ព័ត៌មានជាភាសាខ្មែរ
-
តុលាការមិនឃាត់ខ្លួនឈូកបណ្ឌិតទេបើទោះបីសារភាពបាញ់កម្មករក្តី
តុលាការខេត្តស្វាយរៀង មិនបានឃាត់ខ្លួនជនសង្ស័យ ដែលជាអតីតអភិបាលក្រុងបាវិតទៅតាមការទទួចរបស់ជនរងគ្រោះ អង្គការសង្គមស៊ីវិលចំននួន ៣២ និងមជ្ឈដ្ខានជាច្រើនទៀតនោះទេ បើទោះបីជាជនសង្ស័យបានសារភាពថា ខ្លួនបានបាញ់ប្រហារទៅលើកម្មករក្តី។ កាលពីម្សិលមិញ លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ជាជនសង្ស័យតែម្នាក់គត់ ក្នុងការបាញ់ប្រហារ ទៅលើកម្មករ ៣ នាក់ ឲ្យរងរបួសធ្ងន់ នៅក្នុងការតវ៉ាមួយ កាលពីថ្ងៃទី…
Read More » -
អំពើឆក់ប្លន់នៅភ្នំពេញកើតមានរាល់ថ្ងៃធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ
ភ្នំពេញ: ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ បានអះអាងថា សកម្មភាពចោរឆក់ខ្សែក ប្លន់ម៉ូតូ និងប្លន់សម្លាប់អាជីវករដូរលុយ ឬលក់មាស នាទីក្រុងភ្នំពេញ ជនល្មើសបានធ្វើសកម្មភាព ហាក់មិនកោតខ្លាចសមត្ថកិច្ចឡើយ។ អំពើឆក់ប្លន់ទាំងអស់នេះបានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះជនល្មើសធ្វើសកម្មភាពឆក់ប្លន់រាល់ថ្ងៃសមត្ថកិច្ចពុំទាន់មានលទ្ធភាពទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។ លោក ជួប សម្បត្តិ ជាតំណាងពលរដ្ឋសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…
Read More » -
កម្ពុជាបញ្រ្ជាបការយល់ដឹងអំពីអាស៊ានដល់យុវជន
កាលពីថ្ងៃទី ១៥ មីនា ២០១២ ក្រុមមន្រ្តីរដ្ឋាភិបាលកម្ពុជា និងសិស្សនិស្សិតជាង ៣០០០នាក់ បានមកជួបជុំគ្នាស្វែងយល់បន្ថែមអំពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ឱ្យយល់កាន់តែច្បាស់ថែមទៀតនាគ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២។ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំ ហុង រដ្ឋមន្រ្តីក្រសួងការបរទេស បានថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិអំពីអាស៊ានរបស់ប្រទេសកម្ពុជាថា ជារៀងរាល់ឆ្នាំអាស៊ានបាននាំឱ្យយុវជនរបស់ខ្លួន កាន់តែសិ្នទ្ធស្នាលគ្នានៅក្នុងជំរុំយុវជនអាស៊ាន និងការប្រជុំកាយឫទ្ធិអន្តរជាតិ។…
Read More » -
អ្នកប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងប្រឈមនឹងការឆ្លងមេរោគអេដស៍
អ្នកប្រើប្រាស់គ្រឿងញៀន រួមមានអំហ្វេតាមីន និងការចាក់ហេរ៉ូអីន ឫក៏គ្រឿងស្រវឹង អាចមានឱកាសឆ្លងមេរោគច្រើនជាងអ្នកដែលរួមភេទហើយមិនបានការពារ។ ចំពោះអ្នកដែលកំពុងលក់ដូរផ្លូវភេទដើម្បីដោះដូរគ្រឿងញៀន ប្រហែលជារកឃើញថាវាពិបាកហាមចិត្ត នូវអ្វីដែលពួកគេកំពុងប្រព្រឹត្តិ។ អ្នកប្រើគ្រឿងញៀន និងគ្រឿងស្រវឹង ភាគច្រើនបណ្តាលឲ្យមាន ការកាត់បន្ថយការប្រើ ស្រោមអនាម័យ និងការរួមភេទពុំមានសុវត្ថិភាព។ ជាញឹកញាប់ អ្នកប្រើប្រាស់សារធាតុញៀន មានដៃគូរួមភេទចម្រុះ។ ទាំងអស់នេះហើយ ធ្វើឲ្យពួកគេរឹតតែប្រឈមគ្រោះថ្នាក់ ក្នុងការឆ្លងមេរោគអេដស៍…
Read More » -
កម្ពុជា ថៃមានទំនាក់ទំនងល្អលើផ្នែកវិស័យសារព័ត៌មាន
ភ្នំពេញ: កាលពីថ្ងៃទី១៤ មីនា ២០១២ គណៈប្រតិភូថៃ ដែលដឹកនាំ ដោយលោកស្រី Ladavan Bua-Aim អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលថៃ ដោយមានអ្នកសារព័ត៌មាន របស់រដ្ឋ និងឯកជន បានចូលជួបពិភាក្សា និងសម្តែងការគួរសមជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅ នៅទីស្តីការក្រសួង។…
Read More » -
