ម៉ានីកា ​ត្រូវ​គេ​សង្ស័យ​ថា ​មាន​ចំណង ​ស្នេហ៍​ជា​មួយ ​ស្រី​ដូច​គ្នា​

សារព័ត៌មាន​​ Cambodia News /

ព័ត៌មាន​កម្សាន្ត​/

ភ្នំ​ពេញ​ (២៧ មីនា ២០១៥) ៖ ប៉ុន្តែក្រោយពីមានសញ្ញាថា តារាចម្រៀងស្រស់សោភា ម៉ានីកា កំពុងផ្តើមក្រសោមយក សិល្បៈ​វិញនោះ គេសង្កេត ឃើញថា ប្រជាប្រិយភាពរបស់នាង ហាក់កម្រើក ឡើងវិញ ព្រោះ​គេ បានឃើញ បណ្តាញសារព័ត៌មាន ក្នុងស្រុក មួយចំនួន ចុះផ្សាយពីរឿង រ៉ាវ របស់​នាង ជាបន្តបន្ទាប់ ។ [ អានបន្ត ]

ស្របពេលជាមួយគ្នានេះ ស្រាប់តែមានប្រភពចេញពី អ្នកនៅក្នុងចង្កោមសិល្បៈ និង​អ្នក​កៀក​កិត​ ស្និទ្ធស្នាល ជាមួយស្រីស្រស់ ម៉ានីកា បានបង្ហើបមកថា ម៉ានីកា អាចកំពុង តែមាន ទំនាក់ទំនង ស្នេហា ជាមួយមនុស្សស្រីដូចគ្នា ។

ប្រភពដដែល បានបន្តថា នារីម្នាក់ ដែលស្រឡាញ់គ្នា ជាមួយកញ្ញា ម៉ានីកា តែងតែទៅ ជួប​នាង និងបណ្តើរ គ្នាចេញពីផ្ទះ ស្ទើររៀងរាល់។ ពួកគេក៏មាន ភាពស្និទ្ធស្នាល ជាមួយគ្នា យ៉ាង​ខ្លាំងទៀតផង ពោលគឺដូច មនុស្សប្រុស មនុស្ស ស្រីដែល ជាសង្សារ នឹង​គ្នា​ថ្មី​ថ្មោង​អ៊ីចឹង.. ។

ប្រភពដដែលខាងលើ បានបន្ថែមទៀតថា នារីម្នាក់ដែលសង្ស័យថា ស្រឡាញ់គ្នា ជាមួយ ម៉ានីកា មានរូបសម្រស់ ស្រស់ស្អាតហើយទំនង ក៏ជាអ្នកសិល្បៈ ជាមួយគ្នាទៀតផង ព្រោះនារី រូបនោះតែង មកចាំបណ្តើរ ស្រីស្រស់ ម៉ានីកា ចេញទៅកំសាន្ត នៅខាង ក្រៅជាមួយគ្នា ដោយភាព ល្អូកល្អើន ជាទីបំផុត។

ទោះបីជាយ៉ាងក្តី ជុំវិញនឹងការបង្ហើបប្រាប់ពីរឿងរ៉ាវ ដ៏រសើបខាងលើនេះ គេមិនទាន់ដឹងថា វាជារឿង ពិតប្រាកដ យ៉ាងណានោះទេ៕

1

 

Related Articles

Back to top button
Close
Close