ម្តាយថយរថយន្ដចេញក្រៅ​ផ្ទះ​​កិន​​កូន​​អាយុ​​២​​ឆ្នាំ​​របស់​​ខ្លួន​ស្លាប់

ភ្នំពេញ ស្រ្តីម្នាក់រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅ ព្រឹកម៉ោង ៧ និង៤០នាទី នាថ្ងៃទី៦ ខែសីហានេះបានបើករថយន្ត ចេញពីផ្ទះ ហើយបានកិនកូនដោយចៃដន្យស្លាប់ភ្លាមៗ ដោយកូន នោះបានបែកក្បាល។

មន្រ្តីនគរបាលសង្កាត់ចោមចៅបាននិយាយថា ម្ដាយក្មេងរងគ្រោះបានរៀបរាប់ថា នៅព្រឹកនោះ គាត់បានបើករថយន្ដចេញពី ក្នុងផ្ទះដូចសពមួយដង ប៉ុន្តែគាត់ហាក់ដូចជាមិននឹកគិតថា កូនកំពុងរត់លេងនៅខាងក្រោយរថយន្ដទេ ស្រាប់តែចុះពីរថយន្ដ ទើបឃើញកូនជាទីស្រឡាញ់ស្លាប់ក្រោមរថយន្ដបាត់ទៅហើយ។

នេះមិនមែនជាព័ត៌មានលើកទីមួយនោះស្តីពីបញ្ហានេះ។ កន្លងមក ក៏មានសារព័ត៌មានចុះដែរ ដែលនិយាយពីឪពុក និងជីតា បានរថរថយន្តកិនកូន និងចៅខ្លួនឯស្លាប់នៅក្នុងផ្ទះដោយអចេតនា។

មន្រ្តីនគរបាលបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះអ្នកមានរថយន្ត ហើយមានក្មេងតូចៗនោះ ហើយថា ករណីបែបនេះ គឺដូចជាមិនមានច្បាប់ណាចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនានោះទេ៕

Related Articles

Back to top button
Close
Close