ប្រឡងបាក់ឌុបឆ្នាំនេះ អ្នកសង្កេតការណ៍មានជិត៤.០០០នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ សីហា ២០១៦) កាលពីរសៀលថ្ងៃទី១៧ខែសីហាមានការជួបអ្នកសង្កេតការណ៏ស្ម័គ្រចិត្តសម្រាប់ការប្រលងសញ្ញាប័ត្រទុតយិភូមិនាសម័យប្រលងថ្ងៃទី២២-២៣ខែសីហាឆ្នាំ២០១៦នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
នៅក្នុងឱកានោះដែរឯកឧត្តមហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានមានប្រសាសន៏លើកឡើងថា ការចូលរួមអ្នកសង្កេតការណ៏នៅឆ្នាំនេះក្រសួងអប៎រំនិងអនុវត្តឲ្យស្របតាមស្តង់ដារប្រលងមានកំរិតខ្ពស់និងល្អប្រសើរជាងឆ្នាំមុនៗដែលជាកំណែទម្រង់វិស័យអប់រំ
ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងធានាថា វិញ្ញាសារប្រលងទាំង៧មុខសម្រាប់សម័យប្រលងនាថ្ងៃទី២២-២៣ខែសីហាឆ្នាំ២០១៦សប្តាហ៌ខាងមុខនិងមិនឲ្យមានការបែកធ្លាយវិញ្ញាសារឬផ្សព្វផ្សាយវិញ្ញាសារប្រលងតាមបណ្តាញហ្វេសបុក អ៊ីនធឺណេត ឬមានការបែកធ្លាយវិញ្ញាសារមុនពេលប្រលងឬនៅតាមៗមណ្ឌលប្រលង។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងអប់រំនឹងធ្វើការពង្រឹងកាន់តែខ្លាំងថែមទៀត ចំពោះវិន័យ និងបទបញ្ញត្តិ គឺមិនអនុញ្ញាតឲ្យយកសំដៅឯកសារចូល និងមិនឲ្យយកគ្រឿងអេឡិចត្រូនិចនិងទូរស័ព្ទ ចូល ក្នុងបន្ទប់ប្រឡងនិងមិនឲ្យប្រលងជំនួសទេ នឹងត្រូវធ្លាក់ជាស្វ័យប្រវត្តិ ហើយអ្នកដែលឲ្យគេប្រលងជំនួសក៏ធ្លាក់ដែរ និងមិនឲ្យប្រលងក្នុងរយៈមួយឆ្នាំទៀត៕