ព័ត៌មានជាភាសាខ្មែរ
-
គណបក្សប្រជាជន មានអ្នកចូលរួមហែក្បួនឃោសនាជាង ១ម៉ឺននាក់
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី២៧ មិថុនា ដែលជាថ្ងៃដំបូង គណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមហែក្បួនឃោសនារកសំឡេងឆ្នោត មានអ្នកចូលរួមជាង១ម៉ឺន ដោយចាប់ផ្តើមចេញពី កោះពេជ្រ រួចឆ្ពោះទៅតំបន់ផ្សេងៗ នៅរាជធានីភ្នំពេញ និងទៅគោលដៅតាមខេត្តបន្ត។
Read More » -
យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសភាអាណត្តិទី៥ ចាប់ផ្ដើមហើយ
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី២៧ មិថុនា នេះ ការឃោសនាបោះឆ្នោត ជ្រើសតាំងសភា អាណត្តិទី៥ បានចាប់ផ្ដើមហើយ ដោយចាប់ផ្ដើមធ្វើឡើងនៅទូទាំងប្រទេស ខណៈនេះគណបក្សធំពីរបានបើកយុទ្ធនាការ ធំជាងគេ នៅរដ្ឋធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលប្រមូលផ្ដុំនយោបាយ និងពាណិជ្ជកម្ម។
Read More » -
អ្នកញៀនថ្មាំត្រូវការការព្យាបាល និងការសន្តោសពីសង្គម
ដោយ ឆាយ សុផល ការទប់ស្កាត់ ការចែកចាយនិងការប្រើប្រាស់ថ្នាំញៀនគឺជាផ្នែកមួយនៅក្នុងគោលនយោបាយភូមិឃុំសុវត្ថិភាពរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងមហា។ ឯផ្នែកផ្សេងទៀតនៃគោលនយោបាយនេះរួមមាន៖ ការបង្ក្រាបអំពើចោរកម្ម លួចឆក់ប្លន់ ការទប់ស្កាត់ការជួញដូរស្ត្រីនិងកុមារ ការទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការប្រើប្រាស់អាវុធខុសច្បាប់ និងការទប់ស្កាត់ក្មេងទំនើង។
Read More » -
ក្រសួងមហាផ្ទៃ ត្រៀមកម្លាំង សម្រាប់ការពារសន្តិសុខ អំឡុងបោះឆ្នោត
Cambodia News ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៦ មិថុនា មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិ នៃ ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងមហាផ្ទៃ បានត្រៀមកម្លាំងនគរបាលជិត២ម៉ឺន នាក់សម្រាប់ការពារសន្តិសុខ និង សណ្ដាប់ធ្នាប់ អំឡុងពេលយុទ្ធនាការបោះឆ្នោត គិតចាប់ពីថ្ងៃទី ២៧ មិថុនា ស្អែកដល់ថ្ងៃទី២៦កក្កដា ។
Read More » -
សាលាឧទ្ធរណ៍ បន្តឃុំខ្លួន ដេវិដ ឆាណាយវា
Cambodia News ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣នេះ បានប្រកាសសាលដីកាតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ បដិសេធការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន របស់អតីតមេធាវី ដេវិដ ឆាណាយវា ក្នុងសំណុំរឿងវាយអ្នកកាសែត។
Read More » -
គ.ជ.ប គ្រោងបង្ហាញការិយាល័យបោះឆ្នោត
Cambodia News ភ្នំពេញ៖ នាថ្ងៃទី ២៧ មិថុនា ស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងថា នឹងបើកកិច្ចប្រជុំមួយ ជាមួយគណបក្សនយោបាយទាំង៨ ដែលមានឈ្មោះនៅក្នុងបញ្ជី សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៥ នៅទីស្នាក់ការកណ្ដាល ក្នុងបរិវេញ ក្រសួងមហាផ្ទៃ ដើម្បីបង្ហាញ ប្រាប់ពីការិយាល័យបោះឆ្នោត…
Read More » -
បុគ្គលិកណាហ្គាវើលជាង១០នាក់សន្លប់ ខណៈប៉ះទង្គិចជាមួយសន្តិសុខក្រុមហ៊ុន
Cambodia News ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ មិថុនា យ៉ាងហោចណាស់ បុគ្គលិកជាង១០នាក់ នៅក្រុមហ៊ុនណាហ្គាវើល ដែលបាតុកម្មច្រើនថ្ងៃមកនោះ សន្លប់ និងរបួសដោយសារប៉ះទង្គិចជាមួយសន្តិសុខក្រុមហ៊ុន ខណៈអាជ្ញាធរព្យាយាមហាមឃាត់ពួកគេមិនឲ្យយកឧបករណ៍បំពង សំឡេងចូលទៅខាងមុខក្រុមហ៊ុននេះ។
Read More » -
ហោ ណាំហុង ទៅចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ានលើកទី ៤៦ នៅប្រ៊ុយណេ ថ្ងៃ ២៧ មិថុនា
Cambodia News ភ្នំពេញ៖ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការរទេស រួមទាំងប្រតិភូមួយក្រុមរបស់ក្រសួងការរទេស នឹង ចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី ២៧ ខែ មិថុនា ដើម្បីទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការរបទេសអាស៊ានល លើកទី៤៦ នៅទីក្រុងបេដារសេរី បេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូ សាឡាម។
Read More » -
ព្រះសង្ឃកម្ពុជា បាតុកម្មដាក់ញាត្ដិទៅកាន់ស្ថានទូតវៀតណាម
Cambodia News ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ មិថុនា នេះ ព្រះសង្ឃខ្មែរកម្ពុជាក្រោម ប្រមាណ៥០អង្គ បានដង្ហែក្បួនបាតុកម្ម ដាក់ញាត្តិទៅកាន់ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា សុំឲ្យអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ ពីរអង្គ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើខ្មែរក្រោម។
Read More » -
លោក កឹម សុខា មិនចូលបំភ្លឺនៅតុលាការតាមបណ្តឹងលោក ជុំ ម៉ី
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី២៧ មិថុនា ខាងមុខនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានអះអាងថា លោកនឹងមិនចូលបំភ្លឺនៅតុលាការ តាមពាក្យបណ្តឹងរបស់លោក ជុំ ម៉ី ដែលចោទលោកពីបទបរិហារកេរ្តិ៍ ទាក់ទងនឹងគុកទួលស្លែងនោះទេ។
Read More »