អ្នកគាំទ្រ​ភ្ញាក់ផ្អើលក្រោយ​ឃើញ​លោក Trump ​ជិះ​ក្នុង​រថយន្ត​នៅ​ខាង​ក្រៅពី​មន្ទីរពេទ្យ​

សារព័ត៌មាន​ Cambodia News/

អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​ដែល​គាត់​កំពុង​ព្យាបាល​ជំងឺ​កូ​វីដ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​គាត់​បាន​ជិះ​ក្នុង​រថយន្ត​បើក​ឆ្លងកាត់​ពួកគេ​។​ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC​។​

​ដោយមាន​ពាក់​ម៉ាស​លោក​ប្រធានាធិបតី​អាមេរិក បាន​គ្រវី​ដៃ​នៅ​ខាងក្នុង​រថយន្ត បន្ទាប់ពី​លោក​និយាយ​ក្នុង Twitter ថា​លោក​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​គួរឱ្យភ្ញាក់ផ្អើល​មួយ​។​ លោក Trump ដែល​ត្រូវបាន​គេ​រិះគន់​ចំពោះ​ការគ្រប់គ្រង​របស់គាត់​លើ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ក៏បាន​និយាយ​ផងដែរ​ថា គាត់​បានដឹង​ច្រើន​អំពី​វីរុស​នេះ​កូ​រ៉ូ​ណា​។​

​ស្ថានភាព​របស់លោក​ប្រធានាធិបតី​កំពុងមាន​ភាពប្រសើរឡើង ​ខណៈពេលដែល​គាត់​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូ​វីដ​១៩​នៅឯ​មន្ទីរពេទ្យ​យោធា​ ហើយ​គាត់​អាច​ត្រឡប់​ទៅ​សេត​វិមាន​វិញ​បាន​នៅ​ថ្ងៃ​ចន្ទ​នេះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​វេជ្ជបណ្ឌិត​ដែល​កំពុង​ដឹកនាំ​ការព្យាបាល​គាត់​។​ ​ព័ត៌មាន​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​សារ​ផ្ទុយគ្នា​ជាច្រើន​ចេញពី​សេត​វិមាន​អំពី​ស្ថានភាព​របស់លោក Trump បាន​បណ្តាល​ឲ្យ​មាន​ការភាន់ច្រលំ​យ៉ាងខ្លាំង​អំពី​សុខភាព​របស់គាត់​។​

​លោក​វេជ្ជបណ្ឌិត Sean Dooley បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​មន្ទីរពេទ្យ​យោធា​ជាតិ Walter Reed ដែលជា​កន្លែង​លោក Trump ទទួល​ការព្យាបាល​ចាប់តាំងពី​ថ្ងៃ​សុក្រ​មក​ថា “​អ្នកជំងឺ​បន្ត​ធូរស្បើយ​។ គាត់​នៅតែ​មិន​ក្តៅខ្លួន​តាំងពីព្រឹក​ថ្ងៃ​សុក្រ​មក​”​។​ ​លោក Trump បានចេញ​វីដេអូ​រយៈពេល​៤​នាទី​កាលពី​ថ្ងៃ​សៅរ៍​ដែល​ក្នុងនោះ​គាត់​បាន​និយាយថា ការធ្វើ​តេស្ត​ពិតប្រាកដ​អំពី​ស្ថានភាព​របស់គាត់​នឹង​កើតមាន​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខ​៕

Related Articles

Back to top button
Close
Close