ស្រវឹង​បើក​រថ​យន្ត​រេចង្កូត​បុក​ចូល​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២០​និង​១០​នាទី​យប់ ថ្ងៃទី​២០ ខែមករា  បុរស​ម្នាក់​បើករថយន្ត​ចេញពី​ផឹកស៊ី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ២៧១ ហើយ​រេ​ចង្កូត​បុក​ចូល​លំនៅដ្ឋាន​ដែលមាន​យីហោ ណុ​ត​ស៊ីន​ន់ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​ ដ្ឋាន​ ធ្វើ​ឲ្យ​រង​ការខូចខាត​ជា​ដំណំ។

មុនពេល​កើតហេតុ​គេ​បាន​សង្កេតឃើញ បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា បាន​បើករថយន្ត​មួយគ្រឿង ម៉ាកហាយឡែនឌឺ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-8397 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយបាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​មួយគ្រឿង​នេះ បាន​រេ​ចង្កូត​ទៅខាង​ស្តាំ​ដៃ​បុក​របង និង​ធ្លាយ​ដល់​ទ្វារ​លំនៅដ្ឋាន​ដែលមាន​យីហោ ណុ​ត​ស៊ីន​ន់ ដែល​បណ្តាល​ឲ្យ​រថយន្ត​បង្កហេតុ​ត្រូវ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ ទាំងស្រុង និង​របង​ផ្ទះ​រួម​ជាមួយនិង​ទ្វារផ្ទះ​ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ​។ ជុំវិញ​ហេតុការណ៍​ខាងលើនេះ ពុំមាន​នរណាម្នាក់ ត្រូវ​រងរបួស​ឡើយ​។​

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ខណ្ឌទួលគោក បាន​ចុះមក​អន្តរាគមន៍​ធ្វើការ​វាស់វែង នាំយក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​រងចាំ​ដោះស្រាយ​សំណង​ជូន​ភាគី​ម្ចាស់ផ្ទះ​រងគ្រោះ​៕

ដោយ៖ ហេង នាង​

1589_PHTO03591589_IMG_0033

Related Articles

Back to top button
Close
Close