ព័ត៌មានជាភាសាខ្មែរ
-
មជ្ឈដ្ឋានទូទៅមើលឃើញថាការប្រឡងបាក់ឌុបឆ្នាំនេះហាក់ដូចជាមានលក្ខណៈធូររលុង
ដោយ៖ ហេង នាង Cambodia News នៅព្រឹកថ្ងៃទី០៨ សីហា ២០១២ ដែលជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១២ត្រូវ បានបញ្ចប់គេសង្គេតឃើញ ថា នៅខាងក្រៅតាមមណ្ឌលប្រឡងជាច្រើនកន្លែងភាពរញ៉េរញ៉ៃ គឺដែល អ្នកជួយបោះប្រ៊ីយ៉ុងជាច្រើនបានដឹងពីសំណួរ ចម្លើយ ជារួចក៏នាំគ្នាថតចម្លង ឯកសារសំណួរ ចម្លើយ គ្រប់មុខវិជ្ជាទាំងនោះបញ្ជូនឲ្យដល់ដៃបេក្ខជនប្រឡងនៅក្នុងថ្នាក់នីមួយៗយ៉ាង…
Read More » -
លោក ហោ ណាំហុង ជំរុញឲ្យអាស៊ានរួបរួមគ្នា
ដោយ សយ ដុល្លា លោក ហោ ណាំហុងរដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ០៨ខែសីហា ឆ្នាំ២០១២ បានជំរុញឲ្យអាស៊ានបន្តរួបរួមគ្នាដើម្បី សំរេចបាននូវការងាររួម ឈានឆ្ពោះទៅរកការបង្កើតសហគមន៍អាស៊ានតែមួយឆ្នាំ ២០១៥។ ថ្លែងនៅក្នុងឱកាសប្រារព្ធទិវាអាស៊ាននឹងខួបនៃការបង្កើតអាស៊ានរយៈពេល៤៥ឆ្នាំលោករដ្ឋមន្ត្រីបាន មានប្រសាសន៍ថា កម្ពុជា ជឿ ជាក់ថា អាស៊ាននឹងបន្តទៅមុខទៀតជាមួយនិងស្មារតីឯកភាព និងសាមគ្គីភាព…
Read More » -
លោក ហ៊ុន សែននឹងបកស្រាយអំពីការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម
ដោយ៖ ហេង នាង Cambodia News កាលពីថ្ងៃទី ០៧ សីហា ២០១២ គណៈរដ្ឋមន្រ្តីរបស់ប្រទេសកម្ពុជាបានចេញផ្សាយនូវសេចក្តីជូន ដំណឹងមួយ ស្តីពីការបោះ បង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ដល់មន្រ្តីរាជការគ្រប់ ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី ព្រមទាំងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទទៅទូទាំងប្រទេស…
Read More » -
ក្រុមមន្ត្រីជំនាញនៅតែមានកង្វល់ពីការស្លាប់និងបញ្ហាសុខភាពរបស់ទារក
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាល និងក្រុមមន្ត្រីជំនាញនៅតែមានកង្វល់នឹងទារកដែលទើបនឹងកើត ព្រោះបើពុំមានការថែទាំ និង ជួយសង្គ្រោះឲ្យល្អទេនោះ ទារកទើបចាប់កំណើតទាំងនោះអាចប្រឈម នឹងជំងឺផ្សេងៗ ដែលបណ្តាលឲ្យស្លាប់ ឬពុំមានសុខ ភាពល្អ។ អនុប្រធានផ្នែកថែទាំនិងព្យាបាលជំងឺទារកនៃមជ្ឈមណ្ឌលគាំពារ មាតានិងសុខភាពកុមារ លោកវេជ្ជ បណ្ឌិត…
Read More » -
អាមេរិកផ្តល់ប្រាក់១០លានដុល្លារដើម្បីលុបបំបាត់ពលកម្មកុមារនៅកម្ពុជា
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ ដើម្បីកិច្ចព្រមពៀងសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងពលកម្មកុមារនៅកម្ពុជា ក្នុង វិស័យកសិកម្ម នេសាទ និង ផ្នែកសេវាកម្មក្នុងស្រុកផ្សេងៗ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ប្រាក់ ១០លានដុល្លារ។ គម្រោងនេះ ផ្តល់ឲ្យក្នុងគោលដៅកាត់ បន្ថយបញ្ហាមិនប្រក្រតីក្នុងសង្គម និងការ លើកតម្កើងកាលានុវត្តភាពសេដ្ឋកិច្ច…
Read More » -
