ម៉ូស្គូ​ប្រតិកម្ម​ខ្លាំង​ទល់​នឹង​“ច្បាប់​ប្រឆាំង​រុស្ស៊ី”​ ទើប​អនុម័ត​ដោយ​សភា​អាមេរិក​

ច្បាប់ប្រឆាំងរុស្ស៊ី”នេះ មានឈ្មោះថា “ច្បាប់Magnitsky” អនុម័តដោយព្រឺទ្ធ សភាស.រ.អា.យប់មិញ ដោយសំឡេងគាំទ្រដល់ទៅ៩២ លើ១០០សំឡេងជំទាស់គឺតែ ៤សំឡេង ប៉ុណ្ណោះ។ ម៉ូស្គូ បានប្រតិកម្មភ្លាមភ្លែតគឺទាំងលោករដ្ឋមន្ត្រី ការបរទេស Serguei Lavrov ផ្ទាល់ ទាំងដោយក្រសួងការបរទេសដែលបានចេញ សេចក្តីថ្លែងការណ៍ពិសេស។

ខ្លឹមសារច្បាប់នោះគឺសំដៅដាក់ទណ្ឌកម្មមន្ត្រីរុស្ស៊ីណាដែលតាមយោបល់ ក្រុង វ៉ាស៊ីនតោន គឺពាក់ព័ន្ធនឹងមរណៈភាពមេធាវីជាតិរុស្សី ឈ្មោះ Serguei Magnitsky នៅក្នុងមន្ទីរ ឃុំឃាំង នៃពន្ធនាគារក្រុងម៉ូស្គូកាលពីខែវិច្ឆិកាឆ្នាំ ២០០៩ ពេលគាត់អាយុទើប៣៧ឆ្នាំសោះ។ មេធាវីនេះ កាលគាត់នៅរស់បានធ្វើការ ឲ្យក្រុមហ៊ុនវិនិយោគអង់គ្លេស ឈ្មោះ មូលនិធិ Hermitage Capital។ គាត់បាន ត្រូវអាជ្ញាធររុស្ស៊ីចាប់ខ្លួនក្នុងឆ្នាំ២០០៨តាមបទចោទប្រកាន់ថាជួយក្រុមហ៊ុន នោះឲ្យគេចពីការបង់ពន្ធរាប់ លានៗដុល្លារ ទៅក្នុងថវិការុស្ស៊ី។

ប៉ុន្តែ រូបគាត់ផ្ទាល់ បានច្រានចោលការចោទប្រកាន់នោះ ដោយលើកឡើងថា មូលហេតុពិតនៃការចាប់រូបគាត់គឺមកពីគាត់ហ៊ានបរិហារទង្វើពួកមន្ត្រីរុស្ស៊ីដែល បានស៊ុំគ្រលំគ្នាលួចលុយពីរតនាគារជាតិអស់៥.៤០០លានរូប្ល ឫស្មើនឹង២៣០ លាន ដុល្លារ។មជ្ឈដ្ឋានបស្ចិមលោកដែលជួយឈឺឆ្អាលមរណៈភាពលោក Magnitskyសន្និដ្ឋានថា ពួកឆ្មាំគុកច្បាស់បានទទួលបទណែនាំឲ្យផ្តាច់ជីវិតគាត់ ដើម្បីកុំឲ្យគាត់អាចលើកយកមកបង្ហាញនូវភស្តុតាងទល់នឹងពួកមន្ត្រីរុស្ស៊ី ពុក រលួយ។

ច្បាប់ដែលព្រឺទ្ធសភាអនុម័តនោះ ហាមមិនឲ្យចេញទិដ្ឋាការដល់មន្ត្រីរុស្ស៊ី ទាំងនោះសម្រាប់ធ្វើដំណើរចូលស.រ.អា. ហើយលុយដែលពួកគេផ្ញើទុកនៅតាមធនា គារអាមេរិក ក៏ដូចជា ទ្រព្យសម្បត្តិគេនៅស.រ.អា. នឹងត្រូវអាជ្ញាធរអាមេរិកផ្អាប់ ទុកមិនឲ្យគេប្រើប្រាស់ឡើយ។

តាមកាសែតរុស្ស៊ីបង្ហើបឲ្យដឹងមន្ត្រីរុស្ស៊ីដែលជាប់ទណ្ឌកម្ម អាមេរិកនេះ អាច មានចំនួន៦០នាក់ដែលជាមន្ត្រីក្រសួងមហាផ្ទៃក្រសួងយុត្តិធម៌ស្ថាប័នរដ្ឋអាជ្ញា ។ល។

ព្រឹកមិញមុននឹងចេញដំណើរពីក្រុង Dublin ជាទីដែលគាត់បានចូលរួមក្នុងសម័យប្រជុំ លើកទី១៩នៃប្រមុខការទូត៥៦ប្រទេសសមាជិកOSCEត្រឡប់មកម៉ូស្គូវិញលោកSerguei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថ្លែងថា រុស្ស៊ីក៏នឹងបិទព្រំដែនខ្លួនសម្រាប់ ពួកមន្ត្រីអាមេរិកណាដែលជាប់ពិរុទ្ធមែនពិតក្នុងបទរំលោភបំពានលើសិទ្ធិមនុស្ស ហើយចំនួនហាមមិនឲ្យពួកគេចូលរុស្ស៊ីគឺស្មើនឹងចំនួនមន្ត្រីរុស្ស៊ីដែលហាមមិនឲ្យ ចូលអាមេរិក។

ក្រសួងការបរទេសរុស្ស៊ី ក្នុងសេចក្តីថ្លែងការណ៍ខ្លួនចាត់ទុកការអនុម័ត “ច្បាប់ Magnitsky” ដោយព្រិទ្ធសភាអាមេរិកថាជា “ ឈុតល្ខោនគ្ឌុងគ្ឌាំងមិនទំនង” សោះ។ក្រសួងនេះលំអិតថាជារឿងចម្លែកនិងព្រៃផ្សៃតែម្តងដែលរុស្ស៊ីឮការរិះ គន់អំពីសិទ្ធិមនុស្សពីខាងប្រទេស ដែលក្នុងសតវត្សរ៍ទី២១ទៅហើយ បែរទៅជា ផ្តល់លក្ខណៈស្របច្បាប់ជាផ្លូវការតែម្តង ដល់ការវាយធ្វើបាបសួរចម្លើយនិង ប្រព្រឹត្តជារឿយៗ ការចាប់ពង្រត់ប្លន់យកពលរដ្ឋជាតិដទៃ នៅតាមគ្រប់ច្រក ល្ហកក្នុងលោក។ ចម្លើយពីខាងរុស្ស៊ីនឹងកើតមានចៀសមិនផុតឡើយ។

នាទីទទួលខុសត្រូវចំពោះចំហាយអវិជ្ជមាននៃ“ច្បាប់Magnitsky”នោះមកលើទំនាក់ ទំនងរុស្ស៊ី-អាមេរិកគឺធ្លាក់ទាំងស្រុងទៅលើភាគីអាមេរិក៕ដោយកែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close