ឃ្លីត​វីដេអូ ​ ប៉ែន​ ចំរ៉ុង ​ចាប់​បឺត​មាត់ ​ សុខ ​សោ​ម៉ា​វត្តី​ ល្បី​ពេញ ​Facebook​

សារព័ត៌មាន​​ Cambodia News/

អត្ត​បទ​៖ ហេង នាង​ /

ភ្នំ​ពេញ​ (០៦ សីហា ២០១៤) ៖ ប្រិយមិត្ដជាច្រើន ប្រាកដជាជ្រាបច្បាស់ថា នាពេលនេះ វិស័យសិល្បះ ខ្មែរ ហាក់ដូចជា មាន​ការរីកចំរើន យ៉ាង​ឆាប់​រហ័ស ដែលនៅក្នុងនោះ មានភាពយន្ដខ្មែរ ជាច្រើន ក៏​ត្រូវ​បាន​ផលិត​ឡើង​ ដើម្បីបំពេញចិត្ដ ទស្សនិកជនផងដែរ។

ថ្មីៗនេះ ឈុតខ្លីនៃ រឿងខ្មែរមួយ ត្រូវបាន អ្នកនិយម​ប្រើប្រាស់ បណ្តាញ​សង្គម​ Facebook ​ នាំ​គ្នា ចែកចាយ ជា​បន្ដ​បន្ទាប់ ជាមួយនឹង ការបញ្ចេញមតិផ្សេងៗ គ្នា ក្រោយពី បាន ទស្ស​នា​ឈុត​ខ្លី​នេះ​ រួចរាល់មក។ ​

ឃ្លីតវីដេអូមួយ​ ដែល​មាន​រយៈពេល​ប្រមាណ​ជិត​មួយ​នាទី​ បាន​បង្ហាញ​ពី​កាយ​វិការរបស់​ តារា​សម្ដែង​ល្បីល្បាញ​មួយ​រូប និង ធ្លាប់​បាន​​ទទួល​ពាន​ពីរ​ម្នាក់ឯង​ ពី​កម្មវិធី​អាណាចក្រ​តារា លោក ប៉ែន ចំរ៉ុង ​​បានចាប់​មឺត​មាត់​ អ្នក​នាង​ សុខ សោ​ម៉ា​​វត្តី ​នៅ​លើ​សាឡុងក្នុងបន្ទាប់​​ ដែល​ជា​ឈុត​សម្តែង​មួយ​នៅ​ក្នុងរឿង​ថ្មី​របស់​ពួក​គេ​។

តាម​ឈុត​សម្តែង​មួយ​នៅ​ក្នុងឃ្លីតវីដេអូ ដែល​បាន​បង្ហោះ​នៅ​ក្នុងបណ្តាញ​សង្គម​ Facebook  ដោយ​បង្ហាញ​ពី​កាយវិការ​របស់​តារា​សម្តែង​សម្បូរ​វោហារ​ លោក ប៉ែន ចំរ៉ុង ​បាន​ចាប់​តារាសម្តែង​ស្រី​ អ្នក​នាង​ សុខ សោម៉ាវត្តី ផ្តួលទៅ​លើ​សាឡុង ហើយ​យក​មាត់​របស់លោក​ ទៅ​បឺត​មាត់​របស់​អ្នក​នាង​ សុខ សោម៉ាវត្តី ដែល​ឃ្លីតវីដេអូមួយនេះ​ បាន​ធ្វើ​ឲ្យ​ល្បី​ពេញ​ បណ្តាញ​សង្គម​ Facebook ។

តាម​រយៈឈុត​សម្តែងបឺត​មាត់​គ្នា​យ៉ាង​ស្អិត​រមួត រវាង​តារា​ប្រុស​ស្រី​​មួយគួនេះ​ នៅ​​ក្នុង​ឃ្លីត​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ទាក់​ទាញ​ និង​ចាប់​អារម្មណ៍​ពី​ទស្សនិក​ជន​ និង​អ្នក​គាំ​ទ្រ​ជា​ច្រើន​ ហើយ​ក៏​ ត្រូវ​បាន​ទស្សនិក​ជន​ និង​អ្នក​គាំ​ទ្រ​មួយ​ចំ​នួន​​បាន​លើក​ឡើង​ថា ​លោក ប៉ែន ចំរ៉ុង​ បាន​ចាប់​ប្រពន្ទ​គេ​​បឺត​​មាត់ដួច​ជា​គ្មាន​ការ​ខ្លាច​ក្រែ​ង​ចិត្ត​ស្វាបី​របស់​ អ្នក ​នាង​ សុខ សោម៉ាវត្តី អ្វី​សោះ​៕

លោក ប៉ែន ចំរ៉ុង បានចាប់មឺតមាត់ សុខ សោម៉ាវត្តី នៅលើសាឡុងក្នុងបន្ទាប់ ដែលជាឈុតសម្តែងមួយនៅក្នុងរឿងថ្មីរបស់ពួកគេ។
លោក ប៉ែន ចំរ៉ុង បានចាប់មឺតមាត់ សុខ សោម៉ាវត្តី នៅលើសាឡុងក្នុងបន្ទាប់ ដែលជាឈុតសម្តែងមួយនៅក្នុងរឿងថ្មីរបស់ពួកគេ។

Related Articles

Back to top button
Close
Close