ស្ត្រីម្នាក់បានស្លាប់ក្រោយ​ពេលប្តីសំពងនឹងដំបង

ភ្នំពេញ: ​ស្ត្រី​​​ដែល​ជា​អ្នក​ដើរ​រើស​អេត​ចាយ​ម្នាក់ដែល​ត្រូវ​ប្តី​វាយ​ជា​ច្រើន​ដំ​បង​​​ ​ត្រូវ​បាន​គេ​​​ប្រទះ​ឃើញ​​​ដេក​ស្លាប់​​​នៅ​​ក្បែរ​​សួន​​កុមារ​ ​​​វត្ត​បទុម​​វតី​​​ ​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ កាល​​ពីរសៀលវេលា​ម៉ោង​​​១ ​​ថ្ងៃទី​​១៤ មីនា ២០១២ ​​។

ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ​ នី​ អាយុ​ ៤០​ឆ្នាំ​ រីឯ​បុរស​ជា​ប្តី​ពុំ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នៅ​ឡើយ​ទេ ​ដោយ​សារ​​ជន​នោះ​បាន​រត់​គេច​ខ្លួន​បាត់​។

យោង​តាម​សម្តី​ជន​អនាថានៅ​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​ ១១​ មីនា​ ស្ត្រី​រង​គ្រោះ​នេះ​មាន​ទំ​នាស់​ជា​មួយ​បុរស​ជា​ប្តី​ ហើយ​ត្រូវ​បាន​បុរស​ជា​ប្តី​នោះ​យក​ដំ​បង​​វាយ​ជា​ច្រើន​ដំ​បង​នៅ​ម្តុំ​ក្បែរ​ព្រះបរម​រាជ​រាំង​ហើយ​ក៏​ដើរ​ទាំង​សភាព​សំ​បាក​មក​ដេក​​នៅ​ចំ​ណុច​ខាង​លើ​។

នៅ​ប្រមាណ​ពីរ​ថ្ងៃ​ក្រោយ​មក​គេ​ក៏​ឃើញ​ស្ត្រី​រង​គ្រោះ​​​បាន​ទៅ​រកទិញ​​ថ្នាំ​មក​ព្យាបាល​ដែរ​ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​ ១៤​ មីនា​ ស្រាប់​តែ​ឃើញ​ដេក​ស្លាប់​បាត់​ទៅ​ហើយ​។ ពេល​នេះ​សពស្ត្រី​រង​គ្រោះ​ត្រូវ​បាន​​​សមត្ថ​កិច្ច​កំពុង​ធ្វើ ​ការ​ត្រួតពិនិត្យ និង​ស្វែង​រក​មូល​ហេតុ​នៃ​ការ​ស្លាប់ឲ្យ​បាន​ច្បាស់​លាស់​៕

Related Articles

Back to top button
Close
Close