មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​រង​របួស ​ព្រោះរ​ថ​យន្ត​បើកប​ញ្ច្រាស់​ផ្លូវ​ទៅ​បុក​ម៉ូតូ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃទី​១៥ ខែមករា ​មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​រងរបួស ព្រោះ​រថយន្ត​បើក​បញ្ច្រាស់​ផ្លូវ​ទៅបុក​ម៉ូតូ​​ ស្ថិត​នៅ​រង្វង់​មូល​នាង​គ​ង្ហី​ញ តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​រ៉េត កែង​ផ្លូវ​២១៧ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។

​ប្រភព​ព័ត៌មាន​ពី​កមន្លែង​កើត​ហេតុ​​​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​រ៉េត ក្នុងទិសដៅ​ពី​លិចទៅ​កើត បើក​បញ្ច្រាស់​ផ្លូវ ក៏​ទៅបុក​ចំ​ពីមុខ​ម៉ូតូ​ម៉ាក​ហុងដា សេ​១១០ ជិះ​គ្នា​៣​នាក់ ប្រុស​២​នាក់ និង​ស្ត្រី​ម្នាក់ ដែល​កំពុង​ធ្វើ​ចរាចរណ៍ តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​នៅត្រង់ចំណុច​ផ្លូវបែក​ជា​៤ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ប្រាវ​បោក​ទៅ​និង​ថ្នល់ រងរបួស​ធ្ងន់​ស្ត្រី​ម្នាក់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​តាមរយៈ​ម៉ូតូ​កង់​បី​។ ចំណែក​បុរស​២​នាក់​ទៀត ដែលជា​អ្នកបើកបរ​ម៉ូតូ​និង​អ្នកជិះ​កណ្តាល គ្រាន់តែ​រងរបួស​ស្រាល​តែប៉ុណ្ណោះ​។

ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​រត់គេចខ្លួន​បាត់​ រីឯ​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​មិត្តភក្តិ​ជួយ​ដឹក​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​ ៕ ​

ដោយ៖ ហេង នាង​

1542_PHTO0021

Related Articles

Back to top button
Close
Close