ព័ត៌មានជាភាសាខ្មែរ
-
លោក សម រង្ស៊ី នឹងមកដល់កម្ពុជានៅថ្ងៃសុក្រ ម៉ោង៩ព្រឹក
ភ្នំពេញ៖ តាមព័ត៌មានចុងក្រោយនៃការវិលត្រឡប់របស់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានអះអាងជាថ្មីថាលោក នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃសុក្រ ទី១៦ សីហាស្អែក។ នេះបើតាមប្រភពរបស់គណបក្សប្រឆាំង។
Read More » -
គ្រាប់B40 ១គ្រាប់ត្រូវគេបំផ្ទុះនៅមុខទីស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ កាលពីម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៤ សីហា ២០១៣ គ្រាប់B40 ១គ្រាប់ ត្រូវជនមិនស្គាល់អត្តសញ្ញាណបំផ្ទុះនៅខាងមុខទីស្នាក់ការគណបក្សប្រជាជន កម្ពុជា ស្ថិតក្នុងភូមិម្កាក់ ឃុំខ្នងក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ហេតុការណ៏នេះ បាន បង្ក ឲ្យ មានការភ្ញាក់ផ្អើល និងភ័យខ្លាច …
Read More » -
ផឹកស៊ីជាមួយគ្នា រួចចាប់រំលោភបានសម្រេច៣ដងក្នុងរថយន្ត
ភ្នំពេញ ៖ កាលពីវេលា ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ នៅចំណុចដីវាលមួយកន្លែងដែលមានទីតាំងស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីមានស្ត្រីម្នាក់បានស្រែកឲ្យសមត្ថកិច្ចជួយដោយសារតែត្រូវ ជនសង្ស័យខាងលើបានចាប់រំលោភនាងបានសម្រេចនៅក្នុងរថយន្ត។
Read More » -
លោកជាម យៀប៖ ការអំពាវនាវរបស់លោកសម រង្ស៊ី អាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ
ភ្នំពេញ៖ លោកបណ្ឌិតរដ្ឋ ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកសភា បានរិះគន់ ការផ្សាយតាមប្រព័ន្ធហ្វេសប៊ុក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ និងកម្លាំងយុវជនទាំងអស់ ក្រោកឈរឡើង ដើម្បីតស៊ូប្រឆាំងប្តូរផ្លាស់ប្តូរថ្នាក់ដឹកនាំប្រទេស។
Read More » -
ឃាតករ សម្លាប់បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីតគឺ ស្ត្រីជាប្រពន្ឋ
ស្វាយរៀង៖ កាលពីវេលាម៉ោង៥និង៣០នាទី ព្រឹក ថ្ងៃទី១០ សីហា ២០១៣ នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយ រៀង បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ដោយការកាប់ប្រហារ ចំនួន១២កាំបិត គឺ១១កាំបិតចំក្បាល និង១កាំបិតជិតដាច់ក។
Read More » -
សម រង្ស៊ី វិលមកកម្ពុជាវិញនៅថ្ងៃទី១៥ សីហា ស្អែកនេះ
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា នេះ លោកស្រីមួរ សុខហួ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលបានអវត្តមានពីប្រទេសរយៈពេលជាងមួយសប្តាហ៍ដើម្បីទៅចូលរួម ពិធីការរបស់កូនស្រី នៅសហរដ្ឋអាមេរិក នឹងវិលចូលមកកម្ពុជាវិញនៅថ្ងៃទី ១៥ សីហាស្អែកនេះ ។
Read More » -
ជនជាតិថៃបាញ់សម្លាប់ ពលករខ្មែរពីរនាក់
ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីបាងកកប៉ុស្តិ៍ របស់ប្រទេសថៃ បានឲ្យដឹងថា កម្មករសំណង់២នាក់ ដែលជាជនជាតិខ្មែរ ត្រូវបានកម្មករជនជាតិថៃបានសម្លាប់កាលពីយប់ថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៣ នៅក្នុងខេត្ត ឈុនបុរី ប្រទេសថៃ។
Read More » -
គ.ជ.ប ត្រៀមបន្ទប់ទទួលពាក្យបណ្តឹង បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន
ភ្នំពេញ៖ នៅថ្ងៃពុធ ទី១៤ សីហានេះមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងឱ្យដឹងថា ខ្លួនបានត្រៀម រួចជាស្រេចដើម្បីទទួលពាក្យបណ្តឹងណាមួយពីគណបក្សនានា និងគណបក្សសង្រ្គោះជាតិ ដែលមិនសុខចំពោះលទ្ធផលបណ្តោះអាសន្ន។
Read More » -
កម្ពុជា បញ្ជាក់ពីការពន្យារពេល កិច្ចសហប្រតិបត្តិការ ផ្នែកយោធាជាមួយអាម៉េរិក
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាន នយោបាយកិច្ចការបរទេស របស់ ក្រសួងការពារជាតិ បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែសីហានេះ ថា ការពន្យារពេលកិច្ចសហប្រតិបត្តិការ ផ្នែកយោធាជា មួយសហរដ្ឋអាម៉េរិកនេះ គឺដើម្បីសម្រួលស្ថានការណ៍មួយចំនួន ហើយក៏នឹងចាប់ផ្តើមវិញ នៅពេលវេលាជាក់ស្តែងសមស្របណាមួយ ។
Read More » -
កម្ពុជា ព្យួរចោលកម្មវិធីយោធាជាមួយសហរដ្ឋអាមេរិក
ភ្នំពេញ៖ សារព័ត៌មានAP រាយការណ៍ថា ក្រសួងការបរទេស អាមេរិក និយាយថា ប្រទេសកម្ពុជា បានព្យួរចោលកម្មវិធីកិច្ចសហប្រតិបត្តិការយោធា ជាមួយអាមេរិក និងកម្មវិធីផ្សេងទៀត បន្ទាប់ពីជម្លោះនៃការបោះឆ្នោតថ្នាក់ជាតិថ្មីៗនេះ មូលហេតុកម្ពុជាព្យួរចោលកម្មវិធីយោធា នេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
Read More »