សេដ្ឋកិច្ចអូស្ត្រាលីកើនឡើងយឺតជាងការរំពឹងទុក
ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០១៣នេះ សេដ្ឋកិច្ចប្រទេសអូស្ត្រាលីបានកើនឡើងត្រឹមប្រមាណកន្លះ ភាគរយ ប៉ុណ្ណោះ ដែលយឺតជាងការរំពឹងទុក។
តួលេខ ពីក្រសួងស្ថិតិជាតិអូស្ត្រាលី បង្ហាញថាការកើនឡើងត្រឹម ០,៦%នេះ ធ្វើឲ្យសន្ទុះនៃការកើនឡើងប្រចាំឆ្នាំ ទាបជាងកម្រិតមធ្យមនៃការកើនឡើង ០,៧% ។
យ៉ាងណាមិញ រដ្ឋមន្រ្តីផែនការថវិការបស់អូស្រ្តាលី លោក Wayne Swan មានប្រសាសន៍ថា តួលេខនេះ បង្ហាញអំពីភាពរឹងមាំរបស់អូស្ត្រាលី ក្នុងពេលដែលប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចពិភពលោក។
ឧស្សាហកម្ម រ៉ែ ស្ថិតក្នុងចំណោមវិស័យឧស្សាហកម្មធំៗ ក្នុងប្រទេសអូស្ត្រាលី ដែលទទួលរងការប៉ះពាល់យ៉ាងខ្លាំង៕(Radio Australia)