ព័ត៌មានជាភាសាខ្មែរ
-
លោក ចាន់ ចេង តំណាងរាស្ត្របក្សប្រឆាំងភៀសខ្លួនដល់បារាំងហើយ
លោក ចាន់ ចេង តំណាងរាស្ត្រខេត្តកណ្ដាលគណបក្សសមរង្ស៊ី បានរត់ភៀសខ្លួនទៅដល់ប្រទេសបារាំងហើយ បន្ទាប់ពីរដ្ឋសភាជាតិបានដកអភ័យឯកសិទ្ធិរូបលោកចេញពីតំណាង រាស្ត្រកាលកាលពីពេលថ្មីៗនេះ។ សមាជិករដ្ឋសភាភាគច្រើនបានសម្រេចដកអភ័យឯកសិទ្ធិលោក ចាន់ ចេង នៅថ្ងៃទី២០ ធ្នូ ឆ្នាំ២០១១ ដើម្បីបើកផ្លូវឲ្យតុលាការខេត្តកណ្ដាល កាត់ទោសរូបលោក ពីចោទប្រកាន់ថា លោ ក បានចូលរួមរំដោះសកម្មជនគណបក្សសមរង្ស៊ីម្នាក់ឲ្យចេញពីពន្ធនាគារខេត្តកណ្ដាល៕
Read More » -
វាយកម្ទេចស្ពានពេជ្រចោល
ស្ពានឆ្លងទៅកោះពេជ្រ ដែលមានមនុស្សស្លាប់ប្រមាណ ៣៥៣នាក់ កាលពីឆ្នាំ២០១០ ដោយសារផ្អើលរត់ជាន់គ្នានោះ ត្រូវបានក្រុមហ៊ុនវាយកម្ទេចចោលហើយនៅថ្ងៃទី ២៧ ធ្នូ នេះ ។ លោក ទូច សំណាង ប្រធានគម្រោងរបស់ក្រុមហ៊ុន អូ.ស៊ី. អាយ.ស៊ី បាននិយាយថា ការកំទេចស្ពានពេជ្រនេះ គឺមិនមែនជាប់ទាក់ទងទៅនឹងរឿងមនុស្សស្លាប់នោះទេ ដោយលោកអះអាងថា…
Read More » -
រកឃើញសាកសពកម្មករខ្មែរធ្វើការឲ្យចិនអស់ហើយ
សាកសពកម្មករខ្មែរ៨នាក់ធ្វើការនៅអណ្តូងរ៉ែមាសរបស់ថៅកែចិននៅខេត្តក្រចេះ ត្រូវ បានសមត្ថកិច្ច រក ឃើញអស់ហើយនៅម៉ោង១២ ថ្ងៃទី២៥ ខែធ្នូ នេះ។ សាកសពទាំងនោះបានរកឃើញចាប់ពីម៉ោង៣ ទៀបភ្លឺ។ កម្មករទាំងនោះបានរងគ្រោះ បន្ទាប់ពីបានជាប់គាំងក្នុងរណ្ដៅដីជម្រៅ ៣០០ ម៉ែត្រ កាលពីថ្ងៃទី ២៣ ខែធ្នូ វេលាម៉ោង ១១ និង៣០នាទី។…
Read More » -
មន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី៖ ការស្នើសុំឲ្យដោះលែងជនជាតិរុស្ស៊ីរំលោពក្មេងស្រីខ្មែរគឺជាសិទ្ធិរបស់រាជរដ្ឋាភិបាល
លោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបាននិយាយថា ការសម្រេច ចិត្តរបស់រាជរដ្ឋាភិបាលក្នុងការស្នើសុំព្រះមហាក្សត្រឲ្យដោះលែងលោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov ទណ្ឌិតជនជាតិរូស៊ីនេះជាសិទ្ធិសម្រេចរបស់កម្ពុជា។ លោក ស៊ីផាន បានបញ្ជាក់ថា ការដោះលែងទណ្ឌិតជនជាតិរុស្ស៊ីរូបនេះ គឺមិនមែនជាការផ្លាស់ប្ដូរនឹងអ្វីមួយឡើយ ពិសេសមិនមែនជាការប្ដូរនឹងដាក់ការវិនិយោគទុនអភិវឌ្ឍន៍កោះពស់ នៅខេត្តព្រះសីហនុ នោះឡើយ។ កាលពីថ្ងៃ២៣…
Read More » -
អ៊ីនធឺណិតអាចប្រឈមនឹងការគ្មានកូន
