សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ (៦ កក្តដា ២០១៨) ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅថ្ងៃនេះ បាន​សរសេរ​ក្នុង​បណ្ដាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា “​ថ្ងៃ​បើក​យុ​ទ្ឋ​នា​ការ ឃោសនា បោះឆ្នោត​ផ្លូវការ គឺ​នឹង​មកដល់​នៅ​ថ្ងៃ​សៅរ៍​ទី ៧ កក្កដា​នេះហើយ​។ រីឯ​ចំពោះ គណបក្ស​ប្រជាជន​យើង​វិញ ការ​ប្រារ​ព្ឋ​ខួបកំណើត​បក្ស​លើក​ទី ៦៧ ក៏​នឹង​ប្រារ​ព្ឋ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ខាងមុខ​នេះដែរ​។

តើ​បងប្អូន​បានរៀបចំ​និង​ត្រៀមខ្លួន​ហើយ ឬ​នៅ​? ខ្ញុំ​រំភើប​នឹង​សប្បាយ រីករាយ ជាខ្លាំង​ដែល​បានឃើញ​ជនរួមជាតិ និង​ក្មួយៗ សស្រាក់សស្រាំ​គ្រប់ៗ​គ្នា ចាប់​តាំង ពី​ទីក្រុង​ដល់​ជនបទ ដោយ​ទឹកមុខ​សប្បាយរីករាយ​រង់ចាំ​ថ្ងៃ​ដ៏​សំខាន់បំផុត សម្រាប់​ប្រទេសជាតិ ដែល​នឹង​មកដល់​ឆាប់ៗ​ក្នុង​ខែកក្កដា​នេះ​។ ខ្ញុំ​សូម​លើកទឹកចិត្ត​បងប្អូន ទៅ​បោះឆ្នោត​អោយបាន​គ្រប់ៗ​គ្នា ដើម្បី​ប្រទេសជាតិ​យើងទាំងអស់គ្នា​”​។​

​សម្ដេច ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា ជម្រើស​ដ៏​ល្អ​បំផុត​គឺ​សូម​បងប្អូន​បោះឆ្នោត អោយ​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី ២០ នៅ​ថ្ងៃ​បោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ ៕

Related Articles

Back to top button
Close
Close