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាចេញរបៀបវារៈ កិច្ចប្រជុំសភានៅថ្ងៃទី៩សីហា ឆ្នាំ២០១២
ដោយ សយ ដុល្លា អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាចេញរបៀបវារៈកិច្ចប្រជុំសភានៅថ្ងៃទី៩សីហា ឆ្នាំ២០១២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងបើកកិច្ចប្រជុំនៅថ្ងៃទី ៩សីហា ឆ្នាំ២០១២ ស្តីពីបញ្ហាមួយចំនួ នក្នុងនោះក៏មានបញ្ហាព្រំដែនជាមួយ វៀតណាមដែរ។ បើតាមគំរោងសម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រោងនឹងចូលទៅបំភ្លឺក្នុងសភាជាតិអំពី បញ្ហាព្រំដែនជាមួយប្រទេសវៀតណាម នៅថ្ងៃ ទី៩សីហា ឆ្នាំ២០១២នេះ។ ការចូលទៅបំភ្លឺនេះធ្វើឡើងតាមសំណើរបស់បក្សប្រឆាំងដែលកោះហៅនាយករដ្ឋមន្ត្រីឲ្យមកបក ស្រាយអំពីដំណើរការបោះបង្គោលព្រំដែន…
Read More » -
អ្នករស់នៅជាមួយមេរោគអេដស៍ជាងមួយម៉ឺនគ្រួសារនឹងបាត់បង់ការគាំទ្រស្បៀងនៅចុងឆ្នាំនេះ
ដោយ៖ ឈាវ អភិរ៉ា អ្នករស់នៅជាមួយមេរោគអេដស៍ទទួលអង្ករពី កម្មវិធីស្បៀងអាហារពិភពលោកនៅប្រទេស កម្ពុជាយ៉ាងហោចណាស់ ក៏មានអ្នក រស់នៅ ជាមួយមេរោគអេដស៍ និងកុមារកំព្រា និង កុមារងាយរងគ្រោះជាងមួយម៉ឺនគ្រួសារផង ដែរ កំពុងទទួលបាននូវការគាំទ្រពីកម្មវិធី ស្បៀងអាហារពិភពលោក តាមរយៈអង្គការ ខាណា និងអង្គការដៃគូ និងត្រូវបញ្ចប់ការ គាំទ្រនាបំណាច់ចុងឆ្នាំនេះ។…
Read More » -
ម្តាយថយរថយន្ដចេញក្រៅផ្ទះកិនកូនអាយុ២ឆ្នាំរបស់ខ្លួនស្លាប់
ភ្នំពេញ ៖ ស្រ្តីម្នាក់រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅ ព្រឹកម៉ោង ៧ និង៤០នាទី នាថ្ងៃទី៦ ខែសីហានេះបានបើករថយន្ត ចេញពីផ្ទះ ហើយបានកិនកូនដោយចៃដន្យស្លាប់ភ្លាមៗ ដោយកូន នោះបានបែកក្បាល។ មន្រ្តីនគរបាលសង្កាត់ចោមចៅបាននិយាយថា ម្ដាយក្មេងរងគ្រោះបានរៀបរាប់ថា នៅព្រឹកនោះ គាត់បានបើករថយន្ដចេញពី ក្នុងផ្ទះដូចសពមួយដង ប៉ុន្តែគាត់ហាក់ដូចជាមិននឹកគិតថា…
Read More » -
ការប្រឡងជិតចូលមកដល់យុវវ័យបែរទៅបែរបន់ឲ្យវត្ថុស័ក្តិសិទ្ធិជួយ
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចូលមកដល់គេសង្គេតឃើញថា នៅតាមទីវត្ត អារាម មួយចំនួននៅភ្នំពេញក៏ដូច ជានៅតាមខេត្តមានសិស្សសាលាភាគច្រើនដែលកំពុងត្រៀមប្រឡង សញ្ញាបត្រ បាក់ឌុបបាន ទៅបែរបន់ឲ្យវត្ថុស័ក្តិសិទ្ធិជួយឲ្យ ប្រឡងជាប់ សកម្មភាពនេះហាក់បាន និង កំពុងកើតឡើង និងរីករាលដាលកាន់ តែខ្លាំងឡើង។…
Read More » -
ក្រសួងអប់រំចេញសេចក្តីព្រមានទាំងគ្រូទាំងសិស្សក្នុងការប្រឡងបាកឌុប
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ មុនថ្ងៃប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិមួយថ្ងៃគឺថ្ងៃទី៥ សីហា ២០១២ ក្រសួងអប់រំ យុវជន និងកីឡា បានចេញ សេចក្តីព្រមានឫ បទបញ្ញត្តដែលចុះហត្ថលេខាដោយ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងអប់រំ អ៊ឹម សិទ្ធី…
Read More »