គំនិតអភិវឌ្ឍន៍ថ្មីដែលជា”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម
Cambodia News
នៅក្នុងឆ្នាំ ២០១៥ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ត្រូវតែណែនាំការអភិវឌ្ឍរបស់ប្រទសចិនដោយគំនិតអភិវឌ្ឍន៍ថ្មី ដែលមានខ្លឹមសារស្នូលទាំងប្រាំ ពោលគឺនវានុវត្តន៍ ការសម្របសម្រួល បៃតង ការបើកទូលាយ និងការចែករំលែកជាមួយគ្នា។ ក្នុងនាមជាខ្លឹមសារស្នូលនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping តាំងពីត្រូវបានលើកឡើងមក គំនិតអភិវឌ្ឍន៍ថ្មីបានត្រូវបង្ហាញក្នុងរាល់ផែនការប្រាំឆ្នាំរបស់ចិន។
គំនិតអភិវឌ្ឍន៍ថ្មី តាមពិតទៅជាតក្កវិជ្ជាអភិវឌ្ឍន៍ថ្មីដែលខុសស្រឡះ នឹងរូបមន្តប្រពៃណី។ វាបានឆ្លើយតបជាប្រព័ន្ធនូវបញ្ហាជាមូលដ្ឋានដែលថា តើអ្វីទៅជាការអភិវឌ្ឍដ៏ល្អ តើត្រូវធ្វើយ៉ាងណាដើម្បីសម្រេចការអភិវឌ្ឍដ៏ល្អ។
ជាបឋម ភាពថ្មីថ្មោងនៃគំនិតអភិវឌ្ឍន៍ថ្មីនេះត្រូវបានឆ្លុះបញ្ចាំងលើវិស័យប្រាំដែលមានភាពប្រទាក់ក្រឡា ។ ការអភិវឌ្ឍបែបប្រពៃណីតែងតែផ្តោតសំខាន់លើកំណើនតួលេខនៃ GDP ប៉ុន្តែគំនិតអភិវឌ្ឍន៍ថ្មីបានផ្តោតសំខាន់លើវិស័យទំាងប្រាំ គឺនវានុវត្តន៍ ការសម្របសម្រួល បៃតង ការបើកទូលាយ និងការចែករំលែកជាមួយគ្នាដើម្បីដោះស្រាយជាប្រព័ន្ធនូវទំនាស់ជាលក្ខណៈរចនាសម្ព័ន្ធក្នុងការអភិវឌ្ឍ។ ក្នុងនោះ នវានុវត្តន៍ជាកម្លាំងចលករចម្បងដែលពូនជ្រំកម្លាំងចលករថ្មីតាមរយៈសមិទ្ធផលថ្មីខាងបច្ចេកវិទ្យា និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម, ការសម្របសម្រួលជាតម្រូវការផ្ទៃក្នុងដែលផ្តោតលើការដោះស្រាយការអភិវឌ្ឍដោយអតុល្យភាពពរក្នុងតំបន់ ទីក្រុងនិងជនបទ, បៃតងជាលក្ខខណ្ឌដ៏ចាំបាច់ ដែលជំរុញការរួមរស់ដោយចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ, ការបើកទូលាយជាផ្លូវដ៏ចាំបាច់សម្រាប់ការត្រួសត្រាយលំហអភិវឌ្ឍន៍, ការចែករំលែកជាមួយគ្នាជាតម្រូវការដើមសម្រាប់ការជំរុញសច្ចយុត្តធម៌ក្នុងសង្គមដើម្បីធ្វើឱ្យប្រជាជនទាំងឡាយចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍ។
