ព័ត៌មានជាភាសាខ្មែរ
-
សម្លៀកបំពាក់មានតម្លៃជាង១០០លានរៀលត្រូវអគ្គិភ័យឆាបឆេះ
ភ្នំពេញ ៖ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៩ ខែមករា នៅក្នុងដីឡូត៍មួយកន្លែងជា ស្ថិតនៅតាមបណ្ដោយផ្លូវ៣៣៩ ក្រុមទី១៦ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌ ទួលគោក សម្លៀកបំពាក់កាត់ដេរ ថ្មីៗមានតម្លៃប្រមាណ១០០លានរៀល ត្រូវបានអគ្គិភ័យឆាបឆេះអស់ ខណៈ ដែលគេបម្រុងដឹកចេញពីភ្នំពេញទៅ ប៉ោយប៉ែតតាមរយៈរថយន្ដ។
Read More » -
រថយន្ដស្ទូចបុក រថយន្ដបាឡែនខ្ទេចមុខ
ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ រថយន្ដ១គ្រឿងត្រូវរថយន្ដស្ទូចរបស់ក្រុមហ៊ុនជីបម៉ុងបុកកៀរ រងការខូចខាតផ្នែកខាងមុខនិងរបើកកាងខាងឆ្វេង នៅផ្លូវលេខ ១៩៨៦កែងនិងផ្លូវលេខ៥៩៨ ស្ថិតនៅ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។
Read More » -
យុវជនម្នាក់ជិះម៉ូតូ ទៅបុករថយន្តរងរបួសធ្ងន់
ភ្នំពេញ៖ កាលពីវេលាម៉ោង ៩ និង ៥០ នាទីព្រឹក ថ្ងៃទី៩ ខែមករា យុវជនម្នាក់ បានទទួលរងរបួសធ្ងន់បាក់ជើងស្តាំ ក្រោយពីយុវជនរូបនោះ ជិះម៉ូតូ ទៅបុករថយន្តបើកឆ្លងផ្លូវ នៅចំណុចផ្លូវ២១៧ រឺផ្លូវសម្តេចប៉ាន់ កែងផ្លូវព្រះនរោត្តម សង្កាត់ច្រាំងចម្រេះ ខណ្ឌឫស្សីកែវ។
Read More » -
សីតុណ្ហភាពនឹងចុះត្រជាក់ម្តងទៀតនៅថ្ងៃទី១១-១៥មករា
ភ្នំពេញ៖ នៅថ្ងៃទី៩ មករា ២០១៣នេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជានាយកខុទ្ទល័យក្រសួងធនធានទឹក និងឧតុនិយម បាននិយាយថា ព្យុះឈ្មោះសូណាមូ បានរលាយបាត់ទៅហើយ នៅសល់តែសម្ពាធទាប (L) ដែលអាចនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចុះត្រជាក់ម្តងទៀត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមករា…
Read More » -
បុរសជនជាតិស៊ុយអ៊ែតម្នាក់ដេកស្លាប់នៅក្នុងសណ្ឋាគារជារិទ្ធីហេង២
ភ្នំពេញ៖ កាលពីវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី០៩ ខែមករា បុរសជាជនជាតិស៊ុយអ៊ែតម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារជារិទ្ធីហេង២ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦អារ ផ្ទះលេខ ១០៧ អាគារ២២៦ ភូមិគៀនឃ្លាំង សង្កាត់ព្រែលាប ខណ្ឌឬស្សីកែវ។
Read More » -
ក្មេងទំនើងបួននាក់ត្រូវនគរបាលធ្វើការឃាត់ខ្លួន
កាលពីវេលាម៉ោង ១ និង ៤០ នាទីរសៀលថ្ងៃទី ០៩ខែមករា សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឃាត់ខ្លួនក្មេងទំនើងចំនួន បួននាក់ នៅតាមបណ្តោយផ្លូវចំការដូង ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ បន្ទាប់ពីក្មេងទំនើងទាំងបួននាក់នេះបានធ្វើសកម្មភាពដេញវាយកាប់ចាក់គ្នាយ៉ាងអាណាធិបត្តេយ្យ។
Read More » -
អ្នកមានជម្លោះដីធ្លីដាក់ញត្តិសុំអន្តរាគមន៍ពីកូននាយករដ្ឋមន្ត្រី
កម្លាំងសមត្ថកិច្ចជិត១០០នាក់ ប្រដាប់ដោយខែល និងដំបង ត្រូវបានគេដាក់ពង្រាយ នៅលើមហាវិថីសហព័ន្ធរូស្ស៊ី ជិតទីស្តីការគណៈរដ្ឋមន្ត្រី រារាំងសហគមន៍ដែលមានជម្លោះដីធ្លី មិនឲ្យដាក់ញត្តិ ស្វែងរកអន្តរាគមន៍ ពីកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី។
Read More » -
រដ្ឋាភិបាលគ្រោងឲ្យមន្ត្រីថ្នាក់ក្រោមផ្នែកគយ និងពន្ធដារប្រកាសទ្រព្យសម្បតិ្ត
ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានមានប្រសាសន៍ថា មន្រ្តីនៃអង្គភាពគយ និងពន្ធដារត្រូវបានសម្រេចឲ្យប្រកាសទ្រព្យសម្បត្តិទាំងមន្រ្តីថ្នាក់ក្រោម តែងតាំងដោយអនុក្រិត្យ។
Read More » -
អាជ្ញាធរកម្ពុជានឹងធ្វើការស៊ើបអង្កេតឡើងវិញលើករណីបាញ់កម្មករនៅបាវិត
ភ្នំពេញ៖ កាលពីថ្ងៃទី៨ មករា ២០១៣ អាជ្ញាធរកម្ពុជាបានឲ្យដឹងថា អាជ្ញាធរនឹងធ្វើការស៊ើបអង្កេតឡើងវិញលើករណីអតីតអភិបាលក្រុង បាវិតដែលបានបាញ់កម្មករចំនួនបីនាក់កាលពីឆ្នាំទៅមិញ បន្ទាប់ពីតុលាការខេត្តស្វាយរៀងបានទំលាក់ចោលការចោទប្រកាន់មកលើរូបលោក។
Read More » -
សារាចរស្ដីពីព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៣ បានចេញចេញសារាចរ ស្ដីពីព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី…
Read More »