ព័ត៌មានជាភាសាខ្មែរ
-
វិបត្តិដីធ្លីនៅកម្ពុជាអាចនាំឲ្យមានអស្ថិរភាពក្នុងសង្គម
ថ្ងៃទី៥ មករា ២០១២ សហរដ្ឋអាមេរិក បានព្រមានថា វិបត្តិដីធ្លីនៅកម្ពុជា អាចនាំឲ្យមានអស្ថិរភាពក្នុងសង្គម ដោយសារការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ នឹងមានការចាប់ខ្លួនក្រុមអ្នកតវ៉ាចំនួន ១០នាក់ ហើយនឹងបានធ្វើឲ្យមនុស្សប្រមាណ ៤០នាក់រងរបួសក្នុងហេតុការណ៍ហិង្សានោះ។ លោក ស្ហ៊ន ម៉ាគីនថូស មន្ត្រីនាំពាក្យនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បាននិយាយថា សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភ ពីបញ្ហាទំនាស់ដីធ្លីជាច្រើនដោយគ្មានការដោះស្រាយ អាចនាំឲ្យមានអស្ថិរភាពក្នុងប្រទេស។…
Read More » -
បញ្ចប់ការតវ៉ារបស់ប្រជាពលរដ្ឋនៅបុរីកីឡា
នៅថ្ងៃពុធ ទី៤ មករា កម្លាំងសន្តិសុខការពារក្រុមហ៊ុនផានអ៊ីម៉ិច និងសមត្ថកិច្ចចម្រុះខណ្ឌ៧មករា បានអនុវត្តបញ្ចប់ឱសានវាទចុងក្រោយ និងបិទផ្លូវតវ៉ាលើករណីជម្លោះដីនៅតំបន់បុរីកីឡា។ នៅថ្ងៃពុធ ម៉ោង ១២ ថ្ងៃត្រង់នេះអាជ្ញាធរមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់មានវត្តមាននៅលើដី ជម្លោះក្នុងតំបន់នោះទៀតឡើយ ។ ក្នុងចំណោមប្រជាពលរដ្ឋជិត ៣ពាន់គ្រួសារ មានប្រជាពលរដ្ឋប្រមាណជាង ២០០គ្រួសាត្រូវបានអាជ្ញាធរបណ្ដេញចេញពីដីមានជម្លោះ។ អភិបាលខណ្ឌដូនពេញ លោក សុខ…
Read More » -
សៀវភៅថ្មីជាកាដូសម្រាប់ ហ៊ុន សែន និងភិរិយាក្នុងខួបមង្គលការលើកទី ៣៦ ឆ្នាំ
ភ្នំពេញ៖ អ្នកកាសែតកម្ពុជាមួយរូបនៅថ្ងៃទី ៥ មករា ឆ្នាំ ២០១២ នេះ បានចេញផ្សាយសៀវភៅថ្មីមួយដែលជាស្នាដៃនិពន្ធរបស់ខ្លួនមានចំណងជើងថា «ហ៊ុន សែន – នយោបាយ និងអំណាចក្នុងប្រវត្តិសាស្ត្រខ្មែរជាង ៤០ ឆ្នាំ»។ សៀវភៅដែលមានចំនួនជាង ៣៥០ ទំព័រជាភាសារខ្មែរនេះបានចេញផ្សាយនៅថ្ងៃទី ៥ មករា…
Read More » -
កាដូសៀវភៅថ្មីជូនសម្តេច ហ៊ុន សែន និងលោកជំទាវក្នុងខួបមង្គលការគម្រប់ ៣៦ ឆ្នាំ
ពិធីសម្ពោធន៍សៀវភៅថ្មីដែលមានចំណងជើងថា «ហ៊ុន សែន – នយោបាយ និងអំណាចក្នុងប្រវត្តិសាស្ត្រខ្មែរជាង ៤០ ឆ្នាំ» អាចរកទិញបាននៅបណ្ណាគារ តូបកាសែត ម៉ូញូមិនប៊ុក និងនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ៥ មករា ឆ្នាំ ២០១២ វេលាម៉ោង ១៣:០០ សៀវភៅថ្មីនេះជាកាដូជូនសម្តេច…
Read More » -
មណ្ឌលសុខភាពស្រុកបរិបូណ៌យកតម្លៃព្យាបាលជំងឺខ្ពស់
មណ្ឌលសុខភាពស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានប្រជាពលរដ្ឋប្រតិកម្មចំពោះ ការយកកម្រៃសេវាព្យាបាលក្នុងតម្លៃខ្ពស់ជាងមន្ទីរពេទ្យឯកជន ជាពិសេសគឺសេវាថែទាំសុខភាពស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ។ លោក ឡឹក គឹមឡាយ មេឃុំពន្លៃ បានឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើននាក់ បានលើកឡើងថា តម្លៃសេវាព្យាបាលជំងឺជាទូទៅនៅមណ្ឌលសុខភាពស្រុកបរិបូណ៌ គឺមានតម្លៃខ្ពស់ដូចសេវាសុខភាពឯកជន ដែលមិនអាចឲ្យពួកគាត់ទទួលយកបាន។ អ្នកស្រី ភិន ចន្ទនី…