យោងតាមរបាយការណ៍សិក្សាថ្មីមួយបានបង្ហាញថា រលកសញ្ញា WiFi ពីកុំព្យូទ័ររបស់អ្នក អាចប៉ះពាល់ដល់មេជីវិតរបស់អ្នកបាន។ ក្រុមអ្នកស្រាវជ្រាវបានយកទឹកកាមបុរស ២៩នាក់ មកធ្វើការពិសោធន៍ ហើយទឹកកាមទាំងនោះត្រូវបានដាក់នៅក្រោមរលកសញ្ញា WiFi ដែលតភ្ជាប់ទៅនឹងកុំព្យូទ័រ។ បន្ទាប់ពីតាមដាន រយៈពេល ៤ម៉ោង គេសង្កេតឃើញថា មួយភាគបួននៃមេជីវិត លែងធ្វើចលនា ហើយ ៩ភាគរយផ្សេងទៀតបានបង្ហាញថា រងការបំផ្លាញ…
Read More » -
កម្មករខ្មែរ ៨ នាក់ស្លាប់ក្នុងអណ្ដូងរ៉ែនៅខេត្តក្រចេះ
អ្នកជំនាញកំពុងប្រើម៉ាស៊ីនបូមទឹកពីក្នុងរណ្ដៅរ៉ែមាសនៅខេត្តក្រចេះ ដើម្បីយកសពជនរងគ្រោះកម្មករខ្មែរចំនួន ៨នាក់ ដែលបានស្លាប់ បន្ទាប់ពីបានជាប់គាំងក្នុងរណ្ដៅដីជម្រៅ ៣០០ ម៉ែត្រ កាលពីថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ១១ និង៣០នាទី។ លោក ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តក្រចេះ បាននិយាយនៅថ្ងៃទី២៤ ខែធ្នូ ថា កម្មករអណ្តូងរ៉ែមាសចំនួន…
Read More » -
កម្ពុជាមិនដកពាក្យបណ្តឹងពីតុលាការយុត្តិធម៌អន្តរជាតិទេ
បើទោះជាគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ (JBC) បន្តជួបពិភាក្សាគ្នាពីបញ្ហាជាប់គាំងជម្លោះព្រំដែនជាយូរមកហើយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាមិនដកពាក្យបណ្តឹងចេញពីតុលាការយុត្តិធម៌អន្តរជាតិ ក្នុងទីក្រុងឡាអេ (ICJ) ឲ្យបកស្រាយសាលដីកា ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារនោះដែរ។ លោក កុយ គួង មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៤ ធ្នូ នេះបានប្រាប់អ្នកសារព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជំហរយ៉ាងច្បាស់ថា ខ្លួនមិននឹងមិងដកសំណើនេះទេ។ លោក…
Read More » -
ព្រះមហាក្សត្រលើកលែងទោសដល់ថៅកែជនជាតិរុស្ស៊ី
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាផ្ទាល់របស់អតីតព្រះមហាក្សត្រ នៅពីថ្ងៃ២៣ ធ្នូ នេះត្រូវបានសារព័ត៌មានដកស្រង់បន្ទូលថា ការលើកលែងទោសរបស់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដល់លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) ថៅកែជនជាតិរូស្ស៊ី បានធ្វើឡើងតាមសំណើរបស់រដ្ឋាភិបាល។ លោក អាស៊ីត្រូហ្វីមូហ្វ ត្រូវបានសមត្ថកិច្ចកម្ពុជា…
Read More » -
ល្បែងភ្នាល់គ្នាស៊ីលុយពីរឿងលោក សម រង្ស៊ី
មានគេកំពុងលេងល្បែងភ្នាល់គ្នាស៊ីលុយពីរឿង ថាតើលោក សម រង្ស៊ី អាចចូលស្រុកបានឬក៏អត់នៅមុនបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ខាងមុខនេះ។
Read More »