យុវ​ជន​ម្នាក់​ជិះ​ម៉ូតូ ​ទៅ​បុក​រថ​យន្ត​រង​របួស​ធ្ងន់​

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង ៩ និង ៥០ នាទី​ព្រឹក ថ្ងៃទី​៩ ខែមករា ​ យុវជន​ម្នាក់ បានទទួល​រងរបួស​ធ្ងន់​បាក់ជើង​ស្តាំ ក្រោយពី​យុវជន​រូបនោះ ជិះ​ម៉ូតូ ទៅបុក​រថយន្ត​បើក​ឆ្លងផ្លូវ នៅ​ចំណុច​ផ្លូវ​២១៧ រឺ​ផ្លូវ​សម្តេច​ប៉ាន់ កែង​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ច្រាំង​ចម្រេះ ខណ្ឌឫស្សីកែវ​​។

សមត្ថកិច្ច​បន្តថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​ធ្វើដំណើរ​តាមផ្លូវ​លេខ​២១៧ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ផ្លូវបំបែក កែង​ផ្លូវ​ព្រះ​នរោត្តម រថយន្ត​បើក​ឆ្លងផ្លូវ ត្រូវ​ម៉ូតូ​ខាងលើ ជិះ​ទៅបុក​ចំ​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​ម៉ូតូ បត់ដៃចង្កូតមកខាងក្រោយ​។ ចំណែក​អ្នកបើក របួស​បាក់ជើង​ស្តាំ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​ជិត​នោះ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា យុវជន​ដែល​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត ដែល​កំពុងបើក​ឆ្លងផ្លូវ ឈ្មោះ រស់ សុខ​ដា ហៅ សី ស្នាក់នៅ​ប្លុក​បូ​ឌី​ញ ជា​សិស្សសាលា​ស៊ីសុវត្ថិ ថ្នាក់​ទី​១១រងរបួស​ធ្ងន់ បាក់ជើង​ខាងស្តាំ​។ យុវជន​នោះ ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1K-4822​។

រីឯ​រថយន្ត​ហាយ​ឡែ​ន​ដឺ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-7246 បើកបរ​ដោយ​ឈ្មោះ កែវ ចាន់​ដា​នី អាយុ ១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២០៦០​៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close