ក្រុមមន្ត្រីជំនាញនៅតែមាន​​កង្វល់ពីការស្លាប់និងបញ្ហា​​សុខភាពរបស់ទារក

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាល និងក្រុមមន្ត្រីជំនាញនៅតែមានកង្វល់នឹងទារកដែលទើបនឹងកើត ព្រោះបើពុំមានការថែទាំ និង ជួយសង្គ្រោះឲ្យល្អទេនោះ ទារកទើបចាប់កំណើតទាំងនោះអាចប្រឈម នឹងជំងឺផ្សេងៗ ដែលបណ្តាលឲ្យស្លាប់ ឬពុំមានសុខ ភាពល្អ។

អនុប្រធានផ្នែកថែទាំនិងព្យាបាលជំងឺទារកនៃមជ្ឈមណ្ឌលគាំពារ មាតានិងសុខភាពកុមារ លោកវេជ្ជ បណ្ឌិត សោម រិទ្ធី បានថ្លែង ថា ទារកដែលទើបនឹងកើតបាន២៨ថ្ងៃ ចាំបាច់ត្រូវតែមានការថែទាំ ពិសេសទារកដែលកើតមិនគ្រប់ខែ ព្រោះបើមិនដូច្នោះទេពួក គេអាចនឹងស្លាប់ និងមានជំងឺមេរោគឆ្លង ផ្សេងៗបាន។

លោកបានបន្តថា វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាទាំងអស់ត្រូវយល់ដឹងពីការថែទាំទារកមិនគ្រប់ខែ  ការគ្រប់គ្រង ការបំបៅទារក មានសុខភាពខ្សោយនិងទារកដែលមានជំងឺ ការគ្រប់គ្រងជំងឺឆ្លង រួមមាន ការគ្រប់គ្រងកាកសំណល់ ការថែទាំទារកដែលមានជំងឺ ខាន់លឿង និងវិធីផ្សេងៗ ដើម្បីថែទាំនិងធ្វើ ឲ្យទារកទើបនឹងកើតរស់បានក្នុងអំឡុងពេល២៨ថ្ងៃ។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញពីលទ្ធផលនៃការអង្កេតប្រជារាស្រ្ត និងសុខ ភាពកម្ពុជាឆ្នាំ២០១០ អត្រា ទារកដែលទើបនឹងកើតបានបង្ហាញពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ទារក៤៥នាក់ ស្លាប់ក្នុងចំណោម១ពាន់នាក់ បើធៀបទៅនឹង ឆ្នាំ២០០៥ ដែលមានទារក៦៦នាក់ស្លាប់ ក្នុង ចំណោមទារក១ពាន់នាក់។ អត្រាមរណមាតា គឺ២០៦នាក់ ក្នុងមាតា១០ម៉ឺននាក់ ដែលថយចុះជាង ពាក់កណ្តាល បើធៀបទៅនឹងឆ្នាំ២០០៥ ដែលមាន ៤៧២នាក់ ក្នុងចំណោមមាតា១០ម៉ឺននាក់៕

Related Articles

Back to top button
Close
Close