Read More » -
បុរស៣នាក់នៅបាត់ដំបង ត្រូវបានប៉ូលិសចាប់ខ្លួន
អ្នកភូមិបីនាក់ត្រូវបាន តុលាការខេត្តបាត់ដំបង បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីតុលាការបានធ្វើការសាកសួរនៅព្រឹកថ្ងៃពុធ ២៩ ធ្នូ ២០១១នេះ។ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ឌឹម សារឿន មកពីគណបក្សសមរង្ស៊ីបាននិយាយនៅថ្ងៃ ២៩ ធ្នូ ថា អ្នកភូមិទាំងបីនាក់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទរារាំងកងកម្លាំងមានសមត្ថកិច្ច…
Read More » -
មេធាវីលោក សម រង្ស៊ីត្រូវបានសមត្ថកិច្ចចាប់ខ្លួន
មេធាវីការពារក្ដីលោក លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង លោកជូង ជូងី ត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលចាប់ខ្លួននៅថ្ងៃ ២៩ ធ្នូ ក្នុងភាពអាថ៌កំបាំង ដែលខាងក្រសួងមហាផ្ទៃ បដិសេធថា គេមិនបានដឹងពីករណីចាប់ខ្លួនទេ តែខាងគណៈមេធាវីអះអាងថា គេយកលោក ជូង ជូងី ទៅឃុំខ្លួនក្នុងក្រសួងមហាផ្ទៃ។ ក្រុមគ្រួសារលោក…
Read More » -
ហ៊ុន សែន ថាបក្សសមរង្ស៊ីលេងធម៌ក្ដៅដល់សមាជិកខ្លួនរឿងបោះឆ្នោត
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា មេដឹកនាំគណបក្សសមរង្ស៊ី បានបង្ខំសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនឲ្យបោះឆ្នោតឲ្យបក្ស សម រង្ស៊ី។ ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សារបស់វិទ្យាស្ថានវ៉ាន់ដា នៅឯវិទ្យាស្ថានអប់រំនាថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១១ នេះ សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបង្ខំនេះមានរូបភាពដូចជាដកទូរស័ព្ទដៃពីសមាជិក និងបង្ខំឲ្យសមាជិកសមាជិកាស្បថបញ្ជាក់ភាពស្មោះត្រង់ជាដើម។ …
Read More » -
ទណ្ឌិតថៃឈប់ប្ដឹងតទៅទៀតហើយ
ទណ្ឌិតជាជនជាតិថៃ ហើយជាសកម្មជនរបស់ក្រុមអាវលឿងពីរនាក់ គឺលោក វីរៈ ស៊ុមក្វាមឃីត និងអ្នកស្រី រ៉ាទ្រី ភិប៉ាតាណាប៉ៃប៊ូន ត្រូវបានតុលាការសាលាឧទ្ធរណ៍កម្ពុជាកោះហៅមកសាកសួរនៅថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១១ នេះពីរឿងពួកគេមិនប្ដឹងឧទ្ធរណ៍វិញ។ អ្នកទាំងពីរ ដែលបានជាប់ទោសក្នុងបទចារកម្ម និងឆ្លងដែនខុសច្បាប់ចូលទឹកកម្ពុជាបានប្រាប់តុលាការថា ពួកគេបានព្រមដកពាក្យបណ្ដឹង ហើយឈប់ប្ដឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញហើយ។ មន្ត្រីតុលាការមួយរូបបាននិយាយថា…
Read More » -
បង្ហោះរូបនគរបាលចរាចរដាក់ក្នុង ដាក់ FaceBook
សមត្ថកិច្ចនគរបាលឈរជើងនៅកែងផ្លូវមួយក្នុងរាជធានីភ្នំពេញត្រូវបានគេថត ហើយបង្ហោះតាមFaceBook ដោយអ្នកខ្លះចំអកឲ្យថា នោះមិនមែនជារឿងថ្មីឡើយ តែវជា ទម្លាប់។ នៅក្នុងរូបភាពនោះ គឺអ្នកលេង FaceBookមើលមិនច្បាស់ ថាតើនគរបាលរូបនោះទទួលអ្វីពីអ្នកនៅក្នុងរថយន្តទេ តែអ្នកខ្លះបានសរសេរថា ទំនងជានគរបាលរូបនោះស្គាល់អ្នកជិះរថយន្ត ទើបគាត់លូកចាប់ដៃស្វាគមន៍ជាការគួរសម៕
Read More »