ជាថ្មី បន្ទាប់​ពី​មុន​នេះ​បន្តិច​មាន​ការ​លេច​ឮ​ព័ត៌​មាន​ពី​ក្រុម​អ្នក​សិល្បៈ​ ដូចគ្នា​បាន​អះអាង​ថា អតីត​តារា​កំប្លែង​រូប​នេះ បាន​ធ្លាក់​​ខ្លួន​ញៀន​ថ្នាំ​ដល់​កម្រិត បន្ទាប់​បាត់​បង់​ឱកាស​ទីផ្សារ​ការ​ងារ​ក្នុង​អាជីព​សិល្បៈ ។

ការ​បង្ហាញ​វត្ត​មាន​នាពេល​នេះ​សបញ្ជាក់​ឱ្យ​ឃើញថា នាង​មិន​បាន​បាត់​ទៅណាឆ្ងាយ​​ពី​រង្វង់​សិល្បៈ​ឡើយ ហើយ​ប្រភព​ដែល​ថា នាង​ញៀន​ថ្នាំ​នេះ ក៏​រឹត​តែ​មិន​ជាក់​លាក់​មួយ​រយភាគ​រយ​ដែរ ខណៈ​ពេល​រូប​រាង​ដែល​បាន​បង្ហាញ​តាម​កញ្ចក់​ទូរទស្សន៍​នាពេល​នេះ​មើល​ទៅ​មិន ​សម​ជា​អ្នក​ញៀន​ថ្នាំ​ឡើយ ។

លោក​ជួង ជី ហៅ​កុយ ដែល​ជា​អតីត​ប្រធាន​ក្រុម​កំប្លែង​នាងឃ្មឹប ដែរ​នោះ បាន​អះអាង​ថា លោក​ទទួល​ស្គាល់​ពី​ការ​បង្ហាញ​វត្ត​មាន​ជាថ្មី​របស់​នា​ង​ឃ្មឹប ក្នុង​ក្រុម​កំប្លែង​ដែល​ដឹក​នាំ​ដោយ​នាយ​ហុងដា ។ ប៉ុន្តែ​រយៈ​ពេល​ដែល​នាង​ឃ្មឹប មក​សម្តែង​កំប្លែង​វិញ ជា​មួយ​នាយហុងដា នា​ពេល​នេះ រូប​លោក​ក៏​មិន​បាន​ដឹង​ច្បាស់លាស់​ឡើយ ។

​តាម​ការ​ឱ្យ​ដឹងពី​នាយ​កុយ កាល​ដែល​នាយ​ហុងដា សម្រេច​ហៅ​នាង​ឃ្មឹប មកសម្តែង​កំប្លែង​វិញ​នេះ ដោយសារ​ចង់​ជួយ​រក​ប្រាក់​ចំណូល​បន្ថែម​ដល់​នាង​ឃ្មឹប បន្ទាប់​ពី​មើល​ឃើញ​ពី​ជីវភាព​ដុនដាប​របស់​នាង ។ នាយ​កុយ បញ្ជាក់​ថា បើ​ទោះ​បីជា​នាយ​ហុងដា បាន​នាំ​នាង​ឃ្មឹប មកសម្តែង​ជា​មួយ​ខ្លួន​វិញ​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា អ្នក​ទាំង​ពីរ​បាន​ត្រូវ​រ៉ូវ​គ្នា​វិញ​ឡើយ ព្រោះ​ពេលនេះ​នាយ​ហុងដា បាន​មាន​ប្រពន្ធ​កូន​ថ្មី​រួច​ហើយ​ដែរ៕

Related Articles

Back to top button
Close
Close