ប្រតិកម្មបន្តកើតមានក្រោយ​ព្រះរាជអាជ្ញាចោទប្រកាន់​​ឈូក បណ្ឌិតពីបទបង្ក​របួសស្នាម

មេដឹកនាំ​សហជីព និង​មន្ត្រី​អង្គការ​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជាបាន​សម្តែង​ការ​មិន​សប្បាយចិត្ត​យ៉ាងខ្លាំង និង​បាន​ព្រមាន ធ្វើការ​តវ៉ា​ដ៏​ធំ​មួយ​នាពេល​ឆាប់ៗ​ខាងមុខនេះ ប្រឆាំងនឹង​ការ​សម្រាល​បទចោទប្រកាន់​របស់​តុលាការ ដោយ​គ្រាន់តែ​ចោទ​ប្រកាន់​ លោក​ ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ពីបទ​បង្ក​របួសស្នាម ដោយ​អ​ចេតនា​។

លោក ឈូក បណ្ឌិតជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​ក្នុង​ការ​បាញ់​ប្រហារ​ទៅ​លើ​​កម្ម​ការី​នី​រោង​ចក្រ កៅ​វ៉េ ចំនួន ៣ នាក់ ឲ្យ​របួស ក្នុងពេល​កំពុង​តវ៉ា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហា​ថេ​ន នៅ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២ ។

លោក ហ៊ឹង ប៊ុន​ជា ព្រះរាជអាជ្ញា​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា លោក​បាន​ចោទ​លោក ឈូក​ បណ្ឌិត ក្នុង​បT​បង្ក​របួសស្នាម ដោយ​អ​ចេតនា​។ ចំពោះ​ការ​កំណត់ពេល​សវនាកា​រ នៅ​មិនទាន់​កំណត់​ទេ ពីព្រោះ​ចៅក្រម​កំពុងតែធ្វើការ​អង្កេត​ប​ន្ថែ​ម​។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់ ដោយ​ចាត់​ទុក​ចំណាត់ការ​របស់​ព្រះរាជអាជ្ញា មិន​ត្រឹមត្រូវ​របស់​តុលាការខេត្ត​ស្វាយរៀង​យ៉ាងនេះ​ថា ប្រព័ន្ធតុលាការ​នៅ​កម្ពុជា ទទួលរង​ឥទ្ធិពល​អ្នកនយោបាយ​កាន់អំណាច​សព្វថ្ងៃនេះ​។ ​

​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រតិកម្ម​ថា បើ​សិនជា​តុលាការ ធ្វើ​របៀបនេះ វា​ជា​ករណី​យឺតយ៉ាវ​មែនទែន ដោយសារ​បទ​បង្ក​របួស​ស្នាម​ ។ បើសិនជារ​កលោក ឈូក បណ្ឌិត អត់​ឃើញ​វា​ជា​បញ្ហា​មួយ ដែល​ឲ្យ​សង្គម​ស៊ីវិល និង​ក្រុមគ្រួសារ​ជនរងគ្រោះ មិន​សប្បាយចិត្ត​ទេ​។ ព្រោះ​រឿង ឈូក បណ្ឌិត នេះ វា​ល្បី​ទូទាំង​ពិភពលោក​ទៅហើយ បើសិនជា​តុលាការ​ដាក់​ត្រឹម​ថា បង្ក​របួសស្នាម រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ត្រូវមាន​វិធានការ ចំពោះ​តុលាការខេត្ត​ស្វាយរៀង​។

លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​សិ​ទិ្ធ​មនុស្ស លីកាដូ​បាន​និយាយ​ថា ​អគ្គព្រះរាជអាជ្ញា​អម​មហាអយ្យការ​សាលាឧទ្ធរណ៍ ត្រូវតែ​ពិនិត្យមើល​បទ​ចោទ​នោះ​ឡើង​វិញ​​ នៅពេល​​ចោទ​ត្រឹមតែ​បទ​បង្ក​របួសស្នាម​បែបនេះ អគ្គព្រះរាជអាជ្ញា មាន​សិទ្ធិ​អធិបញ្ជា​លោក​ព្រះរាជអាជ្ញា ហ៊ឹង ប៊ុន​ជា នៃ​តុលាការ​ខេត្តស្វាយរៀង​ឲ្យ​ប្តូរ​បទ​ចោទ ឲ្យ​បាន​ត្រឹម​ត្រូវ​ជាថ្មី​ម្តងទៀត ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​៕

Related Articles

Back to top button
Close
Close