បន្ទាប់មក ភាពថ្មីថ្មោងនៃគំនិតអភិវឌ្ឍន៍ថ្មីត្រូវបានឆ្លុះបញ្ចាំងលើមាគ៌ា។ រូបមន្តបែបប្រពៃណីយកតម្រាប់តាមមាគ៌ាលោកខាងលិចដែលបំពុលសិនរួចដោះស្រាយ មូលធនមានអាទិភាពហើយមនុស្សចំនួនតិចទទួលបានផលប្រយោជន៍ ឬពឹងផ្អែកលើការវិនិយោគធនធាន និងកម្លាំងពលកម្មដោយទ្រង់ទ្រាយធំ ផ្ទុយទៅវិញ គំនិតអភិវឌ្ឍន៍ថ្មីបានផ្លាស់ប្តូរកម្លាំងចលករនៃការអភិវឌ្ឍ ពោលគឺ ផ្លាស់ប្តូរពីការជំរុញដោយកត្តទៅជាការជំរុញដោយនវានុវត្តន៍។ ដោយសារតែពឹងផ្អែកលើនវានុវត្តន៍ តាំងពីសមាជិកបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ចំណាត់របស់ប្រទេសចិនក្នុងបញ្ជីសន្ទស្សន៍នវានុវត្តន៍សកលបានកើឡើងពីលេខរៀង ៣៤ ដល់ ១០ ដែលបានសម្រេចជំហានលោតផ្លោះពី”ការដើរទាន់”ទៅជា”ការនាំមុខ”។
ទីបី ភាពថ្មីថ្មោងនៃគំនិតអភិវឌ្ឍន៍ថ្មីត្រូវបានឆ្លុះបញ្ចាំងលើគោលដៅ។ គោលដៅនៃការ
អភិវឌ្ឍបែបប្រពៃណីតែងតែតម្កល់មូលធនជាស្នូល និងប្រមូលទ្រព្យសម្បត្តិសម្រាប់មនុស្សមួយចំនួនតូច។ ចំណែកគំនិតអភិវឌ្ឍន៍ថ្មីវិញ បានតម្កល់ឧត្តមប្រយោជន៍មនុស្សជាស្នូល និងមានគោលដៅចុងបញ្ចប់បំផុត គឺ ធ្វើឱ្យមនុស្សគ្រប់រូបចែករំលែកពីសមិទ្ធផលនៃការអភិវឌ្ឍ និងសម្រេចភាពសម្បូរសប្បាយរួម។ ក្រោមការណែនាំនៃគោលដៅនេះ គំនិតចែករំលែកជាមួយគ្នាបានធ្វើឱ្យមនុស្សគ្រប់រូបចែករំលែកពីសមិទ្ធផលអភិវឌ្ឍន៍។ គិតមកទល់ពេលបច្ចុប្បន្ន ការធានារ៉ាប់រងសុខភាពរបស់ចិនបានគ្របដណ្តប់មនុស្សចំនួនជាង ១៣០០ លាននាក់ ការធានារ៉ាប់រងសោធននិវត្តន៍បានគ្របដណ្តប់មនុស្សចំនួនជិត ១១០០ លាននាក់ អាយុរំពឹងរស់ជាមធ្យមត្រូវបានលើកកម្ពស់ដល់ ៧៩ ឆ្នាំ។
ក្រោមការណែនាំដោយគោលដៅតម្កល់ឧត្តមប្រយោជន៍មនុស្សជាស្នូល ភាពបើកចំហជំរុញការអភិវឌ្ឍពី “ល្បែងផលបូកសូន្យ” ទៅជា “កាផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ” ដែលនៅទីបំផុតកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។ ចាប់តាំងពីសម័យទំនើបមក ការងើបឡើងនៃមហាអំណាចតែងតែត្រូវបានអមដោយការប្រឈមមុខដាក់គ្នា និងការវាតទី។ ចំណែកឯគំនិតអភិវឌ្ឍន៍ថ្មី បានប្រកាន់ខ្ជាប់នូវកិច្ចសហការរវាងចិន និងបរទេស និងឱបក្រសោបកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម។ ប្រទេសចិនរួមចំណែកជាប្រាជ្ញាបូព៌ាដល់ការធ្វើអភិបាលកិច្ចសកល ខណៈពេលចែករំលែកឱកាសអភិវឌ្ឍន៍របស់ខ្លួនជាមួយពិភពលោក។
ស្ថិតក្រោមការណែនាំនៃគំនិតអភិវឌ្ឍន៍ថ្មី ប្រទេសចិនបានបង្កើតមាគ៌ា អភិវឌ្ឍន៍ដែលលើសពីរូបមន្តប្រពៃណី ដែលគំនិតកាន់តែមានលក្ខណៈជាប្រពន្ធ មាគ៌ាកាន់តែមាននិរន្តរភាព និងគោលដៅកាន់តែមានសមធម៌។ នេះមិនត្រឹមតែផ្លាស់ប្តូរតក្កវិជ្ជានៃការអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជម្រើសអភិវឌ្ឍន៍ថ្មីសម្រាប់ពិភពលោកផងដែរ៕