ស្ត្រីម្នាក់បានស្លាប់ក្រោយពេលប្តីសំពងនឹងដំបង
ភ្នំពេញ: ស្ត្រីដែលជាអ្នកដើររើសអេតចាយម្នាក់ដែលត្រូវប្តីវាយជាច្រើនដំបង ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្បែរសួនកុមារ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីរសៀលវេលាម៉ោង១ ថ្ងៃទី១៤ មីនា ២០១២ ។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ នី អាយុ ៤០ឆ្នាំ រីឯបុរសជាប្តីពុំត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ ដោយសារជននោះបានរត់គេចខ្លួនបាត់។ យោងតាមសម្តីជនអនាថានៅក្បែរនោះបានឲ្យដឹងថា កាលពីថ្ងៃទី…
Read More » -
មន្រ្តីកម្ពុជាអំពាវនាវឱ្យជនកម្ពុជាប្រើប្រាស់ភាសានិងអក្សរឱ្យបានត្រឹមត្រូវ
លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងទៅកាន់កិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរថា ការប្រើប្រាស់ភាសានិង អក្សរខ្មែរ ឱ្យបានត្រឹមត្រូវតាមការកំណត់របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរសំដៅលើកកម្ពស់ឧត្តមភាពនៃភាសាជាតិ ក៏ដូចជារួមចំណែកដល់ការអភិរក្ស និងអភិវឌ្ឍភាសា និង អក្សរខ្មែរ។ លោក សុខ អាន បន្តថា ក្នុងករណីដែលមានការយល់មិនស្របគ្នាទាំងវេយ្យាករណ៍ សំណេរ អំណាន…
Read More » -
កម្មការិនីនៅរោងចក្រកៅវ៉េ៣នាក់ដែលរងរបួសប្ដឹងលោកឈូក បណ្ឌិតពីបទមនុស្សឃាត
ក្រុមគ្រួសារកម្មការិនី ២នាក់ក្នុងចំណោម ៣នាក់ ដែលរបួសដោយសារការបាញ់រះក្នុងពេលតវ៉ានៅរោងចក្រកៅវ៉េ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូង នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ប្ដឹងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ពីបទប៉ុនប៉ុងមនុស្សឃាត និងទាមទារប្រាក់សំណងជំងឺចិត្ត និងប្រាក់ព្យាបាលរបួស។ ទាក់ទិននឹងពាក្យបណ្ដឹងនេះ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានផ្ដល់មេធាវី…
Read More » -
ពលរដ្ឋតំបន់បឹងកក់ទាមទារបញ្ចូលប្រជាពលរដ្ឋ៥៨គ្រួសារក្នុងទំហំដី១២,៤៤ហិកតា
ភ្នំពេញ: នៅព្រឹកថ្ងៃទី១៤ មីនា ២០១២នេះ ប្រជាពលរដ្ឋតំបន់បឹងកក់ជិត ១០០នាក់ បានប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារបញ្ចូលប្រជាពលរដ្ឋ ៥៨ គ្រួសារក្នុងទំហំដី ១២,៤៤ ហិកតា ដែលសម្ដេចតេជោប្រគល់ឲ្យ និងទាមទារបោះព្រំប្រទល់ដី ១២,៤៤ ហិកតា ឲ្យប្រជាពលរដ្ឋ ក្នុងតំបន់បឹងកក់ ដោយពុំមានពាក់ព័ន្ធជាមួយក្រុមហ៊ុន ស៊ូកា…
Read More » -
កម្ពុជាធ្វើម្ចាស់ផ្ទះក្នុងការបើកកិច្ចប្រជុំក្រៅផ្លូវការរបស់មេបញ្ជាការកងទ័ពអាស៊ាន
ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់កិច្ចប្រជុំក្រៅផ្លូវការរបស់អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី៩ ចាប់ពីថ្ងៃ២៨ដល់៣០មីនា ឆ្នាំ២០១២នេះ ដើម្បីពិភាក្សាអំពីការពង្រឹងសន្តិសុខ និង ការជួយអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិនៅក្នុងតំបន់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ណឹម សុវត្ថិ បានថ្លែង អះអាងថា កិច្ចប្រជុំដែលហៅកាត់ជាភាសាអង់គ្លេសថា ACDFIM នឹងមានការចូលរួមពីមេបញ្ជាការកងទ័ពនៃប្រទេសជាសមាជិករបស់អាស៊ានទាំង១០លើកលែងតែប្រទេសមីយ៉ាន់ម៉ា ដែលមានការរវល់ក្នុងការរៀបចំពិធីបុណ្យជាតិនៅប្រទេសរបស់ខ្លួន។ បើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ…
Read More »