ឆាយ ​ស្រីពេជ្រ​ បង្អួត​ភាព​ស៊ិចស៊ី បញ្ចេញ​ដើមទ្រូង

ភ្នំពេញ៖ តារា​សម្ដែង​ កញ្ញា ឆាយ ស្រី​ពេជ្រ ដែល និយម​តុបតែង​ខ្លួន​បែប​ស្រគត់ស្រគំ និង​សុភាពរាបសា​នោះ មួយរយៈ​នេះ នាង​ហាក់ដូចជា​ផ្លាស់ប្ដូរ​ស្ទីល​តុបតែង ខ្លួន ។ ពេលនេះ​នាង​ដូចជា​តារា​ស្រី ស៊ិ​ច​ស៊ី ​បន្ទាប់ពី​ នាង​បាន​បង្ហោះ​រូបថត​បញ្ចេញ ដើមទ្រូង​សខ្ចី និង​ការ​ស្លៀកពាក់​បែប រឹប​ខ្លីៗ​ជាច្រើន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ។

PISETH-0173មួយ​រយៈពេល​ចុងក្រោយ​បន្ទាប់ ពី​នាង​ចាប់ផ្ដើម​មាន​ប្រជាប្រិយភាព ដោយ​ទទួលបាន​ការថត​រឿង​ថ្មី​នោះ តារា​សម្ដែង​វ័យ​ម្នាក់នេះ​ក៏បាន​ផ្លាស់ប្ដូរ ការតុបតែង​ខ្លួន​ពី​សុភាព មកជា​ការ ស្លៀកពាក់​បែប​ខើច​លើ​ខើច​ក្រោម ស៊ិ​ច​ស៊ី​ពាក់អាវ​បញ្ចេញ​សាច់​ក្បាលពោះ ​​ជាមួយ​ការ​ស្លៀកខោ​រឹប​ខ្លី គួរឱ្យ​ទាក់ទាញ ។​

​មាន​សិល្ប ការិនី​ជាច្រើន​នាក់​កំពុងតែ​មានឈ្មោះ បោះ​សំឡេង​និង​ប្រជាប្រិយភាព​ដោយ សារ​តែ​ការ​ស៊ិ​ច​ស៊ី​ជ្រុល​ហួសហេតុ រហូត​ឆក់​បាន​តំណែង​ជាតា​រា​ស៊ិ​ច​ស៊ី ប្រចាំឆ្នាំ​ជាច្រើន​ដួង ។ ថ្មីៗ​នេះ​ទើបតែ លេចចេញ​វត្ដ​មាន​តារា​ស្រី​វ័យក្មេង មួយ​ដួង​ទៀត គឺ​កញ្ញា ស្រី​ពេជ្រ​បាន បង្ហាញ​ពី​ភាព​ស៊ិ​ច​ស៊ី​មើលទៅ​ទាក់ទាញ ការចាប់អារម្មណ៍​ពី​ទស្សនិកជន​ជាច្រើន ។​

សូម​រំលឹកថា បន្ទាប់ពី​បាត់​មុខ​ក្នុង សិល្បៈ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​រួចមក កញ្ញា ឆាយ ស្រី​ពេជ្រ បានបង្ហាញ​មុខ សាជាថ្មី​នៅក្នុង​រឿង “​មឺ​នុយ​ធ្នាក់​អន្ទាក់ ស្នេហ៍​” ដើរតួ​ដែលមាន​ចរិត​រួសរាយ ។ មូលហេតុ​ដែល​នាង​បាត់​វត្ដ​មាន​ពី​វិស័យ សិល្បៈ​អស់​មួយរយៈ​ពេល​ធំ​នោះ​ដោយ សារ​តែ​នាង​មានការ​មមាញឹក​ជាមួយ ការងារ​ខាងក្រៅ​ច្រើន​ទើប​មិនសូវមាន ពេល​គ្រប់​មក​ចាប់​អាជីព​សិល្បៈ​បាន ច្រើន៕ នាង/Cambodia News

S_0451S_0453S_0452

Related Articles

Back to top button
Close
Close