ប៉ូលិស​ថៃ​​រកឃើញ​​គ្រាប់បែក​​មួយ​គ្រាប់​​ក្នុង​ផ្ទះ​​នៅ​ក្រុង​​បាងកក​

សារព័ត៌មាន​ Cambodia News/

ថៃ (២៥ សីហា ២០១៥) ៖ ប៉ូលិស​ថៃ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​និយាយថា ពួកគេ​បាន​រកឃើញ​គ្រាប់បែក​មួយ​គ្រាប់​នៅ​ក្នុង​ទីក្រុង​បាងកក គឺ​នៅ​ក្នុងផ្ទះ​កម្មករ​សំណង់​ម្នាក់​។ ប៉ូលិស​បន្ដថា “​យើង​បាន​ទទួល​ការរាយការណ៍​នា​ល្ងាច​នេះ​ថា មាន​គ្រាប់បែក​មួយ​គ្រាប់​នៅក្នុង​ផ្ទះ​កម្មករ​សំណង់​ម្នាក់​ក្នុង​ក្រុង​បាងកក​។

បន្ទាប់​មក​ពួក​យើង​ក៏​ទៅ​ត្រួតពិនិត្យ ហើយ​បាន​ឃើញ​គ្រាប់បែក​មួយ​គ្រាប់ រួច​ក៏​បាន​យក​វា​ចេញ​ហើយ​ដែរ​”​។​ប៉ូលិស​និយាយថា គ្រាប់បែក​ដែល​រកឃើញ​នឹង​ត្រូវ​កម្ទេចចោល​។ ទាក់ទង​នឹង​ព័ត៌មាន​ថា​នរណា​ជា​អ្នក​យក​ទៅ​ដាក់​ចោល​ក្នុងផ្ទះ​កម្មករសំណង់​នោះ មិន​មាន​ការបញ្ជាក់​ទេ​។

ជា​ការកត់សម្គាល់ ការរកឃើញ​គ្រាប់បែក​ជា​ថ្មី​នេះ បន្ទាប់​ពី​ក្រុង​បាងកក​ជួប​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​១៧​សីហា សម្លាប់​មនុស្ស​តិច​ណាស់​២០​នាក់ និង​របួស​ជាង​១២០​នាក់​៕

ទិដ្ឋភាព​ក្នុង​ក្រុង​​បាងកក
ទិដ្ឋភាព​ក្នុង​ក្រុង​​បាងកក

Related Articles

Back to top button
Close
Close