ចិនបង្ហោះយានអវកាសទៅភពព្រះចន្ទលើកដំបូង
ប្រទេសចិនបានចាប់ផ្តើមបេសកម្ម ឆ្ពោះទៅ ភពព្រះចន្ទជាលើកដំបូង របស់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ ក្នុងជំហានចុងក្រោយរបស់កម្មវិធីមួយឈ្មោះកម្មវិធីមហិច្ឆិតាអ វកាសរបស់ចិន។ នេះជាសញ្ញាបង្ហាញពីការបង្កើនកេរ្តិ៍ឈ្មោះរបស់ចិនក្នុងសកលលោក ។
រ៉ុកកែតឈ្មោះ ឆាំងអឺ ៣ ត្រូវបានបង្ហោះដោយជោគជ័យចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Xinchang ដោយផ្ទុកយានអវកាសឈ្មោះ Jade Rabbit ឬឈ្មោះជាភាសាចិនថា Yutuនៅវេលាម៉ោង ១ និង ៣០ នាទីព្រឹក ម៉ោងក្នុងតំបន់។
យានអ វកាសដែលប្រទេសចិនបង្ហោះនេះនឹងចុះចតនៅលើភពព្រះចន្ទនៅពាក់ កណ្តាលខែធ្នូនេះ ដើម្បីស្រាវជ្រាវ និងរុករកធនធានធម្មជាតិដែលអាចមាននៅទីនោះ។
នេះគឺជា បេសកម្មឆ្ពោះទៅភពព្រះចន្ទទី ៣ លើសកលលោក បន្ទាប់ពីបេសកម្មឆ្ពោះទៅភពព្រះចន្ទរបស់សហរដ្ឋអាម៉េរិក និងអតីតសហភាពសូវៀតដែលបានធ្វើឡើងជាច្រើនទសវត្សមុននេះ។
ប្រទេស ចិនក៏បានបង្កើតកម្មវិធីអវកាសដឹកនាំដោយយោធាអដើម្បីបង្កើត ស្ថានីយអវកាសជាអចិន្ត្រៃយ៍មួយឲ្យបានក្នុងឆ្នាំ ២០២០ ព្រមទាំងអាចបញ្ជូនមនុស្សទៅភពព្រះចន្ទផងដែរ។
លោក Sun Zezhou ប្រធានបង្កើតបេសកម្មឆ្ពោះទៅភពព្រះចន្ទ បានមានប្រសាសន៍ថា បេសកម្មនេះនឹងជួយអភិវឌ្ឍបច្ចេកវិទ្យាអវកាសជាច្រើន ដោយបច្ចេកវិទ្យាអវកាសមួយចំនួនអាចអនុវត្តលើវិស័យស៊ីវិលបានផង ដែរ៕ (Radio Australia)