ព័ត៌មានជាភាសាខ្មែរ
-
លោក ខៀវ កាញារីទ្ធ បំពាក់ឯកសណ្ឋានកាកបាទក្រហមកម្ពុជាដល់សិស្សពិការភ្នែក និងគថ្លង់
Cambodia News កំពង់ចាម ៖ កាលពីថ្ងៃទី២៤ ខែមិថុនា យុវសិស្សនៃសាលាកុមារពិការភ្នែក និងគ-ថ្លង់ខេត្តកំពង់ចាមរបស់អង្គការ គ្រួសារថ្មីចំនួន ៣០នាក់ ដែលបានជ្រើសរើសជាយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ចាម ត្រូវបានប្រារព្ធពិធីប្រកាសទទួលស្គាល់ និងបំពាក់ឯកសណ្ឋាន ក្រោមអធិបតីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៏មាន …
Read More » -
តុលាការសម្រេចផ្តន្ទាទោស ឈូក បណ្ឌិត ដាក់ពន្ធនាគារ ១ឆ្នាំកន្លះ
Cambodia News ស្វាយរៀង៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា នេះ តុលាការ សាលាដំបូងខេត្តស្វាយរៀង បានប្រកាសសេចក្តីសម្រេចលើសំណុំរឿងក្តីបាញ់ស្ត្រីកម្មករ ៣ នាក់ ឲ្យរងរបួស ដោយសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំ និង ៦ ខែ លើលោក…
Read More » -
កម្ពុជាមិនទទួលស្គាល់ របាយការណ៏អាមេរិក ទាក់ទងនឹងការជួញដូរមនុស្ស
Cambodia News ភ្នំពេញ៖ កាលពីថ្ងៃទី២៤ មិថុនា ក្នុងសេចក្ដីថ្លែងការណ៏មួយរបស់ក្រសួងការបរទេសកម្ពុជា បានហៅរបាយការណ៏ស្ដីពីការជួញដូរមនុស្សដែលចេញដោយ ក្រសួងការបរទេសអាមេរិកថា ជាការបំប៉ោង ដើម្បីបង្ខូចមុខមាត់កម្ពុជា ។
Read More » -
គណបក្សនយោបាយចំនួន៥ គាំទ្រក្រមសីលធម៌ការឃោសនាបោះឆ្នោត និងស្ម័គ្រចិត្តបង្ហាញព័ត៌មានហិរញ្ញវត្ថុ
Cambodia News ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ក្នុងពិធីចុះហត្ថលេខារបស់គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ក្រោមការរៀបចំរបស់អង្គការសង្គមស៊ីវិលចំនួន៧ គណបក្សនយោបាយចំនួន៥ បានចុះហត្ថលេខា បេ្តជ្ញាគាំទ្រក្រមសីលធម៌នៃការឃោសនាបោះឆ្នោត និងស្ម័គ្រចិត្តបង្ហាញព័ត៌មានពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ឃោសនារបស់គណបក្សខ្លួន។
Read More » -
លោក ជា មុនី ព្រមានធ្វើបាតុកម្ម រកយុត្តិធម៌ឲ្យកម្មកររោងចក្រសាប្រ៊ីណា
Cambodia News ភ្នំពេញ៖ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ព្រមានធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ នារាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនានេះ ដើម្បីទាមទារឲ្យតុលាការខេត្តកំពង់ស្ពឺ លើកលែងការចោទប្រកាន់ ទៅលើបុគ្គលិកសហជីពសេរីកម្មករ និងកម្មកររោងចក្រសាប្រ៊ីណាចំនួន ៨នាក់ កំពុងជាប់ឃុំខ្លួន។
Read More » -
ហ៊ុន សែន ប្រកាសផ្តល់រង្វាន់ដល់អ្នក ដែលបំផ្លាញស្លាកគណបក្ស
Cambodia News កំពង់ចាម៖ ក្នុងពិធីបញ្ចុះខណ្ឌសីមា វត្ដគិរីមុនីសារវ័នជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅមានការ បំផ្លាញស្លាកគណបក្សនយោបាយមួយចំនួន ហើយអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការស្រាវជ្រាវលើរឿងនេះ បើទោះបីបោះឆ្នោតហើយក៏ដោយ…
Read More » -
រថយន្តកុងតឺន័រ បើកបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង ២នាក់រងរបួស
Cambodia News ភ្នំពេញ៖ កាលពីម៉ោង២៣និង២០នាទីយប់ ថ្ងៃទី២២ ខែមិថុនា បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ២នាក់ទៀតរងរបួស ខណៈកំពុងជិះម៉ូតូមួយគ្រឿងឌុបគ្នា ត្រូវរថយន្តកុងតឺន័របុកពេញទំហឹង ស្ថិតលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងភូមិត្រពាំងខ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
Read More » -
ហ៊ុន សែន បង្ហាញមុខ ជាលើកចុងក្រោយ
Cambodia News កំពង់ចាម៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញមុខ ជាលើកចុងក្រោយហើយ និងថ្លែងការណ៍ជាសាធារណៈ នៅក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ នៅវត្តមុនីសាលវ័ន្ត ជើងព្រៃ គឺមុនពេលយុទ្ធនាការឃោសនាបោះឆ្នោត ចូលមកដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣។
Read More » -
អ្នកសុំទាន ចាក់សម្លាប់ នាយកសាលាបឋម សិក្សាទួលស្លែង
Cambodia News ភ្នំពេញ៖ កាលពីម៉ោង ២ និង ៥៥ នាទីរសៀលថ្ងៃទី២៣ ខែមិថុនាអ្នកសុំទានម្នាក់ បានចាក់សម្លាប់ នាយកសាលាបឋមសិក្សាទួលស្លែង ព្រោះខឹងលោកនាយក ដេញមិនឲ្យសុំទាននៅទល់ មុខសាលាបឋមសិក្សាទួលស្លែង ផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
Read More » -
លោក ជុំ ម៉ី ចូលបំភ្លឺតុលាការ ជុំវិញពាក្យប្ដឹងលោក កឹម សុខា
Cambodia News ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទទី ២៤ ខែ មិថុនា នេះ តាមការគ្រោងទុកលោក ជុំ ម៉ី អតីតអ្នករួចរស់ជីវិតពីគុកទួលស្លែង នឹងចូលបំភ្លឺតំណាង អយ្យការសាលាដំបូងរាជធានីភ្នំពេញនា ជុំវិញបណ្ដឹងប្ដឹងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ពីបទបរិហាកេរ្តិ៏ជាសាធារណៈ…
Read More »