លោកXi Jinpingឆ្លើយតបសំបុត្រ ដើម្បីលើកទឹកចិត្តអ្នកទទួលបានពានរង្វាន់យុវជន៤ ឧសភា និងពានរង្វាន់យុវជនឈានមុខក្នុងយុគសម័យថ្មី
Cambodia News
ក្នុងឱកាសទិវាយុវជន៤ ឧសភា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបសំបុត្ររបស់តំណាងនៃអ្នកទទួលបានពានរង្វាន់យុវជន៤ ឧសភានិងពានរង្វាន់យុវជនឈានមុខក្នុងយុគសម័យថ្មី ដើម្បីអបអរសាទរទិវាយុវជន៤ ឧសភា ចំពោះយុវជនគ្រប់ជនជាតិចិននិងលើកឡើងការរំពឹងទុក។
នៅក្នុងសំបុត្រ លោកXi Jinpingបានលើកឡើងថា អ្នកទាំងអស់គ្នាបានចងចាំយ៉ាងមុតមាំនូវការផ្តែផ្តាំរបស់បក្ស និងបានចាក់ឫសយ៉ាងជ្រៅជ្រាលនៅក្នុងជួរមុខនៃមូលលដ្ឋាន ដូចជាការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការស្តារនិងអភិវឌ្ឍជនបទ សេវាកម្មសង្គម និងការពារព្រំដែនជាដើម ដែលបានសរសេរជំពូកនៃយុវវ័យដែលមិនសោកស្តាយជាមួយនឹងការខិតខំប្រឹងប្រែង និងហ៊ានទទួលខុសត្រូវ ដែលបានបង្ហាញពីស្មារតីដ៏ល្អប្រសើររបស់យុវជនចិននៅក្នុងយុគសម័យថ្មីដែលមានទំនុកចិត្ត ពឹងផ្អែកលើខ្លួនឯងនិងស្វាហាប់។
លោកXi Jinpingបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត “ផែនការ៥ឆ្នាំទី១៥” វាជាពេលវេលាដ៏ល្អសម្រាប់យុវជនក្នុងការបង្កើតសមិទ្ធផល សង្ឃឹមថា អ្នកទាំងអស់គ្នានឹងឱបក្រសោបឧត្តមគតិដ៏ឧត្តុង្គឧត្តម ខិតខំតស៊ូ និងជំរុញយុវជនទាំងឡាយឱ្យរួមបញ្ចូលការស្វែងរកផ្ទាល់ខ្លួនទៅក្នុងនិម្មានកម្មអភិវឌ្ឍន៍នៃប្រទេសជាតិ បង្កើតសមិទ្ធផលថ្មីៗជាបន្តបន្ទាប់នៅក្នុងមុខតំណែងរៀងៗខ្លួន ដើម្បីរួមចំណែកជាកម្លាំងយុវជនក្នុងដំណើរថ្មី